ភាគ6

5 1 0
                                    

ពេលវេរលាដើរលឿនណាស់ធ្មិចបើកៗមានរយះពេល1ខែទៅហើយដែររាងតូចចាន់បានមកនៅជាមួយនឹងរាងក្រាស់ រយះពេលកន្លងមកមួយខែរនេះវាពិតជាមានន័យណាស់សម្រាប់ពួកគេ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងៗ យកចិត្តចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក អ៊ីបូតែងតែ នៅក្បែរ មើលថែ បារម្ភ  ការពារ និងផ្ដល់ភាពកក់ក្ដៅដល់រាងល្អិតចំណែកឯ ស៊ាវ ចាន់វិញគេពិតជាមានក្ដីសុខនិងសុភមង្គលខ្លាំងណាស់ កាយតូចម្នាក់នេះគេមិនដែរគិតទាល់តែសោះថាអាចនឹងមានថ្ងៃនេះថ្ងៃដែរមានសុមង្គលនិងមានក្ដីសុខខ្លាំងបំផុតដូចគ្នាដែរ។  អីឡូវនេះពួកគេគឺរស់នៅតែពីរនាក់តែប៉ុណ្ណោះព្រោះថាម៉ែដោះគឺគាត់រវល់ទៅមើលថែក្មួយរបស់គាត់ដែរឈឺមិនដឹងថាពេលណាទើបត្រឡប់មកវិញនោះឡើយ។​
«ញាំអាហារពេលព្រឹកសិនទៅណា»រាងតូចនិយាយទៅកាន់នាយក្រាស់បន្ទាប់ពីឃើញនាយចុះមកពីជាន់ខាងលើដោយក្នុងដៃមានភ្ជាប់ជាមួយនឹងកាបូបការងារមួយដូចគ្នាដែរ
«បាទ»រាងក្រាស់ញញឹមយ៉ាងស្រស់តបទៅបណ្ដូលចិត្តរបស់ខ្លួនហើយក៏ដាក់ខ្លួនអង្គុយចុះ
«ហឹមឆ្ងុយដល់ហើយ»
«ប្រញ៉ាប់ញាំបាយទៅណាប្រយ័ត្នទៅធ្វើការមិនទាន់»
«មិនចង់ទៅសោះ»
«ហេតុអ្វីទៅ?​»
«គឺនឹកនឹងណា»
«ហិៗៗ»
«សើចអី?​»
«គឺមើលមុខរបស់បងពេលនេះចុះដូចតួកំប្លែងអញ្ចឹង»
«បងមិនកំប្លែងជាមួយទេណា»
«អា៎ៗនិយាយលេងទេថ្ងៃនេះមានការងារសំខាន់បងត្រូវតែទៅខានមិនបានទេណា ឆាប់ញាំបាយទៅ»
«បើអញ្ចឹងបញ្ចុកបន្តិចមក»
«ហេអ៊ីបូបងជាក្មេងហេសនៀក?​»
«ឲ្យលឿនឡើងបងខឹងអីឡូវហើយ»
«ក៏បានៗ»
បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកយ៉ាងវេទនារួចមករាងក្រាស់ចាកចេញទៅធ្វើការទាំងមកចង់សោះ មានអារម្មណ៍​ថាអីឡូវខ្លាប្រែមកជាឆ្មាហើយពេលនេះ ពេលដែរនាយនៅជាមួយចាន់គឺថា រករឿង ងរច្រើន ដើម្បីឲ្យគេលួង ចរិតឲ្យដូចកូនក្មេង ឯណាទៅរហ័សនាមម៉ាហ្វៀដែរកំណាចនោះតើបាត់ទៅណាអស់ហើយភាពកាចសាហាវ ឃោឃៅ គ្មានធម៌មេត្តា គឺអត់មានទេសម្រាប់ចាន់ គឺវាមានតែចរិតកូនក្មេង ងរង៉ក់ ទៅវិញទេ។​
