ភាគ៥
ក្រោយពីសួរសុខទុក្ខរបស់ចៅប្រុសហើយ Mr Norawit នឹងMs Norawitក៏បានញាំអាហារជាមួយកូនប្រុសនឹងចៅប្រុសសឹមត្រឡប់ទៅផ្ទះវិញទាំងចិត្តមិនចង់ព្រោះតែនឹករលឹកចៅប្រុសរបស់ខ្លួន ប៉ុន្តែក៏មិនបាននៅគេងអោបអាល្អិតTinnដែរ ព្រោះយល់ថាឪពុកកូនគេចង់គេងជាមួយគ្នា ចឹងហើយគាត់ក៏បង្ខំចិត្តពីរនាក់ប្ដីប្រពន្ធត្រឡប់ទៅវិញ
//Tinn room//
"Tinn ហា កូនចង់ស្ដាប់រឿងអី Daddyនិទានអោយស្ដាប់" Gemini សួរទៅកាន់កូនប្រុសដែលកំពុងតែគេងបើកភ្នែកម៉កៗមើលមកនាយ"អូនចង់ស្ដាប់រឿងDaddyនិងMommyកាលពីនៅក្មេង" Tinn គ្រាន់តែលឺឪពុកសួរថាចង់ស្ដាប់រឿងអ្វីគេក៏សន្ុះងើបអង្គុយញញឹមឡើងទាំងសប្បាយចិត្តទាមទារអោយGeminiដែលជាឪពុកនិយាយពីរឿងរបស់នាយនឹងអតីតភរិយាដែលជាម្ដាយរបស់គេកាលពីនៅវ័យកុមារ
"យល់ព្រម កូនដឹងទេកាលពីDaddyមានអាយុ8ឆ្នាំ Mommyរបស់កូនទើបតែអាយុ6ឆ្នាំទេ មុខរបស់MommyកូនគឺCuteដូចជាកូនចឹងថ្ពាល់របស់គេប៉ោង ហើយថែមទាំងក្បាលខូចទៀតផង " Gemini យល់ព្រមជាមួយកូនប្រុសហើយក៏និយាយរឿងពីក្មេងរបស់ខ្លួននឹងFourthប្រាប់ទៅTinn
"Mommyក្បាលខូចយ៉ាងម៉េចទៅDaddy" Tinn ងើយមើលមុខឪពុកហើយក៏សួរទាំងចម្ងល់Mommyគេល្អយ៉ាងនេះម៉េចនឹងអាចក្បាលខូចបានទៅ ហើយបើខូចៗរឿងអីទៅ
"កូនចង់ដឹងហេស មានថ្ងៃមួយលោកតារបស់កូនបាននាំMommyរបស់កូនមកលេងជាមួយDaddy ហើយចំណែកតារបស់កូនពួកគាត់ក៏និយាយគ្នាពីរឿងការងារ ពេលនោះDaddyកំពុងតែអង្គុយលេងនៅសួនច្បារខាងក្រោយ មិនបានដឹងថាMommyកូនមកនោះទេ"
//អតីតកាល//
"បងប្រុសGemgem" Fourth រត់មករកGeminiព្រមទាំងស្រែកហៅGeminiពីចម្ងាយ"ក្មេងរំខានមកទៀតហើយ" Geminiគ្រាន់តែលឺសម្លេងនាយក៏ដឹងភ្លាមថាជាកូនក្មេងដែលតែងតែមករំខាននាយគ្រប់ពេលវេលា
"បងប្រុសGemgem បងកំពុងធ្វើអីនឹង" Fourth ធ្វើមុខឡេឡឺមើលទៅកាន់នាយទាំងឆ្ងល់
"កំពុងញាំបាយទេដឹង" Geminiនិយាយហើយក៏បន្តជីកដីរបស់នាយបន្ត
"បងចេះតែបោកអូន អូនឃើញបងឯងកំពុងតែជីកដីសោះ" Fourth
YOU ARE READING
អតីតភរិយា
Storie d'amoreរៀបការជាមួយគ្នាអស់រយៈពេលជិត10ឆ្នាំ ហើយក៏មានកូនជាមួយគ្នាតែអ្នកជាប្ដីនៅតែមិនមានចិត្តស្រឡាញ់ប្រពន្ធដូចដើម នាយតែងតែមានស្រីរហូតថ្ងៃមួយប្រពន្ធទ្រាំលែងបានក៏លែងលះជាមួយនាយ បែកគ្នាជាច្រើនឆ្នាំនាយក៏បានជួបនឹងអតីតភរិយាម្ដងទៀតហើយម្ដងនេះនាយហាក់បាក់ចិត្តស្រឡាញ់គេ ក...