Part1:បែកគ្នាទៅ~|

440 24 1
                                    

      នៅតាមដងមហាវិធីមួយនៃទីក្រុងSeoulកំពុងតែមានចរាចរណ៍ណែនណាប់តាប់តែងក៏ព្រោះតែកន្លែងនោះជាកន្លែងដែលរាជរដ្ឋាភិបាលដែលទើបអភិវឌ្ឍរួចថ្មីៗនេះ
 
        នៅក្នុងហាងកាហ្វេមួយដែលមានស្លាកយីហោថា<RM Black Coffee>ក៏កំពុងតែមានភ្ញៀវចេញចូលមិនឈប់ក៏ដោយសារតែម្ចាស់ហាងនេះសង្ហាហើយក៏ឆុងកាហ្វេបានឆ្ងុយល្អទៀត។បើយើងក្រលេកភ្នែកមកគៀនបន្តិចក៏បានឃើញក្មេងប្រុសវ័យប្រមាណ20ឆ្នាំមួយរូបកំពុងតែសកម្មភាពជាមួយនិងកំព្យូទ័រដោយមិនខ្វល់ពីអ្វីទាំងអស់
   
       "ហ៊ើយ!!!ចប់ហើយ"មួយសន្ទុះក្រោយមកសម្លេងដែលស្រទន់ទាក់ចិត្តមនុស្សគ្រប់គ្នាអោយងាកទៅមើលក្មេងប្រុសដែលមានទម្រង់មុខស្រស់ស្អាតមុខCute²លេង Styleជាមួយវែនតាទៀតនោះកាន់តែធ្វើអោយសម្រស់របស់នាយកាន់តែស្រស់ស្អាតទ្វេគុណដល់ថ្នាក់គ្រប់គ្នាមើលឡើងភ្លឹក
 
        + គីម ស៊ុកជីនជានិស្សិតផ្នែកគយរៀនឆ្នាំទីបីម្នាក់ហើយក៏ជាអ្នកសរសេរឬក៏ជាអ្នកនិពន្ធរឿងប្រលោមលោកដ៏ល្បីឈ្មោះម្នាក់នៅងក្នុង Social medi ផងដែល។
 
        "យ៉ាងមិចចប់ហើយឬ!?"បានបន្តិចក្រោយមកក៏មានបុរសសង្ហាថ្ពាល់ខួចម្នាក់ចូលមកអង្គុយជាមួយខ្លួនជាមួយនិងដៃកាន់កែវកាហ្វេមួយកែវដាក់ចំពីមុខនាយ
 
        "ចប់ហើយហ្យុង.អរគុណហើយហ្យុងដែលបានជួយរហូតមកបើគ្មានហ្យុងជួយទេធានាថារឿងនេះតឹងទ្រូងមិនខាន"ជីនក៏ញញឹមដាក់អ្នកជាបងនិងពោលពាក្យអរគុណទៅកាន់គាត់បន្តិចព្រោះថាដោយសារតែបានគាត់នេះហើយដែលជួយសម្រួលនិងផ្ដល់យោបល់អោយទេធានាថារឿងមួយរឿងនេះចប់ដោយតឹងទ្រូងមិនខាន
 
        "មើលចុងបញ្ចប់រឿងយ៉ាងមិច!?"អ៎ភ្លេចប្រាប់ឈ្មោះបុរសម្នាក់នេះឈ្មោះ គីមណាមជុន ឬហៅកាត់ថាRMជាអ្នកចម្រៀងនិងជាម្ចាស់ហាងកាហ្វេនេះផ្ទាល់តែម្ដងឆ្នាំនេះគេមានអាយុ22ឆ្នាំហើយក៏ត្រូវជាបងប្រុសធម៌របស់អ្នកដែលខ្លួនកំពុងតែញីសក់លេងនេះដោយខ្នាញ់និងចរឹកគេពេក
 
        "ហ៎ុះ?នេះHappy ending ទេមិនមែនSad ending ដូចដែលគ្រោងទុកទេ?"ណាមជុនអានបន្តិចក៏ចាប់អស់សំណើចឡើងសួរត្បកទៅនាមជាប្អូនវិញព្រោះថាកាលដែលចាប់ផ្ដើនសរសេររឿងនេះដំបូងនាយឮគេថាប្រុងសរសេររឿងនេះអោយតួស្រីស្លាប់តែក៏ចុងបញ្ចប់បែជារឿងនេះតួស្រីរស់នៅជាមួយតួប្រុសទៅវិញ?
 