«បើអញ្ចឹងបងទៅសិនហើយនៅផ្ទះម្នាក់ឯងមើលថែខ្លួនឲ្យល្អណាចាំបងប្រញ៉ាប់ត្រឡប់មកវិញ»
«បាទ»
«សឺតៗ»
«អ៊ីបូ»
«ហូយត្រជាក់ចិត្តប៉ុណ្ណេះមានកម្លាំងធ្វើការហើយ»
«ប្រុសឆ្គួតមកថើបថ្ពាល់គេរហូត»រាងតូចនិយាយទាំងថ្ពាល់ចាប់ផ្ដើមក្រហមអៀនប្រៀន ឯរាងក្រាស់វិញថើបថ្ពាល់គេហើយក៏រត់ត្រុយចូលឡានបើកចេញទៅបាត់ទៅ។​
«សូមគោរពលោកប្រធាន»ចូលមកដល់ក្រុមហ៊ុនក៏មានការមានការទទួលស្វាគមន៍ពីបុគ្គលិកគ្រប់គ្នា
«ហុឹម»នាយក្រាស់់ក៏ក្រហឹមដើមករបន្តិចរួចក៏ដើរសម្ដៅអូហ្វីសផ្ទាល់ខ្លួនរបស់នាយ
«តុៗៗ»ក្រោយពីចូលក្នុងអូហ្វីសផ្ទាល់មិនបានប៉ុន្មានសម្លេងគោះទ្វាក៏បានបន្លឺឡើង
«ចូលមក»
«លោកប្រធាន»ទ្វាបានបើកឡើងបង្ហាញឲ្យឃើញនារីម្នាក់ស្លៀកពាក់សុិចសុីលិចលើលិចក្រោម បបូមាត់ក្រហមឆ្អិនឆ្អៅ ដើរតម្រង់មករកគេដោយកាយវិកាទាក់ទាញ តាមពិតទៅនាងជាលេខាថ្មីរបស់រាងក្រាស់នេះឯងដោយសាតែលេខាចាស់របស់នាយមានធុរះជាប់រវល់ទើបនាយត្រូវរកលេខាថ្មីជំនួសសិន
«ជាលេខាថ្មីមែនទេ?​»
«ចា៎លោកប្រធានខ្ញុំ យាន យ៉ុងអើ ជាលេខាថ្មីរបស់លោកប្រធាន សំខាន់គឺខ្ញុំនៅទំនេរទេចា៎»សម្ដីសម្ដៅរបស់នាងធ្វើឲ្យយើងអាចដឹងខ្លះៗហើយថានាងជាមនុស្សបែបណា ហើយកាលដែរដាក់ពាក្យចូលធ្វើការងារក៏មិនមែនដើម្បីមកធ្វើការងារតែផ្ដោតសំខាន់លើរការចាប់លោកអគ្គនាយកក្រុមហ៊ុននេះទៅវិញ
«ធ្វើចរិតឲ្យស្រួលបួលបន្តិចទៅយើងមិនចូលចិត្ត»
«មិនចូលចិត្តឫលោកប្រធានខ្លាចទប់អារម្មណ៍មិនបាន?»នាងក្រមុំទោះបីជាទទួលបានការព្រមានពីអ្នកមាននាមជាអគ្គនាយកហើយក្ដីតែក៏តែនាងនៅតែព្រហើនចូលមករកគេនៅលូកដៃរាវអង្អែលគេមិនឈប់
«ហឹសៗៗ ស្រីដូចនាងទាក់ទាញយើងមិនបានទេ  យើងរើសលេខាមិនមែនរើស​ស្រីបនបើអញ្ចឹងហើយគួតែយល់និងបំពេញតួនាទីនាងឲ្យល្អផងទៅប្រយ័ត្នត្រូវចេញទៅវិញទាំងមិនទាន់ចាប់ផ្ដើមការងារ ​ល្មមចេញបានហើយបើគ្មានការងារអ្វីសំខាន់នោះទេ»
«ហឹស ចា៎»
«គ្រាំង»
«ហឺយ មនុស្សស្រីអីឡូវមិចក៏ធ្វើខ្លួនមិនឲ្យតម្លៃខ្លួនឯងសោះអញ្ចឹង»
