Ep17:ប្រាប់ខ្ញុំធ្វើអី?

1.4K 106 2
                                    

    ក្រោយពីប្រឡែងញោះគ្នារួចទើបនាំគ្នាចុះទៅញាំអាហារជាមួយគ្នាទាំងម្នាក់តាមលួងម្នាក់ធ្វើខឹងព្រោះតែពាក្យប្រពន្ធដែលនាយតូចបដិសេដ មកហៅគេប្រពន្ធយ៉ាងមិច?គេនៅក្មេងល្ហក់មានប្តីពីណាមក។ប្រកែកទាំង
ដែលពួកគេនៅជាមួយគ្នារាល់ថ្ងៃគេងជាមួយគ្នាឡើងដូចប្តីប្រពន្ធគ្រានតែនាយក្រាស់ហៅលេងសោះមិនបានឥឡូវមានតែតាមលួងនឹងឯង។

     #ព្រឹកថ្ងៃថ្មី

    ព្រឹកនេះមិនបាច់អោយនាយតូចសុំតាមទៅទេព្រោះតែមាយត្រូវនាំគេទៅទិញរបស់តាមសម្តីដែលបាននិយាយកាលពីយប់មិញហើយនាយក៏សុចចិត្តចោលការងារប៉ុន្មានម៉ោងដើម្បីនាំនាយតូចដើរផ្សារដែរ។

    "ប៉ុន្នឹងបានហើយបងទិញច្រើនម៉្លេះ"នាយទិញធ្វើដូច
យកទៅប្រើរាប់ឆ្នាំយ៉ាងចឹង ចង់ប្រមូលអោយអស់ពីហាងឬយ៉ាងមិច?

  "បងទិញទុកអោយអូនប្រើកុំអោយមកច្រើនដងនោះអី
ទៅវិញបងអោយគេតំឡើងទូរសម្រាប់អូនមួយទៀត"

  "មកពីបងទិញច្រើនពេកនឹង បើទិញល្មមក៏អាចដាក់ក្នុងទូរបងដែរ"

  "ទូរបងដាក់មិនកើតទេព្រោះវាធម្មតាគ្មានជាន់សម្រាប់ដាក់របស់ទាំងនេះទេ"ទូររបស់នាយមិនមានច្រើនជាន់ដូចទូរសមនុស្សស្រីសម្រាប់ដាក់គ្រឿងសំអាងទេ។

  "អូនចង់បានអ្វីទៀតទេ?"ក្រោយពីទិញរួចទើបនាយសួរក្រែងគេចង់បានអ្វីបន្ថែម

  "អត់មានទេ"មកផ្សារទំនើបបែបនេះគេមិនដឹងថាគួរទិញអ្វីទេបើមិនធ្លាប់មកមិនចាប់អារម្មណ៍អ្វីដែលគេដាក់តាំងសោះ អាចថាមកពីឃើញតម្លៃគេលែងចង់។

"បងនាំអូនទៅទិញស្បែកជើង"នាយនិយាយហើយក៏ទាញដៃនាយតូចទៅហាងស្បែកជើងភ្លាមមិនអោយគេប្រកែកទាន់ទេ។សួរគេដល់គេឆ្យថាគ្មានតែបែរជានាយជាអ្នកនាំគេទិញទៅវិញ។

   "សូមស្វាគមន៍"

   "លោកមីនមកមើលពីម៉ូដថ្មីមែនទេចាស៎?ខាងនេះទើបនឹងមកដល់ថ្មីៗស្អាតៗទន់ស្រួលពាក់"

  "ជួយរើសអោយគេបី បួនគូរផង"

"ចាស៎!អ្នកប្រុសចង់បានបែរណាដែរ?"នាយតូចពេបមាត់មិនដឹងថាយកមួយណាបើតម្លៃវាថ្លៃទោះគេមានលុយក្តីតែគេមិនចង់ចំណាយទៅលើរបស់ថ្លៃៗទាំងនេះទេ មនុស្សគេសន្សំសំចៃណាស់ឃើញថ្លៃគេស្តាយលុយ។ដោយសារតែមិនឃើញគេពួកនាងក៏យកមកអោយលោមើលវិញហើយក៏មានការជួយពី Yoongi ផងដែរ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now