ពិតជាមិនចង់ជឿទាល់តែសោះមនុស្សដែរធ្លាប់តែមុខងាប់ បុរសដែរតែងតែមិនចេះនិយាយស្ដីច្រើន មិនចូលចិត្តឲ្យគេបញ្ជា មិនចូលចិត្តភាពរញ៉េរញ៉ៃ មិនងាយទុកចិត្តអ្នកណាមកនៅក្បែរខ្លួនពេកទេ តែមើលពេលនេះចុះ នាយប្រៀបដូចមនុស្សម្នាក់ផ្សេងទៀតយ៉ាងអញ្ចឹងគឺខុសឆ្ងាយតែម្ដង គេអាចបង្ហាញញញឹមដ៏ស្រស់ថ្លា ស្នាមញញឹមចេញពីចិត្ត បញ្ជាក់ថាគេមានក្ដីសុខហើយក៏និយាយច្រើនលើសធម្មតា ពេលដែរបានជួបជាមួយក្មេងម្នាក់នេះ។
<ងឺតៗ>ឡានសេរីទំនើបបានបើកមកឈប់ចតនៅផ្សាទំនើបមួយកន្លែងហើយក៏គ្មានអ្នកណាឆ្ងាយទៀតនោះដែរគឺជាឡានរបស់នាយក្រាស់នេះឯង
<ចុះមក>
<អ អត់ទេលោកទៅម្នាក់ឯងចុះ>
<មិនបានទេឯងត្រូវទៅរើសដោយខ្លួនឯង>
<ខ្ញុំបែបណាក៏បានដែរខ្ញុំមិនចូលចិត្តមនុស្សច្រើនឡើយ>
<មិនអីទេមានយើងនៅក្បែរហើយគ្មានអ្នកណាហ៊ានធ្វើបាបឯងទេ>
<តែខ្ញុំខ្លាច>គេនិយាយទាំងទឹកមុខរលីងរលោង
<មិនអីទេណាជឿយើង>កាយក្រាស់ក៏ចូលទៅលួងលោមគេដោយសម្ដីដ៏សែនស្រទន់ប្រកបដោយការថ្នាក់ថ្នមមើលចុះក្មេងនេះពិតជាគួឲ្យអាណិតណាស់
<ហឹកៗខ្ញុំមិនចង់ទៅទេណាលោក>ទីបំផុតទប់លែងជាប់ទឹកភ្នែករបស់គេក៏បានប្រលែងចេញមកតែម្ដងគេនៅភ័យខ្លាចរឿងដែរកើតឡើងនោះមិនទាន់បាត់ទេទើបគេមិនសូវហ៊ានទៅកន្លែងមានមនុស្សច្រើនទៀតទេ
<បានៗមិនអីទេ មិនទៅក៏បានដែរ ចឹងអង្គុយចាំយើងនៅក្នុងឡាននឹងហើយយើងចូលទៅតែមួយភ្លែតទេណា>នាយនិយាយព្រមទាំងអង្អែលក្បាលគេថ្នមៗផងដែរ
<បាទ>
<កុំយំអីៗយើងមិនសប្បាយចិត្តទេពេលឃើញឯងយំ>
<ហឹក ឈប់ហើយ>
<មិនអីទេចាំយើងនៅនឹងហើយយើងចូលក្នុងមួយភ្លែត>
<បាទ>
អ៊ីបូក៏បានដើរតម្រង់ទៅរកហាងលក់សម្លៀកបំពាក់ដើម្បីទិញឆុតថ្មីៗឲ្យរាងតូចក៏ដូចជាសម្ភារះផ្សេងៗដូចគ្នាដែរ
<យ៉ាង សៀវ ឯងមើលនោះទៅ>នារីពីនាក់ស្លៀកពាក់ថ្លៃថ្នូរសុីវិល័យដើរកាច់រាងអួតបង្ហាញគេឯងពេញផ្សាក៏បានចចារគ្នាបណ្ដើរហើយដើរបណ្ដើរដោយពួកគេទាំងពីរជាមិត្តនឹងគ្នានារីម្នាក់បានចង្អុលបង្ហាញពីឡានរបស់អ៊ីបូទៅកាន់មិត្តខ្លួន
