Part 11:ឈប់និយាយរកទ្រង់ហើយ!!

59 1 0
                                    

    យើងងាកមកចាប់អារម្មណ៍នូវសម្លេងបោករបស់របអ្វីម៉្យាងដែលបន្លឺចេញពីរាជដំណាក់ប្រជុំដែលប្រទានឲស្រីស្នំទាំង5របស់ព្រះអង្គម្ចាស់ទុកសម្រាប់អង្គុយលេងឬសំណេះសំណាលគ្នាអីបែបនិង

     ផាំងប្រាវ~

      "អ្ហាយយ!!!ហេតុអីៗទ្រង់យកព្រះទ័យទុកដាក់និងវាខ្លាំងម្លេះអ្ហាយៗ~!!!!!"សម្លេងស្រែកដូចកញ្ចែបូកជាមួយនិងសម្លេងបោកថូផ្កាឮឡើងរងំពេញបន្ទប់នាំឯអ្នកឯទៀតនាំគ្នាងាកមកសម្លក់មុខរបស់អ្នកម្នាងផាអុងដែលធ្វើអីមិនចេះក្រែងចិត្តនាំឲពួកគេឃ្នើសចិត្តជាខ្លាំង
 
      "ស្រែកស្អីខ្លាំងបែបនេះមិនចេះថ្លង់ទេយ៉ាងមិច!?"អ្នកម្នាងឆូអឺក៏ស្រែកតបទាំងសម្លក់ទៅកាន់នាងតូចវិញទាំងក្នុងចិត្តក្ដៅរដូចរងើកភ្លើង
 
        "ឯងមិនឃើញថាទ្រង់យកព្រះទ័យទុកដាក់និងវាខ្លាំងណាស់ទេឬ?យើងមិនមែនចិត្តព្រះទ្រាំឈរមើលកាយវិការព្រះអង្គធ្វើដាក់អាក្មេងម្នាក់នោះដូចនាងដេយ៉ុងនោះទេ"ចង់ឲនាងធ្វើជាចិត្តព្រះញញឹមបិទមាត់មិនជិតនៅពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់ទៅថ្នាក់ថ្នមមើលថែទំនុបបម្រុងមុខក្រោយមិនបានទេទាំងដែលពួកនាងៗគ្មានវាសនាទាំងបានព្រះអង្គម្ចាស់ញញឹមដាក់ពួកនាងផង
   
       "ទោះឯងស្រែកដាច់ក្រលើតទៀតក៏ទ្រង់មិនមកមើលឯងដែល!ចូរដឹងពីឋានះនិងតួនាទីរបស់ឯងឲច្បាស់ផងថានាងនៅកម្រិតណាគេម្នាក់នោះនៅកម្រិតណា!"ដេយ៉ុងតបទៅវិញទាំងត្រជាក់ដល់ថ្នាក់ស្រីៗទាំងនោះនាំគ្នាអត់ព្រឺឆ្អឹងខ្នងមិនបាននាងស្រឡាញ់គោរពណាមជុនក៏ទុកដូចជាបងប្រុសម្នាក់ដែលតែដោយសារឪពុកនាងចង់កាន់អំណាចធំទើបនាងត្រូវបង្ខំចិត្តចូលមកក្នុងវាំងក្នុងនាមជាស្នំ
 
        "អាយយយយ!!!!ហ៉ឹកៗ"នាងស្រែកកន្ទ្រាំជើងយំខ្លាំងៗដូចជាមនុស្សឆ្គួតទៅហើយព្រោះតែមិនអាចទៅទទួលយកការពិតដែលដេយ៉ុងនាងបញ្ជាក់ពីតួនាទីរបស់ខ្លួនបានដឹងទេថារាល់ថកងៃនេះនាងខំខ្លាំងណាស់ឲតែបានព្រះអង្គទ្រង់ចាប់អារម្មណ៍មកលើខ្លួនតែសូម្បីតែកន្ទុយនេត្រាក៏ទ្រង់មិនយកមកមើលផង
         Skip____
  
         "ទ្រង់ល្មមចាកចេញបានហើយព្រះពរទូលបង្គំចង់នៅម្នាក់ឯង!"សម្លេងក្រលួចពោលឡើងពីបំពងក.ដ៏ស្រទន់បានពោលដោយទឹកមុខធុញថប់ព្រោះតែព្រះអង្គម្ចាស់រូបសង្ហារបស់យើងតាមមកឱបកៀកកិតបេះមិនចេញទាល់តែសោះហើយ
   