«តុៗៗ»នាងក្រមុំចេញទៅមិនបានប៉ុន្មានក៏មានសម្លេងគោះទ្វាបានបន្លឺឡើងជាថ្មី
«អ្នកណា?​»
«ខ្ញុំទេចៅហ្វាយ»
«ចូលមក»
«យ៉ាងមិចមានការអី?​»
«នេះខ្ញុំយកឯកសាមកឲ្យចៅហ្វាយ»
«ហឺយ»
«ចៅហ្វាយកើតអីមិចក៏ដកដង្ហើមធំម្លេះ»
«គឺលេខាឯងរើសឲ្យនឹងហើយ»
«យ៉ាងមិចដែរចៅហ្វាយលេខាខ្ញុំរើសឲ្យ ពេញចិត្តហើយត្រូវទេទាន​? លំដាប់ខ្ញុំហើយមិនធ្វើឲ្យចៅហ្វាយខកចិត្តនោះទេណាបាទ»
«ឯងឱនចុះមកជិតយើងបន្តិចមក»
«ធ្វើអីចៅហ្វាយ?​»
«ផូស»
«អូយមិចក៏វៃខ្ញុំអញ្ចឹង? »
«យើងសួឯងនេះឯងទៅរកលេខខាប្រភេទបែបនឹងមកឲ្យយើងបានយ៉ាងមិច?​»
«ហើយសម្រេចថាមានបញ្ហាអីទៅចៅហ្វាយ?​»
«យើងរើសលេខាមិនមែនស្រីបនទេ នេះការងារថ្ងៃដំបូងចង់មកទាក់ប្រុសប្រគល់ខ្លួនឲ្យប្រុសទៅហើយ»
«តែនាងក៏ស្អាតណាចៅហ្វាយ»
«បិទមាត់ឯងភ្លាមប្រយ័ត្នយើងកាត់របស់ឯងចោល»
«ហើយនេះយើងត្រូវប្រជុំម៉ោងប៉ុន្មាន?​»
«មិចក៏មិនឆ្លើយហាស៎?​»
«គឺចៅហ្វាយឲ្យខ្ញុំបិទមាត់មិនអញ្ចឹង​?​»
«ឯងចង់ត្រូវហេស?​»
«គ្មានទេខ្ញុំស្ដាប់តាមបញ្ជាចៅហ្វាយតើ»
«អីឡូវប្រាប់មកកុំតាប៉ែពេក»
«គឺចៅហ្វាយត្រូវចូលប្រជុំម៉ោង9ចេញពីប្រជុំម៉ោង11»
«ហើយម៉ោង3ចៅហ្វាយត្រូវទៅជួបអតិថិជននៅហាងអាហារហើយយប់នេះយើងត្រូវបញ្ចេញទំនិញនៅម៉ោង8ទាន»
«ហឺយ យប់ទៀតហើយ នឹកសឹងស្លាប់»រាងក្រាស់ដកដង្ហើមធំៗធ្វើមុខជូរអង្គុយរអ៊ូតិចៗតែឯងជាហេតុធ្វើឲ្យជំនិតរបស់នាយនេះកំពុងតែឆ្ងល់
«ចៅហ្វាយទៅពេទ្យទេទាន?»
«អាចង្រៃយ៍»
«អៅមិចក៏ជេកូនចៅដ៏សែនល្អម្នាក់នេះអញ្ចឹងខ្ញុំខំបារម្ភពីចៅហ្វាយណា»
«មិនបាច់បារម្ភពីយើងទេ យើងមិនបានកើតអី»
«ចៅហ្វាយយើងទៅធ្វើស្អីខុសរឺលេបថ្នាំច្រឡំទៅនៀក»នាយជំនិតឃើញអាការះនាយហើយក៏ប្រែទៅជាគិតថាបែបនេះបែបនោះគិតមើលទៅមនុស្សធ្លាប់តែកំណាច  ឃោឃៅ ម៉ឺងម៉ាត់ចំពោះការងារតែមើលពេលនេះចុះបែជាមានចរិតមួយផ្សេងទៀតទៅវិញ
«ឯងនិយាយស្អី?​»
«គ្មានទេចៅហ្វាយ»
«ឯងចេញទៅវិញទៅ»
«នេះជិតដល់ម៉ោងប្រជុំហើយណាចៅហ្វាយ»
«យើងដឹងហើយឯងចេញទៅត្រៀមឯកសាមុនទៅយើងតាមទៅពីក្រោយ»
