"ជីន ជីន ព្រះអង្គមហេសីអូនអាចបើកភ្នែកបានហើយ"ព្រះអង្គទ្រង់ចាប់ទាញរាងតូចចេញពីខ្លួនបន្តិចតែមិនបានផលនោះទេព្រោះតែអ្នកខាងនោះតោងស្អិតបន្តិចទើបចាប់ផ្ដើមនិយាយចាប់មនោគមឲរាងតូចសាកបើកភ្នែកមើលម្ដងព្រោះទ្រង់បាននាំគេមកដល់កន្លែងដែលជីនតែងតែប៉ងប្រាថ្នាចង់មកតាំងពីនៅក្នុងភពរបស់មនុស្សមកម្លេះ
"ហ៉ឹកៗអត់ទេខ្ពស់ខ្លាំងណាស់"រាងតូចយំសសឹកក្រវីក្បាលតតាក់ឯដៃក៏រឹតបននតឹងក.រាងក្រាស់លើសដើមគេពិតជាខ្លាចខ្ពស់ខ្លាំងណាស់ក្នុងជីវិតនេះត្រឹមកម្ពស់អគារ14ជាន់ផងមិចនៅស្រាវៗជើងចុះទម្រាំកម្ពស់ផុតពពកដែលមយ៉ូរ៉ាភ្លើងហោះហើរអម្បិញមិញនេះគេមិនខ្យល់គេស្លាប់ទៅហើយ
"មិនអីទេជឿបង"ព្រះអង្គទ្រង់ឱនទៅថើបបូមាត់រាងបេះដូងនោះបន្តិចទុកថាផ្ដល់ភាពទុកចិត្តឲទៅគេទើបបន្ធូកម្លាំងដៃដែលឱបក.នាយអម្បិញមិញនេះ
រាងតូចដកបបូមាត់ពីរាងក្រាស់វិញហើយក៏ប្រញាប់ធ្វើអ្វីតាមដែលរាងក្រាស់ទ្រង់និយាយអម្បិញមិញនេះ។កែវភ្នែកដែលពោពេញទៅដោយពន្លឺដ៏សែនស្រស់ស្អាតក៏ចាប់ផ្ដើមរបើកឡើងម្ដងបន្តិចៗរហូតដល់ស៉ាំនិងទិដ្ឋភាពនៅចំពោះមុខ"Wow!!ស្អាត់ណាស់ហិហិ"ភាពភ័យខ្លាចអម្បិញមិញនេះត្រូវរសាយបាត់អស់រលីងបន្សល់ត្រឹមស្នាមញញឹមលឹបភ្នែកសម្លឹងទៅមើលទេសភាពខាងមុខដែលជាទីប៉ងប្រាថ្នារបស់ខ្លួន
ទឹកធ្លាក់ដែលនៅក្នុងព្រៃមានបឹងមានសត្វពេទមានហ្វូងសត្វបក្សាបក្សីហើរឆ្វែងឆ្វាត់ពៃផ្ទៃអាកាសថែមទាំងមានដើមឈើហូបផ្លែជាច្រើនដែលដុះជុំវិញមាត់បឹងដែលផ្ទុកទឹកជ្រោះដ៏ថ្លាយ៉ង់មើលផ្លុះដល់បាត់ក្រោមសម្រាប់ងូតកម្សាន្តកេងឬទុកឲសត្វព្រៃមកផឹកបំបាត់ស្រែកឃ្លានអ្វីទាំងអស់នេះហើយដែលវាសុទ្ធសឹងតែជាក្ដីប៉ះប្រាថ្នារបស់រាងតូចតាំងពីនៅឋានមនុស្សមកម្លេះព្រោះទោះបានជួបក្នុងសុបិន្តក៏ដោយក៏គេចង់ឃើញវាឲបានម្ដងដែលតែពេលនេះគេបានឃើញដែនដីដ៏ពិសិដ្ឋល្អដូចឋានសួគា៌នេះហើយរូបតំណាងនៅខាងលើ
"ញញឹមបានហើយមែនទេ?"ព្រះអង្គម្ចាស់ទ្រង់ចំកោងខ្នងដាក់ចង្ការនៅលើស្មាតូចសួរសំណួរទៅកាន់គេធ្វើឲនាយតូចឯនោះត្រូវភ្ញាក់ក្រញាងខ្លួនងាកសម្លឹងមករកផ្ទៃមុខរបស់អ្នកម្ខាងទៀតតែក៏សំណាងអីបបូមាត់ខ្លួនក៏ទៅប៉ះនិងថ្ពាល់ដ៏រលោងរបស់ព្រះអង្គម្ចាស់អៀនមួយរំពេច
"ខ្ញុំ...ខ្ញុំម្ចាស់អរគុណទ្រង់ណាស់"រាងតូចរាងអឹមអៀនៗបន្តិចព្រោះនៅពេលមុននេះគេរាងប្រហើនហ៊ានថើបថ្ពាល់របស់ទ្រង់ដោយមិនបានទទួលការអនុញ្ញាតិតែថាមើលទៅទ្រង់ដូចជាពេញចិត្តដល់ហើយនៅឆ្លៀតញញឹមខិលដាក់គេទៀត
"អូនចង់លេងទឹកទេ?"ព្រះអង្គទ្រង់មិននិយាយច្រើនទេបានត្រឹមតែញញឹមពេលឃើញអការះរបស់រាងតូចបែបនេះទើបទ្រង់ចូលទៅក្រសោបឱបកាយអ្នកខាងនោះពីក្រោយដាក់ចង្កាលើស្មានាយតូចសារជាថ្មីចំណែកឯភ្នែកក៏រំពៃគយគន់មើលវង់ភ័ក្ត្រាដែលស្រស់ស្អាតប្រដូចទៅនិងដួងខែនោះទៅវិញ
"អឹម...ៗ"នាយញញឹមងក់ក្បាលផ្ទក់ៗខាំបបូមាត់ខ្លួនឯងខាងក្រោមបន្តិចទាំងអឹមអៀនស្របទៅកែវភ្នែកមួយគូដែលសម្លឹងមករកគេដោយក្ដីប្រាថ្នា
YOU ARE READING
រឿង:សុបិន្តស្នេហ៍ទ្វេភព⏳
Acciónគ្រប់យ៉ាងប្រែជាក្រឡាប់ចាក់មួយរំពេចក្មេងប្រុសវ័យទើបតែ20ឆ្នាំម្នាក់ត្រូវបាត់បងមនុស្សខ្លួនដែលស្រឡាញ់នៅថ្ងៃតែមួយធ្វើអោយសភាពផ្លូវចិត្តគេមិនល្អប៉ុន្មានទេអ្វីដែលគេគិតចេញគឺសេចក្ដីស្លាប់!តែចង្រៃអីបែជាមិនស្លាប់បែជាមកទ្វេភពចូលមកក្នុងប្រលោមលោកដេលខ្លួនទើបតែសរសេរ...