        "យើងគ្មានភារកិច្ចអ្វីសំខាន់នោះទេដូច្នេះយើងចង់នៅកំដរទ្រង់!"ផ្ទុយទៅវិញទ្រង់បែជាបន្តឹងរង្វង់ដៃឱបនាយតូចកាន់តែណែនជាងមុនសឹងតែក្លាយជាប្រាណតែមួយទៅហើយ
     
        "ខ្ញុំមិនត្រូវការអ្នកកំដរទេធុញថប់ណាស់ឯណាជីមីនរបស់ខ្ញុំព្រះពរ?"នាយងើយមុខឡើងបន្តិចសម្លឹងទៅមើលព្រភ័ក្រ្ភរបស់ទ្រង់ទាំងធុញថប់ក្នុងចិត្តពេកក្រៃព្រោះតាំងមកដល់ទីនេះគ្មានបានចេញទៅដើរលេងសេរីដូចកាលពីមុននោះទេ
       
      "បើអូនធុញថប់បងមានវិធីសម្រាប់ធ្វើឲអូនបាត់ធុញថប់បាន!"ស្នាមញញឹមយ៉ាងច្រលើមបានបង្ហាញលើព្រះភ័ក្ត្រដ៏សែនសង្ហារបស់ទ្រង់នាំឲនាយតូចឯនោះកំពុងតែលើកចិញ្ចើមឡើងឆ្ងល់ព្រោះតែសម្ដីរបស់ទ្រង់ខ្លីតែន័យជ្រៅ😕
  
     "នែ៎ទ្រង់កុំចូលមកណាតិចថាខ្ញុំម្ចាស់មិនបានប្រាប់"រាងល្អិតស្រវាស្ទុះថយក្រោយទាញរង្វង់ដៃរាងក្រាស់ចេញសម្លក់មុខទ្រង់បន្តិចទើបស្រែកឡើងបន្ទាប់ពីឮប្រយោគរបស់ទ្រង់ហើយគេមានការស្លន់ស្លោជាខ្លាំងព្រោះអ្នកម្ខាងនោះកាន់តែរំកិលរាងកាយខិតមករកគេហើយចំណែកឯគេក៏កាន់តែរំកិលខ្លួនថយពិតដល់ក្បាំងគ្រែដូចគ្នា វិនាទីនេះគ្មានអ្វីរន្ធត់ទៀតនោះទេ
 
      "យ៉ាងមិចទ្រង់ចង់រំលោភបងឬ?"រាងក្រាស់ឱនខិតទៅរកបបូមាត់ក្រពុំដែលកំពុងតែចីបអូចៗមិនដឹងជានិយាយអ្វីខ្លះនោះទោះមិនប្រាប់ក៏ស្មានដឹងថាគេកំពុងតែលួចជេទ្រង់នៅក្នុងចិត្តនោះទេ តែថាក្មេងនេះមើលកាន់ស្អាតទៅៗហើយបើបែបនេះទៀតគេទ្រាំបានយូប៉ុណ្ណា?
 
      "អ្ហាយ៎ខ្ញុំម្ចាស់ថាទ្រង់បើមិនឡប់សតិក៏កើតជំងឺរោគចិត្តដែល"នាយតូចរុញខ្លួនព្រអង្គម្ចាស់ចេញទាញឆ្នើយសំឡីយកមកគប់ចំកណ្ដាលមុខរបស់ទ្រហើយនៅឆ្លៀតជេទ្រង់ថែមទៀតផងមនុស្សស្អីគួឲស្អប់ម្លេះ?យ៉ាងមិចមើលមកគេនេះដូចជាផ្លែស្ត្រប៊ឺរីណាស់ឬបានជាក្រសែរភ្នែករបស់ទ្រង់ត្របាញ់មករកគេដូចចង់ឆីគេបែបនេះ?(បែបប្រហែលហើយម៉ែអើយ)
 
       "អឹប!មិនថាបងឡប់សតិឬរោគចិត្តយ៉ាងមិចក៏បងនៅតែស្រឡាញ់អូន"រាងក្រាស់មិនបានថមថយឬដកថយនោះទេក្រោយពីត្រូវមួយខ្នើយរបស់នាយតូចហើយនោះផ្ទុយទៅវិញទ្រង់បែជារំកិលខ្លួនទៅចាប់លើកព.រាងស្ដើងមកដាក់លើចង្កេះកេវជើងជាប់និងលើកព.ចេញទៅណាក៏មិនដឹង
   
