ពាក្យថាក្រ មានតែអ្នកដែលធ្លាប់ជួបទេ ទើបដឹងថា វាឈឺចាប់ រងទុក្ខនិងវេទនាខ្លាំងប៉ុណ្ណា។ ជាអ្នកក្រត្រូវគេមើលងាយមើលថោក មិនផ្ដល់តម្លៃឲ្យ។ បើសិនជាអ្នក កើតមកក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិ កើតមកជាកូនអ្នកមាន នោះអ្នកគ្មានថ្ងៃយល់ទេ ថាអ្នកក្រគេលំបាកវេទនាប៉ុណ្ណាឈឺចុកចាប់ប៉ុណ្ណា។ សូម្បីតែអ្នកក្រ ក៏មានតាម លំដាប់នោះដែរ មានអ្នកខ្លះ ក្រទ្រព្យសម្បត្តិ ប៉ុន្តែនៅមានបាយហូបចុកគ្រប់គ្រាន់ នៅមានផ្ទះស្នាក់អាស្រ័យ នៅឡើយទេ ប៉ុន្តែចំពោះអ្នកខ្លះទៀត សូម្បីតែផ្ទះសម្បែងក៏គ្មាននៅ ហើយសូម្បីតែអាហារ ហូប រាល់ថ្ងៃ ក៏គ្មានផងពេលខ្លះត្រូវ ហូប របស់ ដែល សល់ ពីគេបរិភោគ យកមកហូបក៏មានដែរ ត្រូវដើរដេកតាមចិញ្ចើមផ្លូវរឺក្រោមសំយ៉ាបផ្ទះគេជារឿយៗ ។ លើលោកនេះគ្មានអ្នកណាចង់កើតមកចង់ក្រនោះឡើយ ប៉ុន្តែសួរថាយើងអាចរើសកន្លែងកើតបានដែរឬទេ? សួរថា តើអ្នកណាចង់កើតមកក្រនោះ ប្រាកដជាគ្មាននោះឡើយ។ ម្នាក់ៗចង់បានជីវិតដែលសុខស្រួល ដែលរស់នៅ មានតែភាពសប្បាយ មានទ្រព្យសម្បត្តិមានជីវិតដែរល្អប្រសើ។
<មែនឈែលឈប់សិន>
<មានអ្វីមែនទេទាន?>
<យើងថាឲ្យឈប់ក៏ឈប់ទៅ>
<បាទទាន>
< អេចៅហ្វាយចង់ទៅណានឹង? >
< សុំទោសផងណានេះមានរឿងអ្វីមែនទេ ?> រាងសង្ហាបានចូលទៅក្នុងចំណោមមនុស្សមួយហ្វូង ដែលមើលទៅហាក់ដូចជា កំពុងតែចោមរោមអ្វីមួយយ៉ាងអញ្ចឹង នាយក៏ចង់ដឹង ទើបចូលទៅមើល
< អរគឺមាន ក្មេងប្រុស សំរាម ម្នាក់នេះ វាមកលួចនំរបស់គេណាលោក ពេលដែលចាប់បាន ទើបពួកយើងនាំគ្នាប្រដៅវា ដើម្បីកុំឲ្យថ្ងៃក្រោយវា ហ៊ានធ្វើបែបនេះទៀត >
< ដាក់ទៅ អ្នកទាំងអស់គ្នា វាគឺជា ចោវាលួច នំរបស់ខ្ញុំវាយវាឲ្យណាណីទៅទាំងអស់គ្នា >
<ឈប់សិន>
<លោកជាអ្នកណា?មកហាមពួកយើងធ្វើអី?ពួកយើងកំពុងតែវាយចោលោកក៏ឃើញពួកយើងវាយវាបន្តទៅអាក្មេងចោ អាក្មេងសម្រាមហ៊ានលួចរបស់យើងផងហេស?>
<អ្ហឹកៗ ឈឺណាស់ឈប់ទៅខ្លាចហើយហឺៗ ជួយផងខ្ញុំឈឺហឹកៗៗ>
<គ្រប់គ្នាកុំឈប់វាយវាទៀតទៅ>
<មែនហើយ>
<បានហើយឈប់ទៅ របស់ដែរគេលួចអស់ប៉ុន្មាន?យើងចេញលុយឲ្យគេ>
<គឺអស់....>
