ភាគ4

6 1 0
                                        

គេថាមនុស្សបានជួបគ្នាបានស្គាល់គ្នាវាមិនមែនជារឿងចៃដន្យតែវាជារឿងនិស្ស័យទៅវិញទេ អ្វីៗគ្រប់យ៉ាងត្រូវបានព្រហ្មលិខិតបានចារួចមកហើយថានឹងត្រូវជួបគ្នាឫបែកគ្នាតាមវាសនាមនុស្សម្នាក់ៗ ។​វាក៏ដូចទៅនឹងពួកគេទាំងពីរនាក់នេះអញ្ចឹង បានជួបគ្នាភ្លាមរាងក្រាស់មានចិត្តអាណិតអាសូថែមទាំងឲ្យក្មេងតូចដ៏កម្សត់ម្នាក់នេះឲ្យទៅនៅជាមួយទៀតផង​។​ថែមទាំងបាននាំរាងតូចទៅផ្ទះខ្លួនទៀតផងទាំងដែរកន្លងមកទីតាំងផ្ទះនាយក្រៅពីជំនិតរបស់នាយគ្មានអ្នកណាបានស្គាល់អាស័យដ្ឋានផ្ទះគេនោះឡើយ។គូដណ្ដឹងរបស់នាយក៏ស្គាល់ផ្ទះនាយដែរតែមិនមែនដោយសានាយប្រាប់រឺនាំមកនោះឡើយគឺនាងជួលគេសើបនោះទេទើបអាចស្គាល់បានបែបនេះ

«ងឺតៗ»មិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏បានមកដល់ភូមិគ្រឹះ
«ម៉ែដោះ»
«អ៎ចា៎អ្នកប្រុសធំមានអ្វីមែនទេ?​»មុននេះគាត់រវល់ធ្វើអារហារទើបបានជាគាត់មិនបានដឹងថានាយត្រឡប់មកវិញ
«ម៉ែដោះជួយមើលក្មេងម្នាក់នេះផងឲ្យគេងូតទឹកសម្អាតខ្លួននិងយកអាវខ្ញុំឲ្យគេពាក់សិនទៅណា»
«ហើយអ្នកប្រុសស្គាល់ក្មេងម្នាក់នេះមែនទេ?​»
«អត់ទេម៉ែដោះតែខ្ញុំអាណិតគេក៏យកគេមកនៅជាមួយម្យ៉ាងគ្រាន់បានជួយជំនួសដៃជើងម៉ែដោះផងនោះអី»
«ចា៎អ្នកប្រុសកុំបារម្ភអីចាំម៉ែដោះជួយមើលថែគេឲ្យ»
«បាទបើអញ្ចឹងខ្ញុំត្រឡប់ទៅក្រុមហ៊ុនសិនហើយផ្ញើផងណាម៉ែដោះ»
«និយាយអញ្ចឹងអ្នកប្រុសធំត្រឡប់មកវិញស្មាលណាដែរ?​»
«ថ្ងៃនេះអាចជាមកភ្លឺបន្តិចហើយម៉ែដោះព្រោះមិនសូវជាមានការងារច្រើនទេបើអញ្ចឹងខ្ញុំទៅសិនហើយ»
«ចា៎អ្នកប្រុសធំធ្វើដំណើរដោយសុវត្ថិភាពណាចា៎»
«បាទម៉ែដោះ»
«នៅជាមួយម៉ែដោះកុំរឹងចចេស កុំមានះ យប់បន្តិចយើងត្រឡប់មកវិញហើយណា»
«បាទ»អាល្អិតក៏ឆ្លើយតបនិងងក់ក្បាលតិចៗដាក់នាយរាងក្រាស់ក៏បានចេញឡានទៅវិញបាត់ទៅ
