Ep32:រសជាតិយ៉ាងមិចដែរ?

1K 86 4
                                    


      ជីមីនអោបលោកប៉ាយំខ្លាំង ទីបំផុតគេក៏អាចមានម៉ាក់មានប៉ាជួបជុំគ្នាបើទោះពួកគាត់សុទ្ធតែមានកំហុសរៀងខ្លួនប៉ុន្តែសម្រាប់គេមិនអីទេ គេមិនចង់ប្រកាន់ខឹងស្អប់នាំតែរឿងកាន់តែវែងឆ្ងាយគេចង់អោយគ្រួសារជួបជុំគ្នាមិនចង់បានអ្វីផ្សេងទេ។គេសប្បាយចិត្តដែល
គេអាចទទួលបានមនុស្សល្អៗចូលក្នុងជីវិតហើយក៏អាចរកឃើញប៉ាម៉ាក់វិញដូច្នេះគេនឹងមិនខឹងនរណាម្នាក់ឡើយ។
  
    "ប៉ាអរគុណកូនណាស់"លោកប៉ុងប្យុលជូតទឹកភ្នែក
ចេញទាំងញញឹមសម្លឹងកូនប្រុសដែលធំពេញរូបពេញ
រាងស្រស់ស្អាតដូចក្នុងរូបពិតមែន។

    "តទៅប៉ានឹងនៅទីនេះមើលថែកូន ប៉ាសុំទោសដែលអាត្មានិយមកន្លងមកប៉ាសន្យាមិនទៅណាចោលកូននិងម៉ាក់ទៀតទេ"គាត់ជូតទឹកភ្នែកអោយកូនប្រុសថ្នមៗព្រោះជីមីននៅតែយំពេលគាត់និយាយ។

  "មិនបាច់មើលថែទេកូនមានប្តីគេមើលថែហើយ"

"??កូនប៉ារៀបការពិតមែនឬ?"

  "បាទ យ៉ុន"
 
  "លោកប៉ាមិនបាច់បារម្ភទេខ្ញុំនឹងមើលថែជីមីនអោយបានល្អ"យ៉ុនហ្គីចូលមកកាន់ដៃជីមីននិយាយជាមួយលោកប៉ុងប្យុលដែលមើលមុខយ៉ុនហ្គីមិនដាក់តាមពិតកូនសត្រូវផ្លូវចង្អៀតរបស់គាត់សោះ។ណ្ហើយ!រឿងយូរហើយគាត់ក៏កាត់ចិត្តបានព្រោះម្នាក់ៗមានកូនកម្លោះៗអស់ហើយមិនដឹងថាប្រកាន់បានអ្វីមកវិញទេអោយតែកូនគាត់មានក្តីសុខ។

   "មិនអីទេ ប៉ានឹងនៅក្បែរៗកូនហើយឯងត្រូវមើលថែកែវភ្នែកយើងអោយបានល្អកុំអោយដូចលោកប៉ាចោម្សៀតរបស់ឯង"

  "បាទ"

  "ឆឹស!អាត្រឹមត្រូវស្មោះប្រពន្ធគេចោលប្រពន្ធខ្លួនឯងធ្វើដូចខ្លួនឯងល្អជាងយើងណាស់ណាចឹង"

  "តែយើងមិនបានទៅលួចលាក់ជាមួយអ្នកណាដល់មានកូនចោលប្រពន្ធកូនទេវើយ"

"តែឯងក៏ចោលគេ នៅយកកូនខ្លួនឯងទៅទុកចោលទៀតទៅរកតែក្តីសុខខ្លួនឯងទុកគេអោយវេទនា"  ម្នាក់ៗ
តឹងសរសៃរកដាក់គ្នាសឹងតែដើរចូលទៅរកវៃគ្នាទៅហើយទើប

  "បានហើយ!!ខុសតែទាំងពីរនាក់នឹងមិនបាច់ប្រឹងប្រកែកយកល្អរៀងខ្លួនទេ!"លោកស្រីអ៊ូលហ៊ីស្រែកថាអោយអ្នកទាំងពីរទើបម្នាក់ៗឈប់និយាយបែរមុខចេញមិនខ្ចីមើលមុខគ្នា។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now