     "ទ្រង់...ទ្រង់ចង់យកខ្ញុំម្ចាស់ទៅណា?"អាល្អិតរាងភ្ញាក់និងសម្ដីដ៏ស្រទន់របស់ទ្រង់បន្តិចទើបងាកមកចាប់អារម្មណ៍ថាគេដូចជាត្រូវបានរាងក្រាស់ចាប់ព.ដូចជាឪពុកព.កូនដើរលេងទើបគេប្រើកែវភ្នែកម៉ក់ៗដូចកូនឆ្មានបំប៉ោងថ្ពាល់រាងប៉ោងៗបន្តិចទើបសួរទៅកាន់ទ្រង់
 
      "ទៅដើរលេងកុំឲអូនអក្សុកនោះអីមិនមែនធ្វើរឿងដែលការគិតរបស់អូននឹកឃើញទេ!ថាទៅមិនដឹងនរណារោគចិត្តប្រាកដ"ហីយ៉ាស្ដាប់ទៅដូចជាសមហេតុផលដែលទ្រង់មិនទាន់និងបាននិយាយឲចប់ចុងចប់ដើមផងប្រញាប់តែកាត់សេចក្ដីហើយនៅមកចោទទ្រង់ថាជាមនុស្សរោគចិត្តទៀតដែលខ្លួនឯងនិងជាអ្នករោគចិត្តនោះ
 
       "ទ្រង់និងហើយ"រាងតូចគីម ស៊ុកជីនដោយខ្មាស់ពេកគេក៏ស្ទុះទៅជ្រុបមុខនិងកញ្ចឹងក.របស់ព្រអង្គម្ចាស់ស្រូបយកក្លិនក្រអូនចេញពីព្រះកាយរបស់ទ្រង់ហើយនៅឆ្លៀតបន្លឺសម្លេងងុលៗសឹងស្ដាប់មិនបានឲព្រអង្គទ្រង់ស្ដាប់ឮហើយអស់សំណើចតាមទៀត
 
       "បងថាអូនទៅវិញទេ"ព្រះអង្គម្ចាស់គីម ណាមជុននៅមិនចុះចាញ់សម្ដីក្មេងដែលកំពុងនៅលើដៃខ្លួននោះទេទ្រង់នៅឆ្លៀតញ៉ោះអាល្អិតឲខឹងឡើងក្រហមមុខរហូតដល់ស្លឹកត្រចៀកបណ្ដាលឲទ្រង់ឃើញហើយក៏កាន់តែអស់សំណើចបន្ថែមទៀតដែល
 
      "ទ្រង់និងហើយនិយាយខ្លីតែន័យជ្រៅនោះ"នាយកម្លតូចងើចេញពីកញ្ចឹងក.របស់ទ្រង់ងាកមកសម្លក់ថាឲទ្រង់វ័យគេមិនបានគិតអីដែលរោគចិត្តៗដូចដែលទ្រង់និយាយនោះទេមិនដោយសារទ្រង់ទេហេស៎ដែលនិយាយខ្លីតែន័យជ្រៅឲគេគិតនោះហើយប្រុងមកបន្ទោសគេ?
   
    "បងនិយាយធម្មតាតើមិនបាននិយាយន័យជ្រៅដូចតែអូនគិតនោះទេដូច្នេះហើយអូននិងហើយគឺជាមនុស្សរោគចិត្ត"ទ្រង់សម្លឹងមុខក្រមិចក្រមើមនោះបន្តិចតបទៅវិញវាយចិញ្ចើមឌឺនាយតូចត្រើតៗគួឲចង់ទះខ្លាំងណាស់សម្រាប់នាយតូចព្រោះទ្រង់ឌឺខ្លួន គឺឌឺយកតែមែនទែនតែម្ដងហើយ ហើយចុងក្រោយក៏គេជាអ្នកខុសអញ្ចឹងហ៎ដែលយកសម្ដីរាងក្រាស់យកទៅគិតឡើងចេញរឿងអស់នោះ?

      ចា៎ធម្មតារបស់ទ្រង់និងគឺធ្វើឲគេគិតដល់ឋានព្រះច័ន្ទចា៎សូម្បីតែខ្ញុំដែលអង្គុយស្ដាប់នេះក៏មានការគិតន័យជ្រៅៗដូចជីនដែលមិនធម្មតាទេ
 
        "យ៉ាងមិចនិយាយមិនឈ្នះបងឬបានធ្វើមុខបែបនេះ?"ដោយឃើញថាអ្នកម្ខាងទៀតចាប់ធ្វើមុខខ្មូរមិនមាត់មិនក.និយាយស្ដីរកទ្រង់វិញនោះទ្រង់ក៏ឱនទៅមើលមុខអ្នកខាងនោះគឺឃើញថាក្រញ៉ូវដូចឆ្មាអត់បានលួចត្រីអាំងមិនខុសហីយ៉ាដល់ពេលនេះមិនឈ្នះគេហើយអាងខឹងចឹងទៅCuteដែលតើ
 
