ភាគ5

6 1 0
                                    

មូលហេតុ​ដែរធ្វើឲ្យនាយក្រាស់ចំណាំរាងតូចមិនបានគឺដោយសាតែសម្រស់នេះឯងមុនពេលគេនាំក្មេងម្នាក់នេះមករូបរាងគេអាក្រក់មើលណាស់មុខនិងខ្លួនប្រឡាក់ទៅដោយដីមុខខ្មៅៗខោអាវក៏រយីរយៀកទៀតផងតើអ្នកណាទៅដឹងទៅថានេះជាមនុស្សតែម្នាក់នោះ។​
«លឺយើងសួទេមិចមិនឆ្លើយ»ដោយហេតុថានាយសួតែគេមិនឃើញតបទើបរាងក្រាស់រាងមួម៉ៅដែរមិនដឹងជាអ្នកណាទេនៅសុខៗមកនៅផ្ទះគេបានយ៉ាងមិច?​
«អ្នកប្រុសមានរឿងអីនឹង?​»ម៉ែដោះដែរទើបតែរួចដៃក៏ចូលមកតាមក្រោយតែក៏ប្រទះនឹងទិដ្ឋភាពមួយនេះក៏សួនាំឡើងទាំងឆ្ងល់
«ម៉ែដោះក្មេងនេះជាអ្នកណាគេ?​មកនៅផ្ទះខ្ញុំបានយ៉ាងមិច?​រឺគេជាចោ?​»ដោយសាររាងល្អិតមិនតបចឹងនាយក៏សាកសួទៅម៉ែដោះនាយវិញក្រែងល៎គាត់បានដឹង
«នេះអ្នកប្រុសមិនចាំទេហេស?​»
«ចាំអី?​»
«នេះជាក្មេងប្រុសដែរអ្នកប្រុសបាននាំមកនោះអី​អ្នកប្រុសមិនចាំទេរឺ?​»
«ឈប់ៗនេះម៉ែដោះចង់ប្រាប់ថាក្មេងនេះជាក្មេងដែរខ្ញុំនាំមកនឹងហេស?​»
«ចា៎អ្នកប្រុស»
«ហេតុអ្វីស្អាតម្លេះ»នាយក្រាស់សម្លឹងកាយល្អិតមិនដាក់ភ្នែកថែមទាំងលួចសសើរគេនៅក្នុងចិត្តទៀតផងដែរ
«ឯងជាក្មេងម្នាក់នោះពិតមែនហេស?​»
«ប បាទ»រាងតូចឯណេះឆ្លើយទាំងញ័រមាត់ព្រោះមិញនេះត្រូវនាយគំហកសម្លុតឡើងគេញ័រខ្លួនទៅហើយភ័យសឹងស្លាប់
«យើងសំទោសណាមុននេះបំភ័យឯងហើយ»
«បាទមិនអីទេ»
«អាក៎ អូយ»រាងតូចបានឱនទៅរើសអំបែងកែវដែរធ្លាក់បែកមុននេះតែដោយសាមិនប្រយ័ត្នក៏មុតដៃទៅ
«ហេតុអ្វីក៏មិប្រយ័ត្នបែបនេះឃើញទេមុតដៃហើយ»អ៊ីបូក៏ស្ដីឲ្យគេលាយលំនឹងអារម្មណ៍បារម្ភដូចគ្នាដែរ
«ខ ខ្ញុំមិនអីទេខ្ញុំប្រមូលវាឲ្យអស់សិន»
«មិនបានទេត្រូវទៅលាងរបួសសិន»
«តែ»
«កុំប្រកែក»
«បាទ»
«ម៉ែដោះរំខានជួយសម្អាតបន្តិចផងណា»
«ចា៎បានអ្នកប្រុស»
«មកនេះមកយើងនាំទៅលាងរបួសឲ្យ»
«បាទ»
«នេះរួចហើយ  ថ្ងៃក្រោយធ្វើអីឲ្យប្រយ័ត្នផងលឺដែរទេ?»
