ប្រយោគរបស់រាងក្រាស់ទាំងប៉ុន្មានត្រូវបានជ្រៀបទៅក្នុងបេះដូងរបស់ជីនក្រសោបយកទាំងអស់អារម្មណ៍ថារំភើបត្រេកអរនិងពាក្យសម្ដីដ៏សែនទន់ភ្លន់បានបញ្ជាក់ពីក្ដីស្រឡាញ់ពិតដល់បរិសុទ្ធវាបានធ្វើអោយបេះដូងអ្នកកម្លោះរំជើបរំជួលលោតខុសចង្វាក់រកអ្វីប្រៀបផ្ទឹមពុំបាន
"តើខ្ញុំម្ចាស់អាចសួរសំណួអ្វីខ្លះពីទ្រង់បានដែលឬទេ?"ដោយសារតែអ្នកទាំងពីរមានភាពស្ងៀមស្ងាត់រាងខ្លួនដោយប្រើភាសាក្រសែភ្នែកសម្រាប់ឆ្លើយឆ្លងគ្នាដូចដឹងស្រាប់ទោះជីនគេគិតអ្វីនៅក្នុងចិត្តក៏ណាមជុនទ្រង់ដឹងទាំងអស់វាមិនមែនជារឿងចម្លែកអ្វីនោះទេ!សម្លេងស្រទន់សម្លឹងមុខរាងក្រាស់មិនដាក់បានបន្លឺឡើងបំផ្លាញបរិយាកាសដ៏សែនស្ងប់ស្ងាត់អ្នកទាំងពីរអោយវិលមកសភាពដូចធម្មតាវិញ
"គ្រប់សំណួររបស់អូនបងអាចឆ្លើយបានទាំងអស់"រាងក្រាស់ឆ្លើយទាំងមានស្នាមញញឹមនៅតែមានដដែលសម្រាប់ក្មេងម្នាក់នេះ
"តើទ្រង់ស្រឡាញ់ខ្ញុំម្ចាស់ដោយសារអ្វីទៅ?"នេះជាសំណួរដែលរាងក្រាស់ស្ដាប់ឮហើយចងចិញ្ចើមបន្តិចដែលបណ្ដាលឲជីននាយរាងផើតៗពោះបន្តិចបន្តួចនោះដែលព្រោះតែការចង់ដឹងចង់ឮរបស់គេនេះឯង គេឥតនឹងឆ្ងល់មិនបានថាគីម ដូហ្យុនម្ចាស់រាងកាយម្នាក់នេះមានអ្វីពិសេសទៅបានជាណាមជុនទ្រង់ស្រឡាញ់ដកចិត្តមិនរួចបែបនេះបើមើលលើទង្វើររបស់ទ្រង់កន្លងមកប្រហែលអ្នកទាំងពីរគឺស្រឡាញ់គ្នាខ្លាំងណាស់ខុសពីរសាច់រឿងដែលគេសរសេរតួទាំងពីរស្អប់គ្នាសឹងរកចន្លោះត្រូវរូវគ្នាមិនបាន
"ចរឹកឆ្មើងឆ្មៃភាពកាចឆ្នាស់ សម្ដីស្រទន់ផ្អែមពូកែនិយាយប៉ប៉ាច់ប៉ប៉ាច់ពូកែញញឹម ភាពស្មោះត្រង់អ្វីដែលមិនអាចខ្វះបាននោះគឺ..."ណាមជុនទ្រង់សម្លឹងមុតចូលទៅក្នុងកែវភ្នែកស្រទន់របស់រាងស្ដើងចាប់ក្រសោបប្រអប់ដៃរាងតូចមកកាន់ជាប់ពោលពាក្យសម្ដីផ្អែមមកកាន់នាយតូចអោយនាយអៀនឡើងក្រហមមុខក្រហមតាំងពីរគុម្ពស្លៀកត្រចៀកឡើងហេតុអ្វីស្ដាប់យូៗចំណុចទាំងអស់នេះជារបស់ខ្លួនទៅវិញឬក៏ដូហ្យុនមានចំណុចស្រដៀងទៅនិងគេដែលឬ?