<ហ៎កនេះយើងឲ្យលើសចំនួនរបស់នោះគុណនឹង2 តែលោកគ្មានសិទ្ធមកធ្វើបាបគេទៀតទេបើសិនជាមិនស្ដាប់សម្ដីយើងលោកច្បាស់ជាមានបញ្ហាជាមួយយើងមិនខាន>
<ហឹសក៏បាន ដែរតែខ្ញុំគ្រាន់តែដាស់តឿនលោកទេណាយកអាក្មេងនេះទៅនៅជាមួយប្រយ័ត្នបន្តិចទៅណាព្រោះជាមនុស្សមានដៃមានជើងចូលចិត្តលួចរបស់គេណាស់ប្រយ័ត្នវាលួចទ្រព្យសម្បត្តិលោកអស់ទៅ>
<បានលុយហើយក៏បិតមាត់ទៅយើងមិនខ្វល់ទេថាគេយ៉ាងមិច ព្រោះយើងមិនចិត្តខ្មៅដូចពួកលោកទេដែរហ៊ានធ្វើបាបសូម្បីតែក្មេងកម្សត់បែបនេះ>
<ហឹស មិនជឿតាមចិត្តខ្ញុំក៏ដាស់តឿនព្រោះបំណងល្អទេ>
<មែនឈែលទៅមន្ទីពេទ្យទៅ>រាងក្រាស់ក៏បានបីកាយតូចដែរបានសន្លប់ស្ដូកស្ដឹងមានរបួសពេញខ្លួនសម្លៀកបំពាក់ក៏កង្វក់និងរហែករញ៉េរញ៉ៃសម្ដៅទៅរកឡាន និងបានបញ្ជាឲ្យកូនចៅខ្លួនបើកទៅរកមន្ទីពេទ្យជាបន្ទាន់នាយត្រូវការយកក្មេងនេះទៅពេទ្យឲ្យលឿនដើម្បីព្យាបាលរបួសរបស់គេ
<បាទទានសូមអញ្ជើញ>នាយជំនិតដើរមកបើកទ្វាឡានឲ្យចៅហ្វាយនាយរួចហើយក៏បានបើកឡានចាលចេញទៅ
<ងឺត>ចំណាយពេល10នាទីឡានក៏បានឈប់សំចតនៅមន្ទីពេទ្យរដ្ឋមួយកន្លែងមិនបង្អង់ចាំយូររាងសង្ហាក៏បានបីកាយតូចក្មេងកម្សត់ក្នុងដៃចូលទៅរកគ្រូពេទ្យតែម្ដង
<គ្រូពេទ្យ>
<លោកវ៉ាង>
<ជួយលាងរបួសឲ្យគេផងទៅមើលទៅគេមានរបួសច្រើនកន្លែងណាស់>
<ចា៎លោកវ៉ាងខ្ញុំនឹងលាងរបួសជូនអ្នកជម្ងឺសូមលោកវ៉ាងអញ្ជើញទៅរងចាំនៅខាងក្រៅ>
<អឹមយើងផ្ញើរផង>
<ចា៎>
<ចៅហ្វាយ>
<ចៅហ្វាយ>
<មានការអី?>
< ថ្ងៃនេះចៅហ្វាយមានប្រជុំសំខាន់ណាស់ ខ្ញុំថាយើងប្រញាប់ទៅៗល្អជាង>
<ទៅមិនទាន់បានទេ>
<ហេតុអ្វីទៅចៅហ្វាយ>
<យើងចាំឲ្យក្មេងម្នាក់នោះដឹងខ្លួនសិន>
<តែចៅហ្វាយ..>
<គ្មានតែស្ករស្អីទេ>
<តែបើចាំក្មេងនោះដឹងខ្លួនមិនដឹងស្មាលណាទេចៅហ្វាយអាចខកប្រជុំបានណា>
<ជីវិតមនុស្សសំខាន់ជាង>
<តែគេក៏បានដល់មន្ទីពេទ្យហើយគេច្បាស់ជាមិនអីទេចៅហ្វាយ>
<មិនបាន>
<អើយចៅហ្វាយខ្ញុំ>
<ស្អីឯង?>

YOU ARE READING
អន្លង់ស្នេហ៍ម៉ាហ្វៀវ៉ាង
Short Storyស្នេហារវាងម៉ាហ្វៀកំពូឡគឺវ៉ាងអ៊ីបូនិងក្មេងតូចកម្សត់ដែរកំព្រាគ្រួសា តើពួកគេអាចស្រឡាញ់គ្នាបានដោយរបៀបណាទៅ?