មិនត្រឹមតែនិយាយទេជុងហ្គុកបានចុះមកកូរ៉េផ្ទាល់ជាមួយកូនចៅជាច្រើនរបស់នាយ។នាយត្រឡប់មកចាត់ការអោយមិត្តហើយក៏ចង់មកលេងពីបីថ្ងៃដែរព្រោះខានមកច្រើនឆ្នាំហើយ។ងាកមកមើលអ្នកនៅមន្ទីរពេទ្យវិញលោកស្រីអ៊ូលហ៊ីមានសុវិត្ថភាពនិងវះកាត់ទទួលបានជោគជ័យ គ្រប់គ្នាសប្បាយចិត្តណាស់ឯនាយតូចវិញក៏សុំនៅមើលថែជាមួយម៉ែដោះទោះជាយ៉ុនហ្គីចង់អោយគេទៅផ្ទះសិនក៏គេមិនព្រមទៅដែរដូច្នេះនាយមានតែនៅកំដរជាមួយហើយអោយម៉ែដោះទៅផ្ទះមុនពេលគាត់មកចាំនាយនាំនាយតូចទៅម្តង។
"អ្នកម៉ាក់ឆាប់ក្រោកណាកូនប្រសារម៉ាក់នៅរងចាំ"យ៉ុនហ្គីដើរទៅជិតគ្រែកាន់ដៃអ្នកជាម្តាយនិយាយទាំងមើលមុខគាត់ដែលកំពុងគេងបំពាក់ដោយឧបករណ៍ជំនួយពេញខ្លួន។
"ខ្ញុំមិនបណ្តោយអោយអ្នកដែលធ្វើបាបម៉ាក់រួចខ្លួនទេវាត្រូវតែសងមកវិញអោយសមតម្លៃ"នាយអង្អែលដៃអ្នកជាម្តាយថ្នមៗសម្លឹងមើលទៅគាត់ដោយទឹកមុខរាបស្មើតែ
ខាងក្នុងដូចភ្លើងកំពុះសន្ធោសន្ធៅ។"យ៉ុន ពេលណាទើបម៉ាក់ដឹងខ្លួន?"អ្នកដែលអង្គុយម្ខាងកាន់ដៃលោកស្រីអ៊ូលហ៊ីចប់ទាំងកែវភ្នែកហើមក្រហមព្រោះតែយំយូរ ហើបមាត់ដ៏ស្ងួតរបស់គេសួរទៅ
កាន់នាយ។"សាបជាតិថ្នាំម៉ាក់ដឹងខ្លួនហើយអូនកុំបារម្ភអី"នាយ
អត់នឹកអាណិតមិនបានគេយំតាំងពីម៉ាក់មកដល់ពេទ្យរហូតដល់វះកាត់រួចនៅតែមិនព្រមបាត់ មើលទៅស្រលាញ់បារម្ភពីម៉ាក់ខ្លាំងណាស់ហើយឯនាយបានតែនិយាយលួងលោមជូតទឹកភ្នែកអោយនិងញញឹមប្រាប់ទាំងទាញគេមកអោបអឹបនឹងពោះព្រោហគេអង្គុយនាយឈរ។"អឺម"ជីមីនងក់ក្បាលតិចសង្ងំអោយនាយអោប គេបារម្ភពីអ្នកគេងលើគ្រែខ្លាំងព្រោះតែគេមិនធ្លាប់បានជួបហេតុការណ៍បែបនេះថែមទាំងចំមនុស្សជាទីស្រឡាញ់ទៀតគេកាត់តេមិនធ្លាប់ទើបគេយំខ្លាំងភ័យខ្លាចថាអ្នកគេងលើគ្រែកើតរឿងអ្វីឡើង។
*2ម៉ោងកន្លងទៅ
ពីរម៉ោងកន្លងទៅលោកស្រីអ៊ូលហ៊ីក៏បានដឹងខ្លួននាំអោយនាយតូចសប្បាយចិត្តខ្លាំងណាស់ថ្នាក់លោកស្រីត្រូវញញឹមតាមឯយ៉ុនហ្គីក៏បានទៅហៅគ្រូពេទ្យអោយមកមើលអាការៈរបស់ម៉ាក់នាយទុកអោយជីមីននៅមើលម៉ាក់នាយមួយភ្លេត។
YOU ARE READING
‼️💲កម្មសិទ្ធ Billionaire💲‼️
Romanceកម្មសិទ្ធរបស់នាយនរណាក៏គ្មានសិទ្ធប៉ះ!! Yoonmin BL Yoongi Top By:Jack 20/12/23