«បាទអគុណហើយ»
«ចុះនេះញាំបាយនៅ?​»
«បាទនៅទេ»
«ចាំបន្តិចណា»ថារួចនាយក៏ដើរសម្ដៅទៅយកខោអាវដែរនាយបានទៅទិញឲ្យរាងតូចមុននេះបន្តិច
«នេះយកទៅ»
«ឲ្យខ្ញុំ»
«ត្រូវហើយឯងមកតែខ្លួនទទេគ្មានខោអាវគ្មានសម្ភារះប្រើប្រាស់ទេទើបយើងទិញទុកឲ្យអស់ហើយបើថាខ្វះអីប្រាប់យើងបានណា»
«នេះលោកទិញមកច្រើនម្លេះ»
«គឺយើងខ្លាចឯងខ្វះខាតនឹងណា»
«ហឹកៗៗ»នៅសុខៗស្រាប់តែរាងតូចយំយ៉ាងសសឹកចូលខ្លួនទៅឱបរាងក្រាស់តែម្ដង
«អេអាល្អិតកើតអីនឹងរឺយើងធ្វើអីខុសហេស??​បើមែនយើងសំទោសយើងគ្មានចេតនាទេណា ប្រាប់មកឯងកើតអីកុំយំបែបនឹងអីណា»រាងក្រាស់ឯនេះវិញគ្រាន់តែឃើញគេយំនាយបារម្ភសឹងស្លាប់ ភ័យស្លន់ស្លោសួនាំនាយតូច
<ហឹកៗគឺអត់ទេ>
«បើអញ្ចឹងយំធ្វើអីទៅ?​»
«គឺខ្ញុំរំភើបចិត្តដែរបានជួបនឹងមនុស្សល្អដូចលោកគឺលោកល្អនឹងខ្ញុំណាស់ខ្ញុំគ្មានអ្វីសងលោកទេមានតែអគុណហើយខ្ញុំក៏នឹងសូមនៅបម្រើលោកអស់មួយជីវិតផងចុះ»
«ឯងនេះបំភ័យយើងអស់ហើយណាដឹងទេ?​»
«មកពីខ្ញុំរំភើបពេក»
«អា៎ៗបានហើយណានេះបានខោអាវថ្មីហើយឆាប់ទៅងូតទឹកទៅអាងបានចុះមកញាំបាយជុំគ្នា»
«បាទ»
ចំណាយពេលប្រហែល15នាទីរាងតូចក៏បានងូតទឹករៀបចំខ្លួនរួចរាល់និងបានចុះមកជាន់ខាងក្រោមដោយមានរាងក្រាស់រង់ចាំនៅតុបាយជាស្រេច។
«អង្គុយចុះមក»
«លោកញ៉ាំមុនក៏បានដែរចាំខ្ញុំទៅញ៉ាំនៅផ្ទះបាយវិញ»
«នេះជាបញ្ជាហាមជំទាស់»
«ប បាទ»
«ចាំខ្ញុំដួសបាយឲ្យ»
«ហុឹម»
«នេះបាយរបស់លោក»
«អគុណ»
«ហុឹមម្ហូបទំនងៗដល់ហើយ»
«បើអញ្ចឹងលោកសាកញាំទៅ»អាល្អិតលឺនាយនិយាយបែបនេះក៏ប្រញ៉ាប់ឲ្យនាយញាំសាកព្រោះចង់ដឹងថាស្នាដៃខ្លួនយ៉ាងមិចដែរ?​
«យ៉ាងមិចដែរ?​»រាងតូចសួចង់ចម្លើយព្រោះនាយញាំហើយមិនមាត់មិនករសោះ
«ម៉ែដោះ»
«ចា៎»
«ថ្ងៃនេះម៉ែដោះធ្វើអាហារប្លែកពីរាល់ដង»
«អឺគឺថា »