«ក្មេងតូចឯងឈ្មោះអី ?​»
«ខ្ញុំឈ្មោះ ស៊ាវចាន់»
«អូនេះឈ្មោះពិរោះខ្លាំងណាស់»
«ហិៗអគុណហើយអ៊ំដែរសសើរ»
«ចុះអាយុប៉ុន្មានហើយយើងនឹង?​»
«គឺអាយុ19ឆ្នាំបាទ»
«ហើយនេះមានគ្មានប៉ាម៉ាក់បងប្អូនទេរឺ?​»
«គឺអត់មានទេអ៊ំ រាល់ថ្ងៃខ្ញុំចេះតែដើរដេកតាមចិញ្ចើមផ្លូវជាក្មេងអនាថាគ្មានទីជម្រកពិតប្រាកដទេ  នេះពិតជាសំណាងខ្ញុំណាស់ដែរបានគាត់មកជួយនិងមានមេត្តាយកខ្ញុំឲ្យមកនៅជាមួយ»
«ឯងជាមនុស្សពិសេសហើយមើលទៅ»
«បាទ?​អ៊ំនិយាយមានន័យយ៉ាងមិច?​»
«គឺតាំងតែពីយូរយារណាស់មកហើយគាត់មិនដែរទទួលអ្នកបម្រើឫនាំអ្នកណាមកផ្ទះនេះឡើយសូម្បីតែគូដណ្ដឹងរបស់គាត់»
«គូដណ្ដឹង?​»
«ត្រូវហើយអ្នកប្រុសគាត់មានគូដណ្ដឹងរួចហើយតែគាត់មិនដែរបាននាំមកទីនេះឡើយឯងជាមនុស្សដំបូងហើយដែរគាត់នាំមកណាដឹងទេ?​»
«ខ្ញុំគិតថាគាត់គ្រាន់តែអាណិតខ្ញុំនិងចង់យកខ្ញុំឲ្យមកជួយការងារអ៊ំតែប៉ុណ្ណោះព្រោះមិនចង់ឲ្យអ៊ំហត់ខ្លាំងពេកនោះអី»
«អា៎ៗបានហើយណាមកអ៊ំនាំទៅសម្អាតខ្លួនវិញល្អជាង»
«បាទ»
ថារួចអ៊ំម៉ែដោះក៏នាំគេទៅងូតទឹកសម្អាតខ្លួននិងបានឲ្យសម្លៀកបំពាក់ដែររាងក្រាស់បានទិញឲ្យគេយកឲ្យគេផ្លាស់ដូចគ្នាដែរ
«រួចហើយអ៊ំ»បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់ហើយរាងតូចក៏បានមកបង្ហាញខ្លួនមុខគាត់ជាមួយនឹងឈុតដែរជារបស់រាក្រាស់ទិញឲ្យនោះគឺអាវសរលុងៗជាមួយនិងខោសាច់ក្រណាត់ជើងខ្លី
«អូហូអាល្អិតនេះស្អាតជាងស្រីទៅទៀតណា»ឯអ៊ំម៉ែដោះកាលដែរបានឃើញហើយគឺមិនសសើរមិនបាននោះទេព្រោះថាសម្រស់គេនេះណាស្អាតខ្លាំងៗតែម្ដងគឺស្អាតជាងមនុស្សស្រីទៅទៀតមុននេះព្រោះតែខ្លួនប្រាណគេប្រឡាក់ដីទើបមើលមិនដឹង វាប្រឡាក់ប្រឡូស
«អ៊ំម៉ែដោះសសើរខ្ញុំពេកហើយ»
«អ៊ំនិយាយពិតមែនណាមិនបានបញ្ជោទេ»
«អ៊ំឈប់សសើរខ្ញុំទៅណា ហើយនេះមានអ្វីឲ្យខ្ញុំជួយទេ?​»
