ក្រោយភ្លៀងគឺមេឃស្រឡះ ក្រោយជួបប្រទះបញ្ហាមួយចំនួនមិនយូរប៉ុន្មានក៏បានល្អប្រសើមកវិញហើយ ទីបំផុតលោកវ៉ាងនិងប្របន្ធបានសម្រេចចិត្តរៀបចំពិធីមង្គលការដ៏ធំអធិកអធមឲ្យសាកសមនឹងកិត្តយសផងដែរ។
កាយតូចចាន់បានគ្រង់ឈុតកូនកម្លោះតូចមើលទៅស្រស់ស្អាតនិងសមសួនណាស់ មនុស្សស្អាតទោះបីជាស្លៀកពាក់បែបណាក៏ឃើញស្អាតនោះដែរ គេអង្គុយឆ្លក់កញ្ចក់មើលសម្រស់ខ្លួនឯងភ្ជាប់ជាមួយស្នាមញញឹមមិនរសាយ។
«តុៗៗ»កំពុងអង្គុយញញឹមឆ្លុះកញ្ចក់សុខៗក៏មានសម្លេងគោះបន្ទប់បន្លឺឡើង
«អ្នកម៉ាក់»តាមពិតទៅគ្មានអ្នកណាឆ្ងាយនឿទេគឺជាអ្នកស្រីវ៉ាងនេះឯង
«យ៉ាងមិចហើយកូនរៀបចំខ្លួនរួចរឺនៅ?»
«បាទរួចហើយអ្នកម៉ាក់»
«មើសបង្វិលខ្លួនឲ្យម៉ាក់មើលបន្តិចមើស»
«ហុឹមកូនចាន់ស្អាតបែបនេះទោះបីស្លៀកពាក់យ៉ាងណាក៏ស្អាតដែរ»
«អ្នកម៉ាក់សសើរពេកហើយ»
«ម៉ាក់និយាយជាការពិតតើ»
«បាទអគុណហើយអ្នកម៉ាក់ហិៗៗ»
«មើលចុះហេតុអ្វីក៏គួខ្នាញ់អីបែបនេះ? »
«តិចតួចទេអ្នកម៉ាក់»
«អា៎បើរួចហើយអញ្ចឹងយើងទៅៗកូនកម្លោះធំគេនៅចាំណាកូន»
«តែកូនមានអារម្មណ៍ថាភ័យៗយ៉ាងមិចមិមដឹងទេអ្នកម៉ាក់»
«សម្រួលអារម្មណ៍ទៅកូនចាន់ពេលម៉ាក់ការក៏ភ័យបែបនេះដែរតែម៉ាក់ខំសម្រួលអារម្មណ៍មិនអីទេណា»
«បាទអ្នកម៉ាក់»
«តោះយើង»
«បាទ»
លោកស្រីវ៉ាងក៏បានដឹកដៃកម្លោះតូចចូលទៅក្នុងពិធីព្រោះពេលនេះភ្ញៀវទាំងឡាយនិងកូនកម្លោះធំកំពុងតែរងចាំគេហើយ។
«នោះៗកូនកម្លោះតូចមកហើយស្អាតណាស់ឯង»
«មែនហើយស្អាតជាងពួកយើងជាស្រីទៀតពិតជាច្រណែនខ្លាំងណាស់»
«មែនហើយមើលចុះស្បែកសផូផងតែម្ដង»
«កូនកម្លោះតូចមកហើយ ហ៊ោៗៗប្រាវៗៗៗ»សម្លេងអបអរសាទនិងទះដៃបានបន្លឺឡើងដោយភ្ញៀវកិត្តយសដែរមកចូលរួមម្នាក់ៗភ្លឹកនឹងសម្រស់រាងតូចសសើរមិនដាច់ពីមាត់ជាពិសសេសគឺរាងក្រាស់នេះឯង

YOU ARE READING
អន្លង់ស្នេហ៍ម៉ាហ្វៀវ៉ាង
Povídkyស្នេហារវាងម៉ាហ្វៀកំពូឡគឺវ៉ាងអ៊ីបូនិងក្មេងតូចកម្សត់ដែរកំព្រាគ្រួសា តើពួកគេអាចស្រឡាញ់គ្នាបានដោយរបៀបណាទៅ?