<វាស្អីឯងហា៎?>
<មើលនោះទៅជាឡានលោកវ៉ាងត្រូវទេ?>
<អើក៏ពិតមែនហើយ>
<បើអញ្ចឹងបញ្ជាក់ថាបងអ៊ីបូមកទីនេះមិនខាន>
<ប្រហែលហើយឯង>
<អេតែថាអាក្មេងនោះជាអ្នកណា?>
<ឯណា?>
<នោះឯងមិនឃើញទេហេស?>
<អើពិតមែនហើយជាអ្នកណាទៅវើយ?>
<ចូលទៅមើលបន្តិចទៅ>
<ក៏បានដែរតោះ>
<ន៎ែឯង>
<ប បាទ?>
<ព្រះៗមើលចុះខ្លួនប្រាណគគ្រិចខ្លាំងណាស់ជាក្មេងអនាថាមែនទេ?>
<មែនហើយឯង ខ្លួនប្រាណស្មោគគ្រោកណាស់ហើយក្លិនវិញណាអើយស្អុយខ្លាំងណាស់>
<ឯងជាអ្នកណាមកអង្គុយលើឡានបងបូបានយ៉ាងមិចរឺក៏ឯងចង់លួចរបស់មែនទេ?ឯងជាចោហេស?>
<អ អត់ទេខ្ញុំមិនមែនជាចោទេ>
<ចោហើយថាមិនចោទៀត ចាំមើលយើងនឹងប្ដឹងប៉ូលីសឲ្យចាប់ឯងដាក់គុកឆាប់ចុះភ្លាមមកអាក្មេងសម្រាម>
<ហឹកៗអត់ទេ>
<ព្រូស>ដោយហេតុថារាងតូចរឹងចចេះពេកទើបនាងបានទាញដៃគេចេញមួយទំហឹងព្រមទាំងច្រានគេឲ្យដួលទៅលើដៃអុកគូទទៀតផង
<ហឹកឈឺណាស់>
<កុំមករំអួយដាក់យើងប្រាប់មកឯងជាអ្នកណា>
<ហឹកៗៗអ្នកនាងខ្ញុំឈឺលែងទៅ>
<យើងមិនលែងឯងចង់យ៉ាងមិច លីង អើ ឯងឆាប់យកទូរស័ព្ទមកថតវាបង្ហោះទៅ>
<ហឹកៗអត់ទេកុំអីខ្ញុំមិនមែនចោខ្ញុំមិនបានលួចអ្វីទេ>
<ឯងកុំកុហកយើងនឹងផុសឯងឲ្យគេឯងដឹងថាឯងជាចោ>
<ហឹកៗលែងទៅខ្ញុំឈឺ>
<យើងមិនលែង>
<ធ្វើស្អី?>សម្លេងធំមាំបន្លឺឡើងចោទសួស្ដាប់ទៅក៏ដឹងដែថាគឺកំពុងមានកំហឹងពេញខ្លួនតែម្ដង
<បងបូបងមកហើយហេស?បងមើលអាក្មេងនេះចុះវាជាចោណា វាចង់លួចរបស់ទើបអូនចូលមកឃាត់ហើយវាក៏បានធ្វើបាបអូនទៀតផង>
<មែនហើយៗលោកវ៉ាងខ្ញុំអាចធ្វើសាក្សីឲ្យមិត្តខ្ញុំបានក្មេងនេះវាជាចោ មើលចុះខ្លួនប្រាណស្មោគគ្រោកណាស់>
<ហឹកៗៗមិនពិតទេមិនដូចគេនិយាយទេ>
<ឯងនៅប្រកែកទៀតហេសចាំមើលយើងហៅប៉ូលីសឲ្យមកចាប់ឯងហើយអាក្មេងឆ្គួត>
<បានហើយពួកនាងឈប់ភ្លាមទៅ>
<ហ ហេតុអ្វីបងមកស្រែកដាក់អូនវិញ?>