«អ៊ំកំពុងតែត្រៀមធ្វើអាហារជូនអ្នកប្រុសចឹងមកជួយលាងបន្លែបន្តិចមកណា»
«អ៊ំតើខ្ញុំអាចសុំធ្វើអាហារជូនគាត់បានទេខ្ញុំចង់តបស្នងគុណគាត់ផងដែរ»
«ឯងចេះធ្វើម្ហូបដែរហេ​ស?​»ម៉ែដោះឮសំណើរគេហើយក៏លាន់មាត់សួទាំងភ្ញាក់ផ្អើល
«បាទចេះតើ»
«មិនត្រឹមតែស្អាតទេនៅមានវិជ្ជាផ្ទះបាយទៀតនៀកពិតជាគួឲ្យស្រឡាញ់ណាស់បើអញ្ចឹងធ្វើចុះណា អាហារមួយពេលនេះអ៊ំសង្ឃឹមលើក្មេងតូចហើយណា»
«បាទអ៊ំ»ម៉ែដោះគាត់ក៏បានទៅធ្វើការងារផ្សេងទៀតដោយទុកឲ្យរាងតូចចាន់ជាអ្នកបញ្ចេញស្នាដៃម្ដងចុះ
ក្រឡេកមកមើលកាយក្រាស់វិញម្ដងពេលនេះនាយកំពុងតែញ៉ាប់ដៃញ៉ាប់ជើងយ៉ាងខ្លាំងក្នុងការធ្វើការងាររបស់ខ្លួនព្រោះនាយចង់ប្រញ៉ាប់បញ្ចប់ការងារនឹងអាងដើម្បីឆាប់បានទៅផ្ទះវិញនោះអី
«មែនឈែល»
«បាទទាន»
«ឯងជួយបង្ហើយការងារឲ្យយើងបន្តិចទៅ»
«ចុះចៅហ្វាយទៅណាមិចក៏មិនធ្វើខ្លួនឯង?​»
«យើងជាចៅហ្វាយឯងពេលយើងទៅណាយើងត្រូវជម្រាបឯងឫយ៉ាងមិចហាស៎?​»អ៊ីបូតបទៅលោកកូនចៅជើងល្អនិយាយពីថាឈឺក្បាលរឿងការងារដូចជាមិនសូវណាស់ណាទេ តែសំខាន់គឺរឿងកូនចៅជើងល្អម្នាក់នេះច្រើនជាងមិនដឹងថារាល់ថ្ងៃនេះអ្នកណាជាចៅហ្វាយឲ្យប្រាកដទេ
«ខ្ញុំសួនាំព្រោះបារម្ភពីចៅហ្វាយតើ»
«មិនបាច់បារម្ភពីយើងទេយើងមិនមែនក្មេងឡើយធ្វើរការងារឲ្យតែល្អទៅបានហើយ»
«ពុទ្ធោចៅហ្វាយនេះខ្ញុំត្រូវមានការងារដែរចៅហ្វាយបន្សល់ទុកពីមុនៗទៀតគឺថាច្រើនណាស់ចៅហ្វាយ នេះចៅហ្វាយនៅចង់បន្ថែមទៀតហេសមិនអាណិតខ្ញុំទេហេស?​»
«ប្រាក់ខែគុណនឹងបី»
«អា៎ចៅហ្វាយប្រញ៉ាប់មែនទេ?ឆាប់ទៅចុះណាចៅហ្វាយតិចទៅមិនទាន់ការងារគ្រប់យ៉ាងចាំអាឈែលម្នាក់នេះជាអ្នកមើលការខុសត្រូវទាំងអស់សូមចៅហ្វាយកុំបារម្ភអីណា»នេះហើយឥទ្ធិពលទឹកលុយ មិនមែនមុខលុយគ្រាន់តែថាលុយនៅនឹងមុខហើយត្រូវតែប្រញ៉ាប់ចាប់យក
«អឺយើងទៅហើយមើលការងារឲ្យល្អ»
«បាទទានទុកចិត្តចុះ»