«ល លោកកុំបន្ទោសអ៊ំម៉ែដោះអីគាត់មិនបានធ្វើទេអាហារនេះខ្ញុំជាអ្នកធ្វើទេបើលោកចង់បន្ទោសក៏បន្ទោសខ្ញុំមក»រាងតូចចេញខ្លួនមករកសារភាពពេលឃើញស្ថានភាពបែបនេះ នាយញាំបានមួយម៉ាត់ក៏សួររកម៉ែដោះសង្ស័យចង់បន្ទោសធ្វើអាហារឲ្យនាយមិនត្រូវចិត្តចឹងហើយគេត្រូវតែទទួលខុសត្រូវខ្លួនឯងព្រោះគេជាអ្នកធ្វើ
«ឯងជាអ្នកធ្វើហេស?​»
«ប បាទពិតមែនហើយម្ហូបទាំងនេះខ្ញុំជាអ្នកធ្វើ»
«យើងចង់ប្រាប់ថា»នាយនិយាយបណ្ដើរបោះជំហ៊ានជើងទៅរកគេបណ្ដើរ
«ថ ថាអី?​»រាងតូចចាប់ផ្ដើមភ័យកាន់តែខ្លាំងខ្លាចថាគេធ្វើអោយនាយមិនពេញចិត្តហើយត្រូវនាយដេញចេញពីផ្ទះពេលនោះគេនឹងត្រឡប់ទៅធ្វើជាក្មេងអនាថាវិញហើយ
«ថាឆ្ងាញ់ខ្លាំងណាស់»
«ហា៎?​»រាងតូចគាំងយោបល់និយាយមិនចេញព្រះអើយនេះនាយបំភ័យគេសឹងស្លាប់ហើយតើមានដឹងខ្លួនដែរទេនៀក?​
«យើងនិយាយមែនណាគឺឆ្ងាញ់ខ្លាំងណាស់ស្នាដៃរបស់ឯងដូចម្ហូបដែរស្នាដៃម៉ាក់របស់យើងធ្វើណាស់»
«ពិតមែនហេស?​»
«ហឹម»
«អៅហើយរត់ទៅណាឆ្ងាយម្លេះមិនអង្គុយមកញាំបាយមក»មើលចរិតរបស់នាយចុះមុននេះបំភ័យគេចង់គាំងបេះដូងអីឡូវមកអីណាវិញយ៉ាប់ណាស់
«ប  បាទ»អាល្អិតបន្ធូអារម្មណ៍ខ្លួនឯងហើយក៏អង្គុយចុះញាំបាយជាមួយនាយបន្តទៀត
បន្ទាប់ពីញាំអាហារល្ងាចរួចរាល់ហើយរាងក្រាស់ក៏បានឡើងទៅបន្ទប់បាត់ទៅតែក៏មិនទាន់គេងភ្លាមដែរគឺនាយមានការងារដែរត្រូវធ្វើនិងត្រួតពិនិត្យបន្ថែមទៀតចំណែករាងតូចវិញគឺគេនៅជួយរៀបចំទុកដាក់ចានឆ្នាំងជាមួយម៉ែដោះរួចរាល់សិន។​
«មែនហើយអ៊ំខ្ញុំភ្លេចសួនេះខ្ញុំត្រូវគេងនៅទីឯណាទៅ?​ខ្ញុំភ្លេចសួ»នៅសុខៗរាងតូចក៏នឹកឃើញសួព្រោះគេភ្លេចឲ្យឈឹងនេះនាយក្រាស់មិនទាន់បានប្រាប់គេនៅឡើយទេថាត្រូវគេងនៅទីណានោះ
«ត្រូវហើយនេះអ៊ំក៏ភ្លេចសួអ្នកប្រុសឲ្យឈឹងទៅ»
«ធ្វើយ៉ាងមិចទៅអ៊ំ?​»
«ក្មួយចេះឆុងកាហ្វេទេ?​»
«គឺចេះតើអ៊ំ»