<ព្រោះយើងដឹងថាពួកនាងនិយាយកុហកនោះអី>
<ហេតុអ្វីបងមិនជឿអូននេះបងជឿអាក្មេង...>
<ឈប់ភ្លាមនាងគ្មានសិទ្ធអីហៅគេបែបនោះឡើយ>
<ហេតុអ្វីក៏អូនហៅមិនបានបើវាជា...>
<យើងប្រាប់ថាឲ្យឈប់ ក្មេងនេះ ក្មេងម្នាក់ដែរនាងមើលងាយមើលថោក ក្មេងដែរនាងជេស្ដី គេជាមនុស្សរបស់យើងពួកនាងគ្មានសិទ្ធប៉ះពាល់គេនោះឡើយបើមិនចឹងទេនាងប្រាកដជាមានរឿងធំជាមួយយើងមិនខានទេ>
<មិចក៏បងធ្វើអញ្ចឹងខ្លួនប្រាណវាកង្វក់ខ្លាំងណាស់បងមិនខ្ពើមរអើមវាទេហេស?>
<ទោះបីជាគេមានខ្លួនប្រាណកង្វក់ តែយើងមើលដឹងថាចិត្តគំនិតគេគឺល្អស្អាតណាស់មិនដូចជាពួកនាងទេមួយថ្ងៃៗខំបំផ្លាញតែលុយម៉ែឪ ហើយក៏មុខក្រាស់ដើរទាក់តែប្រុស>
<អ្ហា៎យៗៗបងបូបងនិយាយបែបនេះយ៉ាងមិចបានខ្ញុំមិនសុខចិត្តទេ>
<ចេញពីមុខឡានយើងទៅ>
<ទេអូនមិនចេញបងត្រូវតែមកនិយាយជាមួយអូនឲ្យដឹងរឿង បងហ៊ាននិយាយមើលងាយអូនហើយនៅការពារអាក្មេងឆ្គួតនោះទៀត ខ្ញុំមិនព្រមៗទេ បងធ្វើចឹងមិនបានទេ>
<បានតើបើនាងមិនចេញខ្ញុំបើកបុកនាងតែម្ដងតើល្អទេ>
<ខ្ញុំមិនជឿថាបងហ៊ានធ្វើទេ>
<នាងស្គាល់ខ្ញុំតិចពេកហើយខ្ញុំវ៉ាង អ៊ីបូបើហ៊ាននិយាយក៏ហ៊ានធ្វើដែរបើមិនជឿយើងធ្វើឲ្យមើល>
<យ៉ាង សៀវ ឯងមិនមែនមិនដឹងចរឹតលោកវ៉ាងឯណាហី?យើងថាឯងចេញពីមុខឡានគេសិនទៅ>
<តែយើង...>
<ណាឯងងាប់ថ្ងៃនេះហើយមិនអាចរស់ឡើងវិញនៅថ្ងៃស្អែកទេ បើយើងតឿនមិនស្ដាប់ចាំយើងទៅចូលបុណ្យឯង>
<នាងឆ្គួត នាងមិត្តឡប់>
<អ៎ៅមកពីក្បាលឯងរឹងនឹងណា><អើៗចេញក៏បាន>ទីបំផុតក៏ខ្លាចស្លាប់ដែរព្រោះនាងក៏ដឹងថា អ៊ីបូជាមនុស្សនិយាយពិតធ្វើពិតបើហ៊ានតែធ្វើខ្លាំងច្បាស់ជាបានទៅនៅក្នុងមឈូសហើយ
<ឯងចាំមើលទៅអាក្មេងឆ្គួតយើងនឹងបំបែកឯងចេញពីបងបូឲ្យទាល់តែបាន>
<អើយើងជឿថាឯងធ្វើបាន ព្រោះអារឿងថោកទាបនឹងជាជំនាញរបស់ឯងហើយ>
<នាងឆ្គួតឯងដៀលយើងហេស?>
<ហើយវាពិតទេចុះ?>
<ក៏ពិតហើយ>
<ឃើញទេយើងថាហើយគ្មានអ្នកណាថោកដល់មិត្តយើងឡើយ>