       +របៀបថារឿងនិងជាលក្ខណះBGកើតឡើងក្នុងសម័យចូស៊ុនដែលតួស្រីដែលជីនសរសេរនោះត្រូវរៀបអភិសេធជាមួយនិងរាជបុត្រនៃត្រកូលចូស៊ុននោះតែក៏ត្រូវស្នំតួប្រុសនិងតួប្រុសវាយធ្វើបាបមុខក្រោយស្អប់ចេះស្អប់ចុះដល់ថ្នាក់តួស្រីគិតចង់សម្លាប់ខ្លួនតែក៏ត្រូវជួយមកវិញទាន់ក៏វាយធ្វើបាបរហូតដល់តួប្រុសលង់ស្រឡាញ់តួស្រីងើបមុខមិនរួចព្រមទទួលនាងធ្វើជាអគ្គមហេសីពេញសិទ្ធនិងរៀបចំដកតំណែងស្នំទាំងប៉ុន្មានអ្នកដែលវាយធ្វើបានទីស្ដីទីព្រះមហេសីនោះចេញទាល់តែអស់ចុងបញ្ចប់នៃរឿងជីនក៏សរសេរអោយតួស្រីនិងតួប្រុសរស់នៅជាមួយគ្នាមានកូនមានចៅរស់នៅប្រកបដោយសុភមង្គលតរៀងទៅ។ចប់។
      ចូលសាច់រឿងយើងវិញ°-°
   
           "ហួយ៎!ហ្យុងបើខ្ញុំសរសេរបែបនេះធានាថាផ្ទះខ្ញុំសល់តែផេះមិនខានឡើយ!!"មែនហើយនាយតូចឆ្លើយបែបនេះក៏ត្រូវម៉្យាងដែលព្រោះថាបើសិនជាគេសរសេររឿងអោយតួស្រិស្លាប់ចោលតួប្រុសអោយតួប្រុសយំស្ដាយក្រោយឬហៅម៉្យាងថា sad ending នោះប្រាកដណាស់ថាអ្នកអានច្បាស់ជាសួររកផ្ទះអ្នកសរសេរមិនខាន(មិនលើកសូម្បីតែadmin😹)
   
        "ហិហិឯងនេះចំមែនហើយ!"ណាមជុននិយាយបណ្ដើរយកដៃទៅក្ដិចឈ្លីថ្ពាល់នាមជាប្អូនប្រុសធម៌បណ្ដើរក្នុងចិត្តខ្នាញ់មិនស្ទើរទេហេតុអីក្មេងម្នាក់នេះចូលចិត្តធ្វើអោយគេលង់ស្រឡាញ់ដល់ថ្នាក់ងើបក្បាលមិនរួចបែបនេះតែស្ដាយគេមានម្ចាស់បាត់ទៅហើយហឹម.....
     
       "អូយ៎ឈឺណានេះថ្ពាល់មនុស្សណា៎"នាយាចប់ផ្ដើមធ្វើមុខខ្មូរធ្វើមើលតែឃ្មុំទិចសម្លក់នាមជាបងស្ទើរជ្រុះទៅហើយបងប្រុសនាយម្នាក់នេះចូលចិត្តអាខាងលេងថ្ពាល់ចាប់ថើបស្និតស្នាលគ្នាអីបែបនិង
   
         "អា៎ៗទៅសុំទោសហើយកុំធ្វើមុខចឹងអីលែងស្អាតហើយ"នាយក៏ប្រញាប់ដកដៃមកវិញសុំទោសគេញាប់មាត់តែក៏ខំប្រឹងទប់សើចមិនអោយធ្លាយសំណើចមកខាងក្រៅអោយអ្នកខាងនោះបានដឹងគិតថាខ្លួនកំពុងតែចម្អកអោយនាយផងដែល

រឿង:សុបិន្តស្នេហ៍ទ្វេភព⏳Where stories live. Discover now