ព្រឹកថ្ងៃថ្មីបានចូលមកដល់ព្រះអាទិត្យបានរះបញ្ចាំងរស្មីយ៉ាងត្រចះត្រចង់ជះចូលក្នុងបន្ទប់នៃភូមិគ្រឹះដ៏ធំមហិមាមួយនេះ ត្រូវចំមុខដ៏ផូផងរបស់រាងតូចដែរគេងនៅមិនទាន់ដឹងខ្លួននៅឡើយ។
<អឹម> ក៏ព្រោះតែ ឥទ្ធិពលនៃពន្លឺព្រះអាទិត្យ បានចង់ចែងយ៉ាងខ្លាំងក្លា ជាហេតុបណ្ដាលឲ្យរាងតូចយកដៃបាំងភ្នែកនិងចាប់ផ្ដើមបើកភ្នែកព្រឹមៗដើម្បីបន្សាំនឹងពន្លឺដ៏ចែងចាំងមួយនេះ
<អ្ហក>កាយល្អិតកម្រើកខ្លួនបន្តិចបំណងថាចង់ពត់ពែនខ្លួនឲ្យបានស្រស់ស្រាយតែមានឯណាគ្រាន់តែកម្រើកខ្លួនតែបន្តិចសោះក៏ធ្វើឲ្យគេឈឺចុកចាប់ទាំងខ្លួនដែរ
< ហេតុអ្វីក៏ឈឺម្ល៉េះ > គេសួរខ្លួនឯងតិចៗទាំងមិនទាន់ចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើងកាលពីយប់មិញនៅឡើយទេ
< នេះមានរឿងអី ទៅ > និយាយទាំងកំពុងគិតពីរឿងយប់មិញ
< វាមិនអាចទៅរួចទេ > ក្រោយពីការ ចងចាំត្រឡប់មកវិញហើយ រាងតូចក្រវីក្បាលញាប់ស្អេកដោយកុហកខ្លួនឯងថាវាមិនមែនជាការពិត
<ហឹកៗមិនពិតឡើយខ្ញុំស្អប់លោកហឹកៗ> ទឹកភ្នែកក៏បានស្រក់មកជាថ្មីពេលព្រឹកព្រលឹមគួរតែជាពេលវេលាដែរស្រស់ស្រាយសម្រាប់គ្រប់គ្នាប៉ុន្តែមិនមែនសម្រាប់គេនោះឡើយព្រោះថាពេលនេះទេ កំពុងតែ ឈឺចាប់ ដូចធ្លាក់នរកទាំងរស់
< មនុស្សអាក្រក់ ហេតុអ្វីក៏លោកធ្វើបែបនេះខ្ញុំមិនគួរជឿទុកចិត្តលោកនោះទេខ្ញុំគួរតែមើលដឹងតាំងពីដំបូងថាលោកជាមនុស្សបែបណា > គេខុសហើយ គេមិនគួរណា ជឿទុកចិត្តមនុស្សលឿនពេកនោះទេ មើលតែពេលនេះចុះត្រូវគេបំពានរួចរាល់ហើយក៏ទុកចោលឱ្យគេនៅម្នាក់ឯង ឈឺទាំងការឈឺទាំងចិត្ត មិនមែនគេគ្មានអារម្មណ៍និងប្រុសម្នាក់នេះទេប៉ុន្តែគ្រាន់តែគេមិនហ៊ានទទួលយកនាយ ឥឡូវក៏ដូចជាគេគិតអញ្ចឹង ព្រោះនាយគ្រាន់តែត្រូវការខ្លួនប្រាណរបស់គេ ពេលដែលបានសមបំណងហើយក៏ទុកគេចោល ដូចជារបស់មានតម្លៃ
< ហេតុអ្វីក៏មនុស្សប្រុសគ្រប់គ្នា គ្មានអ្នកណា ល្អ ហេតុអ្វីក៏ជាន់ឈ្លីខ្ញុំហឹកៗៗ>
<ក្រាក>
<បងមែនឈែល>
<អ្នកប្រុសតូច>
<បងកុំយំអីណាប្រញ៉ាប់ទៅដូរឈុតវិញណា>
<ដ ដូរឈុតអ្វីទៅ?>
<កុំទាន់សួអីទៅតាមខ្ញុំមកណាបង>
<អេអ្នកប្រុសតូចនាំខ្ញុំទៅណាហើយនេះមានរឿងអ្វីទៅខ្ញុំច្របូកច្របល់អស់ហើយនៀក>
<កុំទានសួខ្ញុំអីពេលនេះបងប្រញ៉ាប់ទៅតែងខ្លួននិងដូរឈុតវិញទៅ>
<បាទក៏បានដែរ> ដោយខ្ជិលប្រកែកនឹងសួរនាំច្រើនគេក៏ព្រមតាមចៅហ្វាយតូចរបស់គេ
YOU ARE READING
អន្លង់ស្នេហ៍ម៉ាហ្វៀវ៉ាង
Historia Cortaស្នេហារវាងម៉ាហ្វៀកំពូឡគឺវ៉ាងអ៊ីបូនិងក្មេងតូចកម្សត់ដែរកំព្រាគ្រួសា តើពួកគេអាចស្រឡាញ់គ្នាបានដោយរបៀបណាទៅ?