<អា៎យនាងមិត្តឆ្គួត>
<ហេយើងទៅហើយ>
<ឈប់សិននៅឲ្យយើងវៃសិនមក>
<អ្នកណាទៅភ្លើនៅឲ្យគេវៃនោះមិននៅទេទៅហើយ>
<នាងឡប់នេះ>នារីម្នាក់នេះគេមានឈ្មោះថា យ៉ាង សៀវជាកូនស្រៅពៅរបស់លោកយ៉ាងដែរជាដៃគូសហការណ៍របស់អ៊ីបូនាងបានលួចស្រឡាញ់អ៊ីបូនៅពេលដែរបានជួបគេនៅក្រុមហ៊ុនតាំងពីពេលនឹងមកនាងតាមតោងទាមអ៊ីបូជាប់ដូចកាវ502ចឹងតែក៏សំណាងដែរព្រោះថានាងមិនស្គាល់ផ្ទះអ៊ីបូបើមិនអញ្ចឹងទេមិនដឹងថារាងក្រាស់ត្រូវក្រពុលមុខយ៉ាងមិចទេបើគូរដណ្ដឹងនាយក៏តាមទៅដល់ផ្ទះតាមឆាឆៅនាយសឹងតែនាយប្ដូរកន្លែងនៅទៅហើយ។
ក្រឡេកមកមើលពីអ៊ីបូនិងចាន់ម្ដងពេលនេះក្នុងឡានលឺតែសម្លេងយំយ៉ាងសសឹករបស់រាងល្អិតគេទើបតែជួបរឿងអាក្រក់ត្រូវគេវាយធ្វើបាបសោះតែអីឡូវនេះក៏មកជួបបែបនេះទៀតហើយពេលនេះគេពិតជាខ្លាចខ្លាំងណាស់
<ស៊ាវចាន់>
<ហឹកៗលោកខ្ញុំខ្លាច>
<មិនបាច់ខ្លាចទេណាយើងសន្យាថាតទៅនេះនឹងមើលថែចាន់ឲ្យបានល្អបំផុតមិនឲ្យអ្នកណាមកធ្វើបាបចាន់បានទៀតឡើយ>
<ហឹកៗៗតែខ្ញុំ>
<កុំយំៗយើងសំទោសកំហុសមកពីយើងខ្លួនឯង>
<ហឹកៗលោកមិនខុសទេមកពីខ្ញុំទេដែរ...>
<បានហើយឈប់និយាយទៅយើងជូនទៅផ្ទះណានៅទីនោះគ្មានអ្នកណាហ៊ានធ្វើបាបចាន់ឡើយបើមានអ្នកណាមករករឿងចាន់យើងនឹងមិនលើកលែងឲ្យវាឡើយ>
<ហឹកៗអគុណណាស់>
<មិនអីទេឈប់យំទៅមើលចុះហើមភ្នែកអស់ហើយ>
<បាទហិៗ>
<ពេលដែរចាន់ញញឹមបែបនេះគួឲ្យស្រឡាញ់ណាស់ដឹងដែរទេ?>
<ហិៗលោកសសើរពេកហើយ>
<យើងនិយាយមែនណា>
<បើអញ្ចឹងចាំខ្ញុំឧស្សាហ៍ញញឹមឲ្យបានច្រើនៗណា>
<ល្អណាស់ពេលនេះចាន់ជាមនុស្សរបស់យើងហើយយើងនឹងមើលថែចាន់ ការពារចាន់មិនឲ្យអ្នកណាធ្វើបានចាន់បានទៀតទេ ចាន់កុំខ្លាចអីណា>
<បាទ>
<ចឹងយើងទៅផ្ទះណា>
<បាទ>

YOU ARE READING
អន្លង់ស្នេហ៍ម៉ាហ្វៀវ៉ាង
Short Storyស្នេហារវាងម៉ាហ្វៀកំពូឡគឺវ៉ាងអ៊ីបូនិងក្មេងតូចកម្សត់ដែរកំព្រាគ្រួសា តើពួកគេអាចស្រឡាញ់គ្នាបានដោយរបៀបណាទៅ?