ចេញពីក្រុមហ៊ុនរាងក្រាស់ក៏បានចេញឡានទៅផ្សាទំនើបរកទិញខោអាវឲ្យរាងតូចប្រហែលជា20ឈុតសំខាន់សុទ្ធតែតម្លៃថ្លៃៗមិនត្រឹមតែប៉ុណ្ណឹងទេនាយនៅបានទិញនាឡិការដៃឲ្យគេទៀតផងហើយនៅមានសម្ភារះសម្រាប់ប្រើប្រាស់ជាច្រើនយ៉ាងទៀតផង។​ព្រោះថាកាលពីថ្ងៃដោយសាមានរឿងគេទិញបានតែអាវមួយឆុតប៉ុណ្ណោះឲ្យចាន់ទើបត្រូវទៅទិញបន្ថែមទៀតបែបនេះ
«បងបូ»រៀបនឹងចេញពីផ្សាទំនើបទៅហើយក៏មានសម្លេងស្រែកហៅឈ្មោះនាយឡើង
«យៀនសាន»
«មែនហើយគឺអូននឹកណាស់សុំអោបបន្តិច»
«ន៎ែលែងទៅ»
«ហេតុអីទៅបងមិននឹកអូនទេឫ?​»
«ខ្ញុំធ្លាប់ប្រាប់នាងហើយត្រូវទេថាខ្ញុំមិនបានស្រឡាញ់នា ងយកល្អនាងនៅឲ្យឆ្ងាយពីខ្ញុំទៅល្អជាង»
«តែអូនជាគូដណ្ដឹងបងណា»
«ជាគូដណ្ដឹងយ៉ាងមិចបើខ្ញុំមិនបានស្រឡាញ់ផងត្រូវចាំថានាងចងខ្លួនខ្ញុំបានតែនាងចងចិត្តខ្ញុំមិនបានទេ»
«អូនមិនជឿទេថាអូនមិនអាចយកចិត្តបងបាននោះ»
«កុំខំនាំតែខាតពេលអីទោះជាយ៉ាងណាខ្ញុំនៅតែអះអាងដដែរថាខ្ញុំមិនស្រឡាញ់នាងទេ»ថារួចនាយក្រាស់ក៏ដើរចេញបាត់ទៅដោយទុកឲ្យនាងក្រមុំនៅឈរក្ដៅក្រហល់ក្រហាយតែម្នាក់ឯងនៅទីនេះ
«វ៉ាង អ៊ីបូបងចាំមើលចុះខ្ញុំនឹងធ្វើឲ្យបងស្រឡាញ់ខ្ញុំឲ្យទាល់តែបាន»តែមិនថាទទួលបានការបដិសេដនិងអះអាងច្បាស់លាស់យ៉ាងណាក៏ដោយនាងក្រមុំម្នាក់នេះមិនដកថយដោយងាយៗដែរគឺថានាងជាមនុស្សម្នាក់ដែរថាបើចង់បានអ្វីមួយហើយនាងនឹងយកអោយទាល់តែបាន។​
នារីម្នាក់នេះនាងមានឈ្មោះថា ជីង យៀនសាន មានវ័យ26ឆ្នាំជាកូនអ្នកមានមុខជំនួញដ៏ល្បីឈ្មោះប្រចាំប្រទេសរបស់ចិន ជាកូនទោសក្នុងគ្រួសាម៉ាក់ប៉ារបស់គេគឺតាមចិត្តនាងណាស់ព្រោះកូនមានតែម្នាក់មិនដែរហ៊ានជំទាស់នោះទេ។  ចរឹកកាច ឆ្នាស់ឆ្នើម ហួងហែង ឆ្មើងឆ្មៃ មិនសូវចេះយោគយល់ដល់អ្នកដទៃ ជាមនុស្សចិត្តក្ដៅនិងស្រឡាញ់របស់ណាស់។​
