"លោកនៅម្នាក់ឯងមិនបាន?"នាយតូចខាំមាត់សម្លក់សួរព្រោះរាល់ដងនាយនៅម្នាក់ឯងបានហេតុអីចាំ
បាច់យកគេមកនៅជាមួយដែរ?"ពីមុននៅបានតែឥឡូវនៅមិនបាន"នាយឆ្លើយធម្មតា
ទាំងដែលនាយកំពុងល្បួងអោយក្មេងឈប់សួរឈប់ចង់ចាកចេញ។"ហេតុអីនៅមិនបាន?មានខ្មោចមែនទេ?"ខួរក្បាលដ៏តូចរបស់គេគិតមិនយល់ក៏គិតចេញខ្មោចឯណាណោះ
ដៃក៏ក្តាប់អាវឡើងណែនភ្នែកក៏ចាប់ផ្តើមក្រឡេកក្រឡាប់
ភ័យបុកពោះ ណាមួយទីនេះស្ងាត់មានតែនាយម្នាក់ក្រៅពីនឹងបន្ទប់ទំនេរច្រើនផ្ទះមានដល់ទៅពីរជាន់តិចមានខ្មោចមែនទៅ?បន្ទប់នាយតែមួយចង់ស្មើរនឹងផ្ទះជួលមួយទាំងមូលធំសម្បើមណាស់។"គ្មានខ្មោចមកពីណាទេក្មេងល្ងើ នៅម្នាក់ឯងមិនបានព្រោះតែមានឯងនោះអី"នាយអស់សំណើចនឹងទឹកមុខក្មេងជាខ្លាំងទើបលើកដៃផ្ទាត់ថ្ងាសគេហើយបន្ថែមភាសាផ្អែមល្ហែមដែលអ្នកទល់មុខមិនដែលធ្លាប់ជួបហើយបេះដូងក៏លោតញាប់ដូចគ្នា។
"លោកនិយាយយូរទៅកាន់តែមិនយល់មើលលែងទៅខ្ញុំ-ខ្ញុំចង់ងូតទឹកតែ..."បេះដូងគេចេះតែលោតញាប់ពេលនាយនិយាយ គេក៏មិនយល់ទើបចង់អោយនាយឈប់និ
យាយនឹងចង់ក្រោកចេញតែអ្នកខាងនោះអោបស្អិតមិនលែង។"តែគ្មានខោអាវ?"នាយដឹងថាគេចង់និយាយពីអ្វីទើបនិយាយបន្តនៅពេលគេអាក់ត្រឹមតែ ហើយអ្នកខាងនោះក៏ងក់ក្បាលបូញមាត់តិចៗគួរអោយខ្នាញ់។
"អ្ហឹម"ទ្រាំនឹងកាយវិការខ្ចីខ្យូតរបស់អ្នកអង្គុយលើភ្លៅមិនបានទើបទាញគេមកថើបបបូរមាត់ ថើបរហូតទាល់តែអ្នកដែលត្រូវនាយថើបព្រមស្របតាមបិទភ្នែកក្តាប់ដៃចូលគ្នា។
"សឺត!ចាំបន្តិចខោអាវមកដល់ឥឡូវហើយ"ក្រោយពី
ថើបអស់ចិត្តទើបនាយផ្ញើរសារអោយកូនចៅយកមកពីរឈុតសម្រាប់យប់នេះថ្ងៃស្អែកនាយនឹងនាំគេទៅរើសដោយខ្លួនឯង។មិនប៉ុន្មាននាទីខោអាវក៏បានមកដល់វាជាឈុតគេងនិងមួយឈុតទៀតសម្រាប់ស្លៀកថ្ងៃស្អែក។ក្រោយពីបាន
សម្លៀកបំពាក់រួចនាយតូចក៏ប្រញាប់ចូលងូតយ៉ាងលឿន
ព្រោះមិនចង់អោយអ្នកខាងនោះមកងូតជាមួយ គ្រាន់តែ
នៅថ្ងៃនោះគេអៀននឹងនាយសឹងស្លាប់គេខ្លាចតែនឹងត្រូវគាំងបេះដូងដោយសាររាងកាយសុទ្ធតែសាច់ដុំនិងមុខដ៏សង្ហាររបស់គេអាចខាបព្រលឹងគ្រប់គ្នាបានសូម្បីគេនៅពេលនេះ។
![](https://img.wattpad.com/cover/358593017-288-k53458.jpg)
YOU ARE READING
‼️💲កម្មសិទ្ធ Billionaire💲‼️
Romanceកម្មសិទ្ធរបស់នាយនរណាក៏គ្មានសិទ្ធប៉ះ!! Yoonmin BL Yoongi Top By:Jack 20/12/23