"នាំគេទៅណាទាន?ទៅខុនដូរមែនទេ?"ជិះកាត់ក្រុមហ៊ុនបន្តិច Sanghoo ក៏សួរនាំព្រោះមិនដឹងថាចៅហ្វាយចង់នាំក្មេងក្នុងដៃទៅណានោះទេ។បើទៅវិមានគ្មានថ្ងៃទេព្រោះចៅហ្វាយគេមិនយកនរណាទៅវិមានងាយៗឡើយបើសិនខុនដូរនាយគឺអាច។"បើកទៅវិមានទៅ"
"បាទ??!"គេមានស្តាប់ច្រឡំឬអត់?នេះចៅហ្វាយគេអោយបើកឡានទៅវិមានឬ?ក្មេងក្នុងដៃសំណាងពេកហើយ
"យើងអោយឯងបើកទៅវិមាន!!"នាយមិនចង់ស្រែកថាអោយកូនចៅព្រោះអ្នកក្នុងរង្វង់ដៃកំពុងគេងលក់ ដោយសារតែក្មេងម្នាក់នេះមិនដូចអ្នកដទៃគេមិនចង់បានអ្វីចង់តែនៅផ្ទះជួលនាយមិនអនុញ្ញាតិទេ តទៅគេត្រូវនៅជាមួយនាយ បើសិនជាយកគេទៅខុនដូរនាយគឺមិនបាននៅជាប់លាប់ទេហើយក៏មិនអាចទុកគេចោលឬប្រគល់ខុនដូរនោះអោយព្រោះវាជាកន្លែងកម្ចាយអារម្មណ៍មិនល្អឡើយបើចង់អោយ នាយទិញថ្មីអោយ។ មានតែវិមានទេទើបនាយរស់នៅរាល់ថ្ងៃហើយបើគេមិនចង់បានអ្វីមានតែយកទៅដាក់វិមានដែលមានម៉ែដោះជួយមើលថែ
ហើយនាយក៏អាចជួបគេបានរាល់ថ្ងៃ។*វិមានមីន
ឡានដែលសំគាល់ថាជាផ្លាកមហាសេដ្ឋីវ័យក្មេងឬហៅបានថាស្តេចជំនួញចូលមកដល់ក្នុងវិមានធ្វើអោយកូនចៅចម្លែកចិត្តព្រោះនាយមិនដែលមកផ្ទះពេលថ្ងៃឡើយវាគឺកម្រខ្លាំងណាស់។
"សូមគោរពចៅហ្វាយ"គ្រាន់តែនាយដើរចេញមកក៏មានអ្នកបម្រើនិងអង្គរក្សចាំស្រេចហើយអ្វីដែលធ្វើអោយពួកគេភ្ញាក់ផ្អើលនោះគឺក្មេងប្រុសក្នុងដៃចៅហ្វាយខ្លួនមើលទៅគេមុខខ្យូតគួរអោយស្រលាញ់ណាស៎មិនដឹងថាត្រូវជាអ្វីនឹងចៅហ្វាយទេ។
"លោកប្រុស?!"សូម្បីម៉ែដោះក៏ឆ្ងល់ដែរពេលឃើញនាយដើរចូលមកទាំងក្នុងដៃមានបីក្មេងប្រុសម្នាក់។
"ខ្ញុំយកគេទៅដាក់បន្ទប់បន្តិចទៀតខ្ញុំមកវិញ"
"លោកប្រុសត្រូវការពិសារអាហារឥឡូវទេ?ចាស៎"
"ម៉ែដោះរៀបចំទៅ"នាយនិយាយរួចក៏បីរាងតូចឡើងទៅ
ខាងលើសំដៅទៅបន្ទប់របស់នាយ។
YOU ARE READING
‼️💲កម្មសិទ្ធ Billionaire💲‼️
Romanceកម្មសិទ្ធរបស់នាយនរណាក៏គ្មានសិទ្ធប៉ះ!! Yoonmin BL Yoongi Top By:Jack 20/12/23