       "ឈប់និយាយរកទ្រង់ហើយឆឹស!!!"រាងល្អិតងាកមកទៅសម្លឹងស្អីផ្សេងមិននិយាយជាមួយទ្រង់បន្តព្រោះបើនិយាយទៅក៏និយាយមិនឈ្នះទ្រង់ដែលចឹងមានតែបណ្ដោយទៅខ្ចិលឈ្លោះជាមួយណាស់តែថាសកម្មភាពនេះដែលធ្វើឲរាងក្រស់សម្លឹងមើលមករាងតូចទាំងគួឲចង់សើចខ្លាំងណាស់ទឹកមុខគេនៅពេលនេះ
 
       ទ្រង់បន្តព.រាងល្អិតមកដល់ខាងមុខរាជវាំងរួចហើយក៏ប្រញាប់ខួចហៅសត្វជំនះរបស់ទ្រង់ដែលជាមយ៉ូរាភ្លើងដ៏ស្រស់ស្អាតនិងធំសម្បើមមួយក្បាលកំពុងហើរមករកទ្រង់ទាំងស្រែកសម្រែកសន្ធាប់យ៉ាងគួឲខ្លាចទើបឈប់បន្ទន់ខ្លួននៅចំពោះមុខព្រះអង្គម្ចាស់
 
      "អង្គុយឲស្ងៀប្រយ័ត្នធ្លាក់"ព្រះអង្គម្ចាស់ទ្រង់ដាក់ឲរាងតូចអង្គុយជំហាងនៅលើសត្វមយ៉ូរានោះឲស្ងៀមនៅបន្តិចព្រោះខ្លាចមយ៉ូរាផ្អើលទើបទ្រង់ឡើងទៅតាមក្រោយដៃម្ខាងក្រសោបចង្កេះតូចមួយក្ដាប់ជាប់ឯដៃម្ខាងទៀតក៏ចាប់ផ្ដើមទាញខ្សែររបស់សត្វមយ៉ូរានោះបញ្ជាឲហោះទៅខាងលើបន្ត
 
        "Wash!ខ្ពស់ខ្លាំងណាស់"រាងស្ដើងចាប់ផ្ដើមបើកភ្នែកសស្លែតបន្ទាប់ពីសត្វមយ៉ូរ៉ាបានហោះយ៉ាងខ្ពស់និងហើរទៅមុខដោយប្រើល្បឿនយ៉ាងលឿននាំឲកាយតូចស្រវាឱបអ្នកខាងក្រោយជាប់ព្រោះតែខ្លាចធ្លាក់មិនហ៊ានស្រមៃទេបើធ្លាក់ចុះទៅខាងក្រោមបំបែកសាកសពគេក្លាយជាបែបណាទៅ?

      ព្រះអង្គម្ចាស់ញញឹមសម្លឹងមើលមុខតូចក្រមើមដែលឱបខ្លួនជាប់មិនហ៊ានបើកភ្នែកសម្លឹងនោះទាំងសើចចុងមាត់បែបខ្នាញ់និងចរឹកគួឲស្រឡាញ់នេះបន្តិចទើបបញ្ជាឲសត្វមយ៉ូរាហោះហើរកាន់តែលឿនទៅៗឆាប់បានទៅដល់គោលដៅ
 
      សត្វមយ៉ូរ៉ាក៏ហោះមកឈប់នូវកន្លែងទឹកជ្រោះមួយកន្លែងដែលស្ថិតនៅក្នុងព្រៃស្ដុបមួយដែលមានទេសភាពស្អាតស្រស់ត្រកាលប្លែកភ្នែកព្រះអង្គទ្រង់ញញឹមបន្តិចទើបឱនមកមើលអ្នកនៅក្នុងទ្រូងដែលបិទភ្នែកតោងក.ទ្រង់ស្អិតភ័យឡើងញ័រខ្លួនទទ្រើតនាំឲព្រអង្គម្ចាស់ទ្រង់រាងភ័យបន្តិចដែល

          "ជីន ជីន ព្រះអង្គមហេសីអូនអាចបើកភ្នែកបានហើយ"
   ______________&

      To be continued 💜

By Min Namji 🦋

រឿង:សុបិន្តស្នេហ៍ទ្វេភព⏳Where stories live. Discover now