អ៊ីបូចេញពីផ្សាទំនើបមកក៏មិនបានទៅណាទៀតដែរគឺត្រឡប់មកភូមិគ្រឹះវិញគេក៏មិនយល់អារម្មណ៍ខ្លួនឯងដូចគ្នាដែរថាកើតអ្វីឲ្យប្រាកដទៅ គេមានអារម្មណ៍ថានឹកក្មេងម្នាក់នោះ ចង់នៅក្បែគេរ ចង់ឮសម្លេងរបស់គេ ចង់ឃើញស្នាមញញឹមរបស់គេ តើនេះជាអារម្មណ៍អ្វីទៅ?​
«ងឺតៗ»ចំណាយពេលប្រហែលជា20នាទីរាងក្រាស់ក៏បានមកដល់ភូមិគ្រឹះវិញមិនបង្អង់ចាំយូរនាយក៏បានប្រមូលអីវ៉ាន់ដែរខ្លួនបានទិញនិងម្នីម្នាដើរចូលផ្ទះភ្លាម
«អេស្ងាត់ម្លេះទៅណាអស់ហើយ?​»តែពេលចូលមកដល់ក៏ឃើញក្នុងផ្ទះមានសភាពស្ងៀមស្ងាត់យ៉ាងចម្លែកម៉ែដោះក៏មិនឃើញរីឯក្មេងម្នាក់នោះក៏មិនឃើញដូចគ្នាទាំងដែរពេលនេះគឺត្រឹមម៉ោង6ល្ងាចសោះ
«ម៉ែដោះៗ»នាយក្រាស់ស្រែកហៅម្ដងជាពីដងនៅតែមិនមានការឆ្លើតបដដែរ
«អឹបម៉ោះជិតរួចហើយ»តាមពិតទៅម៉ែដោះនិងចាន់គឺកំពុងតែនាំគ្នាដាំផ្កានៅសួនខាងក្រោយផ្ទះនេះឯងទើបបានជាមិនបានដឹងនោះទេថារាងក្រាស់ត្រឡប់មកវិញហើយ
«ចាន់យករបស់នេះទៅទុកទៅមុនអ៊ំទៅណាបន្តិចទៀតអ៊ំរួចដៃអ៊ំទៅតាមក្រោយណា»
«បាទអ៊ំ»
«នាំគ្នាទៅណាអស់ហើយនៀក?​»រាងក្រាស់ឯណេះដើររកចង់វិលក្បង់នៅផ្ទះបាយផងបន្ទប់ទឹកផងតាមបន្ទប់ផ្សេងៗទៀតក៏នៅតែមិនឃើញទើបនឹកឆ្ងល់នេះបាត់ម្ដងទាំងពីរនាក់បែបនេះទៀតតើពួកគេទៅណាដែរទៅ?
«អេអ្នកណាគេចូលផ្ទះយើង?​»កំពុងតែឈរគិតសុខៗវត្តមានរាងតូចបានបង្ហាញឡើងធ្វើឲ្យរាងក្រាស់ចាប់ផ្ដើមឆ្ងល់
«ហឺមហត់ណាស់ផឹកទឹកបន្តិចសិន»ថារួចរាងតូចក៏ដើរតម្រង់ទៅទូកទឹកកកហើយក៏បើកយកទឹកមកចាក់ដាក់កែវនិងលើកផឹក
«ន៎ែឯងជាអ្នកណាមកនៅផ្ទះយើងបានយ៉ាងមិចរឺចង់មកលួចរបស់?​»សម្លេងធំមាំគ្រលរបស់កាយក្រាស់មាននាមជាម្ចាស់ផ្ទះក៏ចោទសួទាំងសម្លេងមាំៗទៅកាន់ក្មេងតូច
«ប្រាវ»ដោយសាតែទទួលបានការស្រែកគំហកដាក់ជាហេតុធ្វើឲ្យកាយតូចដែរមានព្រលឹងខ្សោយក៏ធ្លាក់កែវរបូតចេញពីដៃបែកខ្ជាយតែម្ដង
«ឆ្លើយភ្លាមថាឯងជាអ្នកណា?​»

បងអូនជួយឆ្លើយតិចមកឲ្យអ្នកប្រុសវ៉ាងបានដឹង

អន្លង់​ស្នេហ៍​ម៉ាហ្វៀវ៉ាង​Where stories live. Discover now