Ep08:ចាំមើលយើងដាក់ទោសឯងយ៉ាងមិច!!

1.7K 92 3
                                    


    "អ្ហាយ!!!" Jimin ត្រូវនាយលើកឡើងដូចសំឡីមកដាក់នឹងចន្លោះជើងទល់មុខនាយធ្វើអោយមុខពួកគេជិតគ្នាសម្បើមណាស់ ម្នាក់ៗសម្លឹងមើលគ្នាដោយក្រសែរភ្នែកមានអារម្មណ៍ដូចកំពុងលង់ស្នេហ៍។

    "ហ្ហឹម!!"មិនប៉ុន្មាន Yoongi ក៏ទម្លាក់បបូរមាត់ថើបយ៉ាងលឿន មើលទៅប្រហែលជាឈ្លក់វង្វេងនឹងបបូរមាត់
ទន់ល្មើយកាលពីយប់មិញហើយមើលទៅ។

    *ទីង

    កំពុងតែថើបរោលរាលដែល Yoongi គឺបានទាញអាវឃ្លុំនាយតូចសំយេសដៃកំពុងតែស្ទាបអង្អែលទៅហើយស្រាប់តែមានអ្នកមកគោះទ្វាទើប Yoongiបិទភ្នែករំងាប់អារម្មណ៍មួម៉ៅនឹងអ្នកមកចុចកណ្តឹងជាខ្លាំង នាយកំពុងតែជក់ចិត្តនឹងបបូរមាត់ផ្អែមនេះផងមករំខានទៅកើត។

    "សឺត!អង្គុយចាំត្រង់នេះហើយ"នាយថើបថ្ងាសរាងតូចមួយខ្សឺតទើបដាក់អោយគេអង្គុយលើពូកថ្នមៗរួចក៏ក្រោកចេញទៅបើកទ្វារចំណែក Jimin បានត្រឹមតែអោនមុខលួចងើយទៅសម្លឹងផែនខ្នងនាយបន្តិច។មុននេះបេះដូងគេលោតញាប់ខ្លាំងណាស់ពេលបាននៅទល់មុខនាយផ្ទាល់ៗ មិនចម្លែកទេដែលស្រីៗទាំងស្ម័គ្រធ្វើមនុស្សកំដររបស់នាយតែសម្រាប់គេមិនបានចង់ធ្វើបែបនោះឡើយ។

    "គេពិតជាល្មោភខ្លាំងណាស់"នាយតូចលួចរអ៊ូតិចៗ
ចង់ខ្លាចនាយតាំងពីយប់មិញព្រោះតែរូបភាពនៅដក់ជាប់ក្នុងខួរក្បាលគេនៅឡើយទេ នៅមានសកម្មភាពមុននេះទៀតបើសិនគេក្លាយជារបស់នាយហើយតើនាយនឹងធ្វើរឿងនោះមួយថ្ងៃប៉ុន្មានដងទៅ?ហើយស្រីៗទាំងនោះនឹងទ្រាំទ្របានប៉ុណ្ណា?មិនស្មានថាមហាសេដ្ឋីដូចនាយល្មោភកាមអ៊ីចឹងសោះ!គេមិនគួរបណ្តោយខ្លួននោះទេយប់មិញមកពីនាយសម្តីផ្អែមគេមិនទាន់ទាំងយល់ព្រមផងក៏ចាត់ការគេស្ទើរតែដកចង្ការមាន់ទៅហើយ គេសន្យាថានឹងមានតែម្តងនឹងប៉ុណ្ណោះគេនឹងរកផ្លូវគេចកុំអោយនាយបានប៉ះពាល់គេទៀត។

   "នេះឈុតផ្លាស់ទៅនឹងបានទៅវិញ"គ្រាន់តែឮថាទៅវិញរាងតូចក៏យកសម្លៀកបំពាក់ពីដៃនាយយ៉ាងលឿន។
ក្រោយ Yoongi ទៅផ្លាស់ក្នុងបន្ទប់ទឹក Jimin ក៏ឆ្លៀតផ្លាស់នៅលើពូកទាំងវេទនាតែម្តងរួចក៏បម្រុងនឹងក្រោកដើម្បីចាកចេញអោយបានមុននេះមានឯណាមិនទាន់ទាំង
បានដាក់ជើងដល់ការ៉ូផងនាយក៏ចេញមកវិញបាត់។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now