យើងកាត់មកមើលភាពចលាចលក្នុងរាជវាំងឯនេះវិញមិនមែនមានភាពចលាចលដោយសារតែមានសត្រូវចូលមកប៉ុនប៉ងវាយដណ្ដើមរាជឬមន្ត្រីដែលអាក្រក់ពិសពុលលាក់បង្កប់ពិសរាងខ្លួនបង្កើតពាក្យចាអារាមអ្វីនោះឡើយផ្ទុយទៅវិញភាពវឹកវរនោះគឺកើតឡើងដោយអ្នកបម្រើរបស់អគ្គមហេសីផាក ជីមីនជាមួយនិងព្រះរាជបុត្រមីន យ៉ុនហ្គីដែលត្រូវជាព្រះញាតិវង្សរបស់ស្ដេចដែនដីនេះទៅវិញ
"ទ្រង់ឡប់មែនទែនហើយអ្ហឹកៗ"រាងតូចផាកជីមីនរត់មកឱបជើងសរសរទ្រដំបូលនៅក្នុងព្រះរាជវាំងនោះទាំងយំត្រហេបត្រហបស្រែកថាឲទៅព្រះអង្គម្ចាស់យ៉ុនហ្គីវិញផ្អើលអស់អ្នកបម្រើនៅក្នុងវាំងទាំងស្រីទាំងប្រុសនាំគ្នាអើតឡើមៗរោមមើលលាន់តែមិនមែននៅជិតទេគឺមើលពីចម្ងាយព្រោះពួកគេក៏ខ្លាចអំណាចរបស់យ៉ុនហ្គីមិនស្ទើដែល
"យើងមិនយល់ទេថាហេតុអីបានជាឯងខ្លាចមេអំបៅបែបនេះមើលនេះវាគួឲស្រឡាញ់ខ្លាំងណាស់"រាងក្រាស់តបតែមាត់តែភ្នែកសម្លឹងមើលមុខជីមីនឆ្លាស់គ្នាជាមួយនិងក្រឡរថ្លាដែលអាចមើលឃើញថាក្នុងនោះជាអ្វីវាជាសត្វមួយប្រភេទដែលមានរូបឆោមស្រស់ស្អាតដូចជាផ្កាទាំងស្រីទាំងប្រុសគ្រប់គ្នាសុទ្ធតែចូលចិត្តវាតែខុសប្លែកតែរាងសកដើងម្នាក់នេះឃើញភ្លាមភ្នែកស.ភ្លាមតែម្ដងហើយអ្វីពិសេសវាជាសត្វដែលគេខ្លាចជាងសេចក្ដីស្លាប់ទៅ(ដឹងហើយណ៎សត្វអីនោះ)
"ទ្រង់មិនមែនជាខ្ញុំទ្រង់មិនយល់ទេឆាប់យកវាចេញទៅមុននិងខ្ញុំស្អប់ទ្រង់កាន់តែខ្លាំង"ជីមីនស្រែកតបមួយទំហឹងសម្លេងឡើងខ្ទរបន្ទាប់ពីឃើញយ៉ុនហ្គីទ្រង់ឈានជំហ៊ានជើងយកសត្វមេអំបៅដែលនៅក្នុងក្រឡរនោះមកជិតខ្លួនកាន់តែគៀកអារម្មណ៍ថាភ័យថាខ្លាចក៏ចាប់ផ្ដើមទទ្រានមករួមគ្នាសឹងថាដួលសម្លប់ម្ដងៗទៅហើយ
"ឯងស្អប់យើងស្រាប់ហើយ!"ប្រយោគដែលជីមីនស្ដីមកអម្បិញមិញនេះធ្វើឲទឹកមុខរបស់យ៉ុនហ្គីស្រពោនកាន់តែខ្លាំងហេតុអ្វីមានអារម្មណ៍ថាឈឺហេតុអ្វីបានជាចាំបាច់មកខូចចិត្តនិងសម្ដីក្មេងបម្រើម្នាក់នេះតែវាជាការពិតជីមីននិងយ៉ុនហ្គីមានអាយុប្រហាក់ប្រហែលគ្នាធំឡើងមកជាមួយគ្នាតែអ្វីដែលមិនដូចគ្នានោះគឺចិត្ត
YOU ARE READING
រឿង:សុបិន្តស្នេហ៍ទ្វេភព⏳
Acciónគ្រប់យ៉ាងប្រែជាក្រឡាប់ចាក់មួយរំពេចក្មេងប្រុសវ័យទើបតែ20ឆ្នាំម្នាក់ត្រូវបាត់បងមនុស្សខ្លួនដែលស្រឡាញ់នៅថ្ងៃតែមួយធ្វើអោយសភាពផ្លូវចិត្តគេមិនល្អប៉ុន្មានទេអ្វីដែលគេគិតចេញគឺសេចក្ដីស្លាប់!តែចង្រៃអីបែជាមិនស្លាប់បែជាមកទ្វេភពចូលមកក្នុងប្រលោមលោកដេលខ្លួនទើបតែសរសេរ...