ភាពតានតឹងត្រូវបានកើតឡើងបន្ទាប់ពីសម្ដីដ៏សែនមានមហាសិរីមង្គល់របស់លោកមន្ត្រីកាងបានចូលជ្រៀបចូលទៅក្នុងចិត្តរបស់ព្រអង្គម្ចាស់បណ្ដាលឲភ្លើងនៃកំហឹងឆេះរីករាលដាលឡើងមកសឹងតែសម្លាប់លោកមន្ត្រីម្នាក់នេះចោលភ្លាមៗទៅហើយ
"លោកមិនគិតថាលោកដូចជាមើលងាយខ្ញុំពេកទេដឹងលោកមន្ត្រីកាង!?"ភាពតានតឹងត្រូវបានកាត់ផ្ដាច់បន្ទាប់ពីសម្លេងស្រួយបន្លឺឡើងមកព្រឺឆ្អឹងខ្នងរបស់រាងតូចបូករួមទាំងដំណើរមួយៗចូលមកទាំងកែវភ្នែកទទេស្អាតសម្លឹងទៅរកលោកមន្ត្រីកាងដែលនិយាយមើលងាយមកលើខ្លួន
"ខ្ញុំម្ចាស់មិនបានចង់មានន័យបែបនឹងទេក្រាទូល!ទូលបង្គំគ្រាន់តែគិតទៅតាមគំនិតចាស់បុរាណដែលថាការមានស្នេហារវាងបុរសនិងបុរសដូចគ្នានេះវាជារឿងដែលខុសធម្មតាជាតិក្រាបទូល"រាងចំណាស់មិនបានក្លបខ្លាចអំពីការសម្លឹងសម្លក់របស់ព្រះអង្គម្ចាស់អគ្គមហេសីដូចព្រះអង្គម្ចាស់ណាមជុននោះទេផ្ទុយទៅវិញគាត់បែជាហ៊ានងើបមុខមកសម្លឹងមុខរបស់រាងតូចចំៗនៅពោលប្រយោគដ៏សែនចង់ឲទះរបស់លោកទៀតវាកាន់តែធ្វើឲណាមជុនឯនោះទ្រង់ប្រុងងើបមកសំពងលោកកាងទៅហើយតែបានជីនគេចាប់ដៃជាប់ប្រើភាសាកែវភ្នែកនិយាយជាមួយទ្រង់ទើបទ្រង់ឈប់អង្គុយនៅកន្លែងដើមវិញ
"មាត់របស់លោកគួតែប្រយ័ត្នជាងនេះបន្តិចទៅជួនការក្បាលអាចធ្លាក់ពីស្មាដោយមិនដឹងខ្លួនព្រោះតែសម្ដីដែលអត់បានការរបស់លោកហើយ"ស្នាមញញឹមចុងមាត់របស់លោកកាងដែលឌឺដងឲមកកាន់នាយតូចអម្បិញមិញនេះត្រូវបានរលាយភ្លាមៗបន្ទាប់ពីសម្ដីដ៏សែនមុតស្រួចជាងផ្លែដាវដែលត្រៀបទុកសម្រាប់ធ្វើសឹកសង្រ្គាមនោះទៅទៀតពេលនេះភាពក្អេងក្អាងដែលលោកគិតថាជីនគេជាមនុស្សដែលទន់ជ្រាយមិនហ៊ានសូម្បីប្រឈមមុខជាមួយកាលពីមុននោះពេលប្រហែលក្ដៅក្រហាយខ្លាំងណាស់ហើយនៅក្នុងចិត្តនោះ
"យើងសូមប្រមានលោកក្នុងនាមជាស្ដេចផែនដីនៅទីនេះណាហ៊ានមើលងាយព្រះចេស្ដានិងអគ្គមហេសីរបស់យើង យើងហើយជាអ្នកសម្លាប់វាដោយផ្ទាល់ដៃ"បើតាមចិត្តរបស់ទ្រង់ ទ្រង់ចង់តែយកផ្លែដាវបរិសុទ្ធរបស់ទ្រង់យកមកចាប់ទាញអណ្ដាតកាត់ចោលពន្លះស្បែកជាកង់ៗនៅជំពោះមុខគ្រប់គ្នាដើម្បីកុំឲយកតម្រាបតាមមន្ត្រីដែលមានមាត់ឥតគម្របម្នាក់នេះកុំតែខ្លាចខូចប្រយោជន៍ធំរបស់ព្រះនរគនោះទេកុំអីទ្រង់សម្លាប់តាកញ្ចាស់ម្នាក់នេះចោលយូណាស់មកហើយ
YOU ARE READING
រឿង:សុបិន្តស្នេហ៍ទ្វេភព⏳
Actionគ្រប់យ៉ាងប្រែជាក្រឡាប់ចាក់មួយរំពេចក្មេងប្រុសវ័យទើបតែ20ឆ្នាំម្នាក់ត្រូវបាត់បងមនុស្សខ្លួនដែលស្រឡាញ់នៅថ្ងៃតែមួយធ្វើអោយសភាពផ្លូវចិត្តគេមិនល្អប៉ុន្មានទេអ្វីដែលគេគិតចេញគឺសេចក្ដីស្លាប់!តែចង្រៃអីបែជាមិនស្លាប់បែជាមកទ្វេភពចូលមកក្នុងប្រលោមលោកដេលខ្លួនទើបតែសរសេរ...