តើអ្វីទៅពាក្យថាម៉ាហ្វៀ? គ្មានអ្វីពិបាកយល់ទេ ម៉ាហ្វៀ សម្ដៅទៅលើមនុស្សមានអំណាច ពពួកអ្នករកសុីផ្លូវងងឹត ធ្វើការខុសច្បាប់ ដូចជាពពួកជួញដូរអាវុធ ធ្វើរការងារខុសច្បាប់នេះហើយ ជាំអ្នករកសុីសង្គមងងឹត ប្រកួតប្រជែងការរកសុីដណ្ដើមភ្ញៀវគ្នា បើចរឹកវិញ ឃោឃៅ ផ្ដាច់ការ ព្រៃផ្សៃ គ្មានមេត្តា ។ តែអ្នកទាំងអស់គ្នាដែរលឺថាមានម៉ាហ្វៀចិត្តធម៌ ម៉ាហ្វៀចិត្តល្អទេ? ត្រង់ចំណុចនេះប្រហែលជាមិនសូវមានអ្នកជឿទេអ្នកណាៗក៏ដឹងដែរថាពពួកម៉ាហ្វៀ សុទ្ធសឹងតែឃោឃៅ ព្រៃផ្សៃ ផ្ដាច់ការទាំងអស់ តើមានដែរហេសម៉ាហ្វៀចិត្តធម៌នោះ? រឿងអ្វីដែរថាគ្មាននោះប្រាកដជាមានគ្រាន់តែថាវាកម្រណាស់អាចថាក្នុងចំណោម100%មានត្រឹមតែ0.000000001%នេះឯង។
ហើយចង់ដឹងទេថាម៉ាហ្វៀម្នាក់នោះគេជាអ្នកណា?
រហ័សនាមនាយគឺ វ៉ាង អុីបូ មានវ័យ28ឆ្នាំ បុរសមាឌមាំ មុខងាប់ កម្ពស់ខ្ពស់ស្ដង់ដា រូបរាងស្រស់សង្ហា មុខមានមន្ដស្នេហ៍ មាននាមជាម៉ាហ្វៀម្នាក់ដែរមានអំណាចលើសគេឯងទាំងពួង រឿងការប្រកួតប្រជែងគឺគ្មានទេសម្រាប់នាយព្រោះម្នាក់ៗគឺសុទ្ធតែដឹងច្បាស់អំពីសមត្ថភាពរបស់គេគឺខ្លាំងពូកែនិងមានអំណាចមហិមា ដូច្នេះបើហ៊ានតែប៉ះគឺដឹងតែវិនាសហើយ។ សព្វថ្ងៃនាយរស់នៅបែកប៉ាម៉ាក់គេ ហើយនាយគឺជាកូនទោលក្នុងគ្រួសា ថ្វីត្បិតថានាយមាននាមជាម៉ាហ្វៀពិតមែនតែនាយមានសន្ដានចិត្តល្អណាស់ អុីបូតែងតែផ្ដល់ជំនួយទៅដល់សាលារៀន មជ្ឈមណ្ឌល់ក្មេងកំព្រា និងវត្តអារាមដូចគ្នាដែរ ជាពិសេសជាងនេះទៅទៀតគឺនាយតែងតែបានជួយផ្គត់ផ្គង់ដល់គ្រួសារអ្នកក្រខ្សត់ខ្សោយជាច្រើនផងដែរ។រាល់ថ្ងៃនាយក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនដ៏ធំមួយដែរវាជាក្រុមហ៊ុនទឹកអប់ដែរល្បីល្បាញបំផុតជុំវិញពិភពលោក ក្រៅពីនេះនាយជាម្ចាស់បនល្បែង កាស៊ីណូ ផ្សាទំនើបនិងជាម្ចាស់ហាងពេជ្យផងដែរ។ ការដែរនាយមានចិត្តល្អគឺចំពោះតែអ្នកទន់ខ្សោយនិងជនស្លូតត្រង់តែប៉ុណ្ណោះ តែសម្រាប់អ្នកជាសត្រូវរឺកូនចៅដែរមានចិត្តក្បត់ជាមួយគេវិញធានាថាជីវិតគេរស់នៅក៏ដូចជាស្លាប់ វាវេទនាខ្លាំងណាស់។ ហើយរឿងដែរសំខាន់មួយទៀតនោះគឺនាយមានគូដណ្ដឹងហើយតែវាមិនមែនជាការស្រឡាញ់ចេញពីចិត្តនោះឡើយវាកើតឡើងដោយសាតែការផ្សំផ្គុំរបស់ចាស់ៗប៉ុណ្ណោះ។
YOU ARE READING
អន្លង់ស្នេហ៍ម៉ាហ្វៀវ៉ាង
Short Storyស្នេហារវាងម៉ាហ្វៀកំពូឡគឺវ៉ាងអ៊ីបូនិងក្មេងតូចកម្សត់ដែរកំព្រាគ្រួសា តើពួកគេអាចស្រឡាញ់គ្នាបានដោយរបៀបណាទៅ?