បន្ទាប់ញាំអាហារថ្ងៃត្រង់រួច Yoongi បានបីគេទៅដាក់បន្ទប់ប្រគល់ទូរស័ព្ទដែលនាយបានទិញអោយគេថ្ងៃមុនទុកសម្រាប់លេងឬក៏មានការអាចខលទៅនាយបានហើយនិង Ipad របស់នាយអោយគេលេងផងដែរ។
ក្រោយពីថើបក្មេងរួចនាយក៏ត្រឡប់ទៅក្រុមហ៊ុនវិញដោយមាន Sanghoo បើកឡានអោយដូចរាល់ដង។"ប្រុសចង្រៃនេះចូលចិត្តថើបខ្ញុំសម្បើមម៉្លេះ"ថើប
ម្តងៗគេចេះតែអៀនថ្ពាល់ចង់ក្រហមមិចក៏ទៅជាអ៊ីចឹង?
កុំប្រាប់ថានេះជាស្នេហាហើយគេកំពុងតែបាក់ចិត្តទៅលើនាយណា?"គ្មានផ្លូវទេ"វាលឿនយ៉ាងនេះមែនទេ?គេមិនត្រូវគិតពីវាឡើយត្រូវចាំថាគេត្រឹមជាអ្នកកំដរបើសិនគេលង់ខ្លួនហើយនាយបោះបង់គេចោលថ្ងៃណាមួយនោះគេនឹងឈឺចាប់។
"ខ្ញុំគួរតែរកផ្លូវសម្រាប់ខ្លួនឯង"គេគួរតែបម្រុងទុកដូចជាសន្សំលុយទុកខ្លាចពេលនាយបោះបង់គេនោះគេនឹងដើរទាត់ខ្យល់ជាក់ជាមិនខាន។
"អផ្សុកណាស់"ក្រោយពីបានគិតគូររួចគេក៏ដាក់ខ្លួនគេងរមៀលទាំងធុញថប់ព្រោះគ្មានអ្វីធ្វើ។
"ថតរូបល្អទេ?"គេក៏ទាញទូរស័ព្ទថ្មីស្រឡាងដែលរាងក្រាស់ទិញអោយយកមកចុច គេមិនមែនល្ងង់ឯណាគ្រាន់តែគ្មានលុយទិញប្រើប៉ុណ្ណោះ។
"មិនស្មានថាខ្ញុំCuteយ៉ាងនេះសោះហិហិ"ក្រោយពីថតធ្វើ Style ខ្ចីខ្យូតរួចក៏មកចុចមើលរូបឃើញថាគេក៏ស្អាតមិនអន់ឯណាខ្យូតក៏ខ្យូតមិនចម្លែកទេដែលគេសម្បូរអ្នកតាមតាំងពីនៅក្មេង។
*តុតុ
"អ្នកប្រុស អ្នកប្រុស"
"បាទម៉ែដោះ"រាងតូចប្រញាប់ក្រោកពីពូករត់ទៅបើកទ្វារ
អោយម៉ែដោះមិនដឹងថាមានរឿងអីប្រហែលជាចង់អោយគេចេញទៅលំហែខួរក្បាលខ្លះហើយមើលទៅ។"លោកប្រុសបានអោយគេយកខោអាវនិងគ្រឿងតុតែងខ្លួនជាច្រើនមកដើម្បីអោយអ្នកប្រុសទៅជ្រើសនៅខាងក្រោមចាស"
"បាទ?!"ឬក៏ដោយសារតែព្រឹមមិញមានបញ្ហាទើបនាយអោយបុគ្គលិកយកមកអោយគេរើសនៅផ្ទះវិញ? នាយតូចគិតរួចក៏ងក់ក្បាលដោយមិនភ្លេចយកទូរស័ព្ទចង់ខលសួរអ្នកខាងនោះតែសារក៏លោតលើអេក្រង់
YOU ARE READING
‼️💲កម្មសិទ្ធ Billionaire💲‼️
Romanceកម្មសិទ្ធរបស់នាយនរណាក៏គ្មានសិទ្ធប៉ះ!! Yoonmin BL Yoongi Top By:Jack 20/12/23