ភាគ៨
ក្រោយក៏បង្ហាញម៉ូតសម្លៀកបំពាក់បានបញ្ចប់ គេក៏មានការដេញថ្លៃទៅលើឆុតសម្លៀកបំពាក់ដែលតារាម៉ូដែលនីមួយៗបានបង្ហាញមុន នេះដេញថ្លៃមួយសន្ទុះធំក៏បានដល់វេនដេញថ្លៃឆុតរបស់Fourth
«ការដេញថ្លៃគឺចាប់ពីតម្លៃ 50លានបាតឡើងទៅ ដូច្នេះហើយ ការដេញថ្លៃសូមចាប់ផ្ដើម»
«60»
«70»
«80»
«90»
«100»
«100លានបាតម្ដង 100លានបាតពីរដង»
«300លានបាត»Gemini ពិធីករប្រកាសបានបន្តិចGeminiក៏លើកផ្លាកដេញថ្លៃឡើងនិយាយតម្លៃដែលធ្វើអោយភ្ញៀវកិតិ្ដយសទាំងអស់ភ្ញាក់ផ្អើលជាមួយតម្លៃជាខ្លាំង
«300លានបាតម្ដង 300លានបាតពីរដង 300លានបាតបីដង ឆុតដ៏ស្រស់ស្អាតមួយនេះបានទៅលើលោក Gemini Norawit » ពិធីករប្រកាសឡើងភ្ញៀវកិតិ្ដយសក៏ទះដៃអបអរអោយនាយ ក្រោយកម្មវិធីបានបញ្ចប់ អ្នកដែលបានដេញថ្លៃឆុតសម្លៀកបំពាក់បានត្រូវតម្រូវអោយតារាម៉ូដែលដែរស្លៀកឆុតបង្ហាញមុននេះជាអ្នកយកមកអោយដោយផ្ទាល់ហើយក៏មានសិទ្ធិណាត់តារាម៉ូដែលដូចគ្នា តែម្ដងប៉ុណ្ណោះ
«Tinn យើងទៅរកMommyទៅ»Geminiបន្លឺទៅកាន់កូនប្រុសដែលអង្គុយលើភ្លៅ អាល្អិតក៏ងក់ក្បាលហើយGemini ក៏កាន់ដៃកូនប្រុសដើរទៅបន្ទប់រងចាំដើម្បីចាំFourthយកឆុតមកអោយ
«នេះយកទៅ»Fourth បើកទ្វារចូលមកក៏ឃើញថានាយនៅចាំគេដោយមានTinnមកជាមួយផងដែរ Fourthហុចប្រអប់កាដូដែលបានដាក់សម្លៀកបំពាក់ដែលនាយបានដេញថ្លៃនោះអោយទៅនាយទាំងមុខមិនចង់
«អូនយកទុកចុះ ឆុតនេះវាសមនិងអូនណាស់»Geminiបន្លឺទាំងញញឹមទៅកាន់Fourth fourth ងាកមករកនាយទាំងឆ្ងល់
«អត់ទេ ទុកអោយមនុស្សដែលលោកស្រឡាញ់ទៅ»Fourth ងាកមុខចេញម្ដងទៀត និយាយទៅនាយទាំងមានអារម្មណ៍ថាឈឺក្នុងប្រអប់ទ្រូងខាងឆ្វេង
«បងអោយវាទៅអូន វាក៏មានន័យថាបងស្រឡាញ់អូន Fourthបងសុំទោសតែបងពិតជាមិនអាចរកអ្នកផ្សេងមកជំនួសអូនបានទេ»
«Mommy Mommy លើកលែងទោសអោយDaddyទៅ Daddy ដឹងខុសហើយ អូនត្រូវការDaddy ហើយអូនក៏មិនចង់អោយអ្នកណាមកជំនួសDaddyអូនដែរ»TinnដែលឈរនៅជាមួយGemini ក៏បន្លឺឡើងFourthគេហាក់ទប់ទឹកភ្នែកមិនបានក្រោយលឺពាក្យដែលអតីតប្ដីរួមទាំងកូនប្រុសនិយាយ
YOU ARE READING
អតីតភរិយា
Romanceរៀបការជាមួយគ្នាអស់រយៈពេលជិត10ឆ្នាំ ហើយក៏មានកូនជាមួយគ្នាតែអ្នកជាប្ដីនៅតែមិនមានចិត្តស្រឡាញ់ប្រពន្ធដូចដើម នាយតែងតែមានស្រីរហូតថ្ងៃមួយប្រពន្ធទ្រាំលែងបានក៏លែងលះជាមួយនាយ បែកគ្នាជាច្រើនឆ្នាំនាយក៏បានជួបនឹងអតីតភរិយាម្ដងទៀតហើយម្ដងនេះនាយហាក់បាក់ចិត្តស្រឡាញ់គេ ក...