Mommy ស្មោះស័្មគ្រនិងប្រុសណាស់🥲

886 74 14
                                    

Part9

បន្ទាប់ពីនិយាយគ្នាហើយទាំងពីរនាក់ក៏ឡើងទៅបន្ទប់ដើម្បីសម្រាក នាពេលព្រឹកព្រលឹម Fourth បើកភ្នែកឡើងទាំងអារម្មណ៍ក៏ស្រស់ស្រាយជាងធម្មតាព្រោះតែយប់មិញគេគេងលក់ស្រួលណាស់អាចមកពីមានប្ដីរបស់គេគេងអោបគេទេដឹង តែថាបើកភ្នែកមកភ្លាមក៏មិនឃើញប្ដីរបស់ខ្លួនគេងនៅក្បែរ Fourth ក៏បានក្រោកចេញពីគ្រែទៅបន្ទប់ទឹក មួយសន្ទុះក្រោយគេក៏បានចុះមកខាងក្រោមបំណងសួរពីប្ដីរបស់គេ

«ម៉ែដោះ Geminiគេទៅណាហើយ Tinn ក៏មិនឃើញទៀត»Fourthបន្លឺសួរទៅកាន់ម៉ែដោះ យីចម្លែកម្ល៉េះក្រោកមកភ្លាមបាត់ទាំងប្ដីបាត់ទាំងកូន

«អរ លោកប្រុសធំនិងអ្នកប្រុសតូចពួកគាត់ចេញទៅសួនច្បារខាងក្រោយតាំងពីព្រលឹមម្ល៉េះ»ម៉ែដោះ បន្លឺប្រាប់ទៅកាន់Fourth Fourth ងក់ក្បាលហើយបានដើរចេញទៅសួនច្បារខាងក្រោយដើម្បីរកប្ដីនិងកូនជើងល្អរបស់គេ

«Daddy ខ្សែករនេះមែនទេដែលMommyអោយDaddy»Tinnចាប់កាន់ខ្សែករមួយខ្សែចេញពីប្រអប់ឈើបួនជ្រុងដែលចាស់នោះព្រោះតែវាច្រើនឆ្នាំដែរហើយ

«Daddy ខ្សែករនេះមែនទេដែលMommyអោយDaddy»Tinnចាប់កាន់ខ្សែករមួយខ្សែចេញពីប្រអប់ឈើបួនជ្រុងដែលចាស់នោះព្រោះតែវាច្រើនឆ្នាំដែរហើយ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ពិតមែនហើយ មានរូបបេះដូងថែមទៀតកូនឃើញទេ»Geminiញញឹមដាក់ដៃអង្អែលក្បាលកូនប្រុសបន្តិចហើយក៏បន្លឺឡើង

«គិតទៅMommyនេះណា ស្មោះស្ម័គ្រនិងប្រុសណាស់ មុនទៅបរទេសឆ្លៀតអោយខ្សែករDaddyទុកជាវត្ថុបញ្ចាំចិត្តទៀត»Tinnបន្លឺឡើងមួយប្រយោគនេះធ្វើអោយអ្នកជាម្ដាយដែលដើរមកពីក្រោយនោះលឺហើយស្ទើរក្អួតឈាម ព្រោះថាកូនលេងដៀលម្ដាយត្រង់ៗតែម្ដង

«Tinn កូននិយាយអីមុននេះ»Fourth បន្លឺឡើងទាំងមុខស្មើធ្វើអោយពីរនាក់ឪកូននោះលឺហើយម្នាក់ៗប្រែទឹកមុខទៅជាភ័យខ្លាច ងាកទៅមើលក្រោយខ្នងក៏ឃើញថាខ្លាកំពុងតែឈរនៅពីក្រោយ

អតីតភរិយាWhere stories live. Discover now