"គឺអ្វីទៅព្រះពរ?"គឺផ្ទួនពាក្យប្រយោគគឺចុងក្រោយរបស់រាងក្រាស់ដែលបង្អាក់បន្ទាប់មកក៏ឱនមុខមកគៀកនាយខ្វះតែកន្លះចង្អាមទៀតគឺបបូមាត់អ្នកទាំងពីរប៉ះគ្នាទៅហើយ
"ស្នាមញញឹមរបស់អូន!ពេលអូនញញឹមម្ដងៗបេះដូងបងនេះវាលោតឌុកដាក់ៗសឹងតែផ្ទុះមកខាងក្រៅទៅហើយស្ហឺត!"សម្ដីដ៏ច្រលើមបូកជាមួយស្នាមថើបរាងក្រាស់ដែលថើបទៅលើថ្ពាល់ក្រពុំនោះមួយខ្សឺតបង្កឲអ្នកខាងនោះរឹងខ្លួនឆ្កឹងគាំងនឹកអ្វីមិនចេញព្រោះតែទង្វើរបស់ទ្រង់នៅពេលនេះអួយម្ចាស់ថ្លៃអើយបេះដូងគេលោតញាប់ខ្លាំងណាស់ជួយរកអ្វីមកព្យាបាលបន្តិចមក
"ហិហិទ្រង់ប្រសព្វកប្លែងខ្លាំងណាស់!"នាយងាកមកសើចស្ញេញដាក់ទ្រង់ដើម្បីបន្លបភាពអៀនព្រៀនរបស់ខ្លួនតែគិតថាលាក់ពីក្រសែរភ្នែករបស់ណាមជុនបានឬ?ចម្លើយច្បាស់ជាឆ្លើយថាមិនបាននិងហើយទ្រង់មានតែញញឹមញ៉ោះគេបន្ថែមទៀត
"អូនកុំញញឹមអីបេះដូងបងរលាយឥឡូវហើយ អក៎"ណាមជុនទ្រង់និយាយបណ្ដើរធ្វើមុខនិងយកដៃមកខ្ទប់ទ្រង់នៅរង្វង់បរិវេនទ្រង់ខាងឆ្វេងដូចជាមនុស្សដែលមានជំងឺបេះដូងរើឡើងមកដូច្នោះដែលធ្វើឲជីនឯនោះគ្នាភ័យឡើងស្លេកមុខបន្ទាប់ពីឃើញទ្រង់ដួលសម្លប់បាត់មាត់បាត់ក.ដូច្នេះ
"ណាមជុន ណាមជុនទ្រង់យ៉ាងមិចហើយហ៉ឹកៗកុំបំភ័យខ្ញុំម្ចាស់អីហ៉ឹកៗ"រាងតូចស្ទុះបន្ទន់ជង្គង់ហៅឈ្មោះព្រះអង្គថ្នមៗរហូតដល់ខ្លាំងតែអ្វីដែលគេទទួលបាននោះគឺភាពស្ងប់ស្ងាត់របស់រាងក្រាស់ដែលធ្វើឲគេចាប់ផ្ដើមចេញយំមកភ័យលើសមួយកម្រិតទៅទៀត
YOU ARE READING
រឿង:សុបិន្តស្នេហ៍ទ្វេភព⏳
Боевикគ្រប់យ៉ាងប្រែជាក្រឡាប់ចាក់មួយរំពេចក្មេងប្រុសវ័យទើបតែ20ឆ្នាំម្នាក់ត្រូវបាត់បងមនុស្សខ្លួនដែលស្រឡាញ់នៅថ្ងៃតែមួយធ្វើអោយសភាពផ្លូវចិត្តគេមិនល្អប៉ុន្មានទេអ្វីដែលគេគិតចេញគឺសេចក្ដីស្លាប់!តែចង្រៃអីបែជាមិនស្លាប់បែជាមកទ្វេភពចូលមកក្នុងប្រលោមលោកដេលខ្លួនទើបតែសរសេរ...