«បាទទាន»
«បើពេលនេះមានចាន់នៅក្បែរប្រហែលល្អ  ហេតុអ្វីក៏នឹកម្លេះនៀក?​»
ក្រឡេកមកមុខក្នុងភូមិគ្រឹះវ៉ាងវិញម្ដង រាងតូចចាន់កំពុងតែមមាញញឹកនឹងការជាខ្លាំងគេត្រូវបោសសម្អាតបន្ទប់ទាំងអស់ ស្រោចទឹកផ្ការនិងរៀបចំបាយទឹកសម្រាប់រាងក្រាស់តាមពិតទៅ​អ៊ីបូក៏បានប្រាប់គេដែរថាមិនបាច់ធ្វើអ្វីឡើយ តួនាទីរបស់គេគឺត្រឹមតែធ្វើអាហារឲ្យនាយញាំមួយមុខបានហើយតែរាងតូចនៅតែរឹងមានះចចេសដដែរ ព្រោះគេចង់សងគុណនាយមកនៅផ្ទះគេទាំងមូលមិចនឹងអាចនៅស្ងៀមបានទៅ?​
«ហឺយហត់ណាស់ ទីបំផុត រួចហើយ»រាងតូចក្រោយពីដើរបោសសម្អាតរៀបចំបន្ទប់ហើយគេក៏ទម្លាក់ខ្លួនអង្គុយសម្រាកបន្តិចព្រោះវាហត់ណាស់ភូមិគ្រឹះនេះគឺធំខ្លាំងណាស់ ដើរចុះដើរឡើងម្ដងៗចង់ដាច់ខ្យល់តែគេនៅតែស្ម័គ្រចិត្តធ្វើដដែរ
«ទៅរកធ្វើអាហារទុកអោយអ៊ីបូវិញ»គិតរួចរាងល្អិតក៏ប្រមូលសម្ភារះយកទៅទុកដើម្បីចូលផ្ទះបាយធ្វើម្ហូបត្រៀមទុកឲ្យរាងក្រាស់ចេញពីធ្វើការព្រោះពេលនេះក៏ល្ងាចហើយដែរ
«ឯងជាអ្នកណា?​»សម្លេងស្រួយស្រេះមួយបានបន្លឺឡើងជាហេតុធ្វើឲ្យចាន់ត្រូវបង្អាក់ដំណើរបន្តិចរួចស្វែងរកម្ចាស់សម្លេងម្នាក់នោះ
«ឯងជាអ្នកណា?​ហើយឯងមកនៅផ្ទះគូដណ្ដឹងយើងបានយ៉ាងមិច?​»
«គូដណ្ដឹង»កាយល្អិតផ្ទួនពាក្យគូដណ្ដឹងបន្តិចគេធ្លាប់ឮម៉ែដោះនិយាយថារាងក្រាស់មានគូដណ្ដឹងរួចហើយតើនេះមែនទេជាដណ្ដឹងរបស់នាយ?​
«មិចក៏មិនឆ្លើយនឹងយើងហាស៎?​»
«អូយអ្នកនាងខ្ញុំឈឺ»ព្រោះតែថាសួរទៅមិនបានទទួលចម្លើយមកវិញនាងក្រមុំក៏ស្ទុះទៅចាប់កដៃគេច្របាច់ខ្លាំងៗ
«រំអួយ»
«បងបូគាត់ទៅណា?​»
«ហឹក គាត់ទៅធ្វើការបាត់ហើយ ខ្ញុំឈឺអ្នកនាងលែងខ្ញុំទៅ»
«ចុះបើយើងមិនលែងឯងចង់យ៉ាងមិច?​»
«ហុឹកៗ ខ្ញុំឈឺ»
«ឈឺនឹងហើយឲ្យចាំ»
«ខ្ញុំខុសអីទៅហេតុអ្វីក៏ធ្វើបាបខ្ញុំបែបនេះ?​»
«នៅមិនដឹងខ្លួនទៀតហេសថាឯងខុសអី?​»
«ហឹកៗ ម មិនដឹងទេ»
«ឯងដឹងទេយើងមានឈ្មោះជាគូដណ្ដឹងរបស់គាត់ តែគាត់មិនសូម្បីតែនាំយើងមកផ្ទះនេះម្ដងឡើយចុះឯងជាអ្នកណាបានជាអាចមកនៅទីនេះជាមួយគាត់បានបែបនេះហាស៎?​»
