វេលាយប់បន្តិចយើងក៏ឃើញមានថាផ្ទៃមេឃដែលមានពណ៌ស្រស់ត្រកាលត្រូវប្ដូរមកជាពណ៌ខ្មៅស្រឡកពណ៌លាយជាមួយនិងស្នូតឆូតនៃខ្សរបននទះដែលពុះពេញមេឃាស្របទិសដៃនៃកម្លាំងខ្យល់ឮសន្ធឹកយ៉ាងចម្លែងទាំងដែលនៅដែនដីនេះមិនដែលមានហេតុភេទអ្វីអាក្រក់មកពីមុនដូចជាពេលនោះទេអាចទេថាវាជាប្រផ្នូលនៃរឿងអ្វីមួយនោះ?
ផាំង
គ្រាប់រន្ទះបាញ់ផូងផាំងៗទៅវិញទៅមកមកលើដែនដីដ៏ពិសិដ្ឋមួយនេះបង្កឲមានការភ្ញាក់ផ្អើលដល់អ្នកនៅក្នុងវាំងជាខ្លាំងព្រោះតាំងពីរស់នៅជាន់លើទឹកដីនេះមកពួកគេមិនដែលជួបរឿងចម្លែកអ្វីបែបនិងនោះទេលើកលែងតែកាលពី100ឆ្នាំមុនប៉ុណ្ណោះដែលនៅពេលនោះបណ្ដុំអសុរបាននាំគ្នាចេញមកអុកឡុកបង្កជាគ្រោះភ័យដល់កន្លែងមួយនេះប៉ុន្តែពួកអសុរអស់នោះត្រូវបានព្រះអង្គម្ចាស់ណាមជុនកម្ចាត់គ្មានសល់សូម្បីម្នាក់តើនេះជាហេតុប្រផ្នូលអ្វីទៅ?
"ទេកុំផាំងអ្ហាយ!!!"សម្លេងស្រែកដោយភាពស្លន់ស្លោបូករួមជាមួយសម្លេងរន្ទះលាន់ឮយ៉ាងសន្ធឹកអមនិងសម្លេងរបា់រាងស្ដើងដែលកំពុងតែលង់លក់ក្នុងស្បៃរាត្រីឲភ្ញាក់កន្ទ្រាក់ខ្លួនបែកញើសមួយគ្រាប់ៗសឹងប៉ុនៗគករាប់ពោត
"ជីន ជីន !!!អូនយ៉ាងមេចនិង?"ណាមជុនដែលគេងនៅក្បែរនោះក៏ស្រាប់តែភ្ញាក់មកតាមសម្រែករបស់រាងស្ដើងមកដូចគ្នាបរិយាកាសក៏បង្កើតឲណាមជុនចាប់ផ្ដើមភ័យបុកពោះមកតិចៗបន្ទាប់ពីឃើញសភាពដែលជីនគេកំពុងតេអង្គុយខ្ទប់ត្រចៀកបញ្ឃរជង្គង់បិទភ្នែកជិតមានទាំងទឹកភ្នែកហូរមករហាមនាំឲទ្រង់ចាប់ផ្ដើមស្លន់ស្លោមួយរំពេច
"អ្ហឹកៗព្រះអង្គអ្ហឹកៗមានបីសាច ហ៉ឹកវាចង់សម្លាប់ខ្ញុំអ្ហឹកៗ"ជីនបន្ទាប់ពីដឹងអំពីបាតដៃដែលកក់ក្ដៅមកប៉ះខ្លួនប្រាណពេលណាក៏ស្ទុះវឹងក្រសោបខ្លួនចូលទៅក្នុងដើមទ្រូងហាប់ណែនរបស់ព្រះអង្គម្ចាស់ណាមជុនទាំងពោលអំពីសុបិន្តចម្លែកដែលបង្ហាញខ្លួននៅពេលគេគេងលក់អម្បិញមិញនេះនៅក្នុងសុបិន្តនោះវាប្រៀបបានបីដូចជាគេកំពុងតែត្រូវបាននរណាម្នាក់ចាប់យកទៅដែលវាគឺជាបីសាចដែលមានមុខអាក្រក់បិទដោយរបាំងមុខក្រហមមានគូមុខបែបសាសនាមួយប្រភេទកំពុងតែសូត្របាលីយកគេទៅចង់ឆ្កាងដៃនៅនិងឈើបន្តិចមកក៏ស្រាប់តែយកអ្វីម៉្យាងមកចាក់នៅលើខ្លួនប្រាណរបស់គេ
"ស្ហឺត!វាគ្រាន់តែជាសុបិន្តកុំគិតអីណាគេងទៅ"ក្រោយពីសណ្ដាប់អំណីអ្វីដែលជីនគេកំពុងតែយំបណ្ដើររៀបរាប់បណ្ដើរនោះទាំងក្ដៅក្រហល់ក្រហាយនៅក្នុងចិត្តជាខ្លាំងព្រោះទទួលដឹងថាប្រាកដជាមានរឿងអ្វីមិនស្រួលកើតឡើងជាក់ជាមិនខាន
YOU ARE READING
រឿង:សុបិន្តស្នេហ៍ទ្វេភព⏳
Acciónគ្រប់យ៉ាងប្រែជាក្រឡាប់ចាក់មួយរំពេចក្មេងប្រុសវ័យទើបតែ20ឆ្នាំម្នាក់ត្រូវបាត់បងមនុស្សខ្លួនដែលស្រឡាញ់នៅថ្ងៃតែមួយធ្វើអោយសភាពផ្លូវចិត្តគេមិនល្អប៉ុន្មានទេអ្វីដែលគេគិតចេញគឺសេចក្ដីស្លាប់!តែចង្រៃអីបែជាមិនស្លាប់បែជាមកទ្វេភពចូលមកក្នុងប្រលោមលោកដេលខ្លួនទើបតែសរសេរ...