«អ្នកនាង ខ្ញុំឈឺហឹក»ដោយសាតែនាងគិតតែចាប់ច្របាច់ដៃគេមិនលែងសោះទើបវាចាប់ផ្ដើមក្រហមខ្លាំងឡើងហើយគេក៏ឈឺណាស់ដែរ
«ផាច់ៗ»ពីកំផ្លៀងទៅលើផ្ទៃមុខសរលោងពេលនេះផ្ទៃមុខដែរធ្លាប់តែស្រស់ផូរផងក៏ប្រែជាមានស្នាមក្រហមយ៉ាងខ្លាំង
«ហឹកៗៗ​ហេតុអ្វីក៏ទះខ្ញុំ?​»
«គឺទះដើម្បីឲ្យឯងឈឺហើយក៏ចាំថាកុំចង់ដណ្ដើមរបស់អ្នកដទៃទៀត»
«ហុឹកៗ»
«ងឺតៗ»សម្លេងឡានជាន់ហ្វ្រាំងបានបន្លឺឡើងនេះបញ្ជាក់ថាអ៊ីបូគេត្រឡប់មកវិញហើយ
«យើងក៏ចង់ដឹងដែរថាបងបូគាត់នឹងធ្វើយ៉ាងមិចចំពោះឯង?​»ភ្លាមៗនាងក៏ផុសនូវគំនិតដ៏សែនអាក្រក់និងពិសពុលបង្កប់ទៅដោយល្បិចនិយាយទៅកាន់រាងតូច
«អ្នកនាងចង់ធ្វើអី?​»
«ប្រាវ»នាងមិនតបតែជំនួសឲ្យការទម្លាក់កែវឲ្យបែកខ្ជាយទៅវិញហើយនៅធ្វើឲ្យសក់របស់ខ្លួនមានសភាពរញ៉េរញ៉ៃមិនតែប៉ុណ្ណឹងនាងនៅយកអំបែងកែវដែរបែកនោះមកអាដៃខ្លួនឯងទៀតផង (តែមិនខ្លាំងទេ យល់ថាមនុស្សលេងល្បិចអត់)
«មានរឿងស្អីនឹង?​»មុននេះរាងក្រាស់ដើរចូលមកក៏ឮសម្លេងធ្លាក់បែករបស់របរនាយក៏ប្រញ៉ាប់មកមើល
«ហុឹកៗ ខ្លាចហើយៗ កុំធ្វើបាបខ្ញុំអីណា»នេះបានហៅថាមនុស្សពូកែសម្ដែងពិតមែនមិញនេះជាអ្នកធ្វើបាបគេសោះនឹងណាអីឡូវមកដើរតួកម្សត់ខ្លួនឯងទៅវិញ
«យៀនសាន»
«បងបូជួយខ្ញុំផងខ្ញុំខ្លាចហឹកៗ ក្មេងម្នាក់នេះគេចង់ធ្វើបាបខ្ញុំ»អ៊ីបូមិនមាត់តែក៏ដើរចូលទៅរកនាងក្រមុំទាំងភ្នែកសម្លឹងទៅស៊ាវចាន់ឡើងក្រហមច្រាលតែម្ដងគឺពោពេញដោយកំហឹង
«ហឹកៗ អ៊ីបូអូនមិនបានធ្វើទេ អូនមិនដឹងអីឡើយ»រាងតូចឃើញបែបនេះក៏ប្រញ៉ាប់និយាយបកស្រាយខ្លាចនាយយល់ច្រឡំខុសលើគេ
«នេះឯងនៅមានមុខមកនិយាយដោះសាទៀតហេស? ហឹកៗ បងបូឃើញទេគេចង់ធ្វើបាបអូនគេចង់សម្លាប់អូនហើយណា»នាងនិយាយព្រមទាំងបង្ហាញនូវស្នាមឆូតលើកដៃទៅឲ្យរាងក្រាស់មើលមកផងដែរ
«មិនអីទេណាៗ ក្រោកឡើងថ្នមៗ»រាងក្រាស់ក៏បានជួយគ្រាគេឡើងមកទាំងមុខមាំ កំណាច ត្រឹមក្រសែភ្នែករបស់នាយក៏អាចសម្លាប់មនុស្សបានដែរនៅពេលនេះ

អន្លង់​ស្នេហ៍​ម៉ាហ្វៀវ៉ាង​Where stories live. Discover now