«ចឹងល្អណាស់  អឺបែបនេះចុះណាស្មាលនេះអ្នកប្រុសមិនទាន់សម្រាន្ដនោះទេណាក្មួយជួយឆុងកាហ្វេមួយកែវហើយលើកទៅឲ្យគាត់នៅបន្ទប់បន្តិចទៅហើយចាំឆ្លៀតសួផងថាគាត់ឲ្យគេងនៅបន្ទប់ណា?​»
«បាទបានអ៊ំ»
រាងតូចក៏ចាប់ផ្ដើមឆុងកាហ្វេរជាមួយនឹងជំនាញដែរខ្លួនចេះ បន្ទាប់ពីឆុងរួចរាល់គេក៏លើកទៅជាន់ខាងលើដើរសម្ដៅទៅរកបន្ទប់របស់នាយ។​
«តុៗៗ»ពេលទៅដល់មុខបន្ទប់នាយហើយកាយតូចក៏លើកដៃស្រឡូនគោះទ្វាបន្ទប់
«ចូលមកទ្វាមិនបានចាក់សោះទេ»ទទួលបានការអនុញ្ញាតិពីអ្នកខាងក្នុងហើយគេក៏បើកទ្វាថ្នមៗដើរចូលទៅ
«លោក»
«ហឹម?​»
«មិនទាន់គេងទៀតហេស?​»
«គឺនៅទេមានការងារត្រូវធ្វើបង្ហើយ ចុះឯងចូលមកមានការអី?​»
«គឺខ្ញុំឆុងកាហ្វេរមកឲ្យលោកអញ្ចឹងលោកភ្លក់បន្តិចទៅ»
«បាន»
«រសជាតិយ៉ាងមិចដែរ?​»
«គឺឆ្ងាញ់ណាស់នេះឯងបុិនប្រសប់គ្រប់មុខតែម្ដងហើយនៀក?​»នាយក្រាស់អត់នឹងមិនសសើរមិនបាននោះទេព្រោះថារាងតូចនេះណារូបសម្រស់ក៏ស្រស់ស្អាតលើសមនុស្សស្រី រឿងធ្វើអាហារក៏ឆ្ងាញ់  ហើយជំនាញឆុងកាហ្វេរនេះណាគេចូលចិត្តពិតមែនហើយ
«លោកសសើរខ្ញុំពេកហើយ»
«យើងនិយាយជាការពិត»
«អឹ  លោក»
«មានអ្វីទៀតហេស?​»
«គឺថាលោកមិនទាន់ប្រាប់នោះទេថាខ្ញុំត្រូវដេកនៅទីណា?​»
«អ៎មែនហើយរឿងនេះយើងភ្លេចឲ្យឆឹង»
«ចឹងសម្រេចថាលោកឲ្យខ្ញុំដេកនៅឯណាទៅ?​»
«ដេកក្នុងបន្ទប់នេះជាមួយយើងទៅ»
«ហា៎?​?​?​»
«ស្រែកធ្វើអី?​»
«ល លោកឲ្យខ្ញុំដេកនៅបន្ទប់នេះជាមួយលោកតើមែនដែរទេ?​»
«ពិតមែនហើយយ៉ាងមិច?​»
«គឺខ ខ្ញុំថាមិនសមទេ»
«មិនសមត្រង់ណា?​»
«ព ព្រោះលោកជាចៅហ្វាយខ្ញុំត្រឹមអ្នកបម្រើទេ»
«មិនអីទេយើងមិនថាអីឡើយ»
«ត តែ»
«បើទុកយើងជាចៅហ្វាយហាមប្រកែក»
«ប បាទ»
«បើងងុយក៏គេងមុនទៅណាយើងបង្ហើយការងារសិន»
«មិនអីទេខ្ញុំមិនទាន់ងងុយទេចាំខ្ញុំនៅកំដរលោកម្យ៉ាងកូនចៅដេកមុនចៅហ្វាយនាយមិនល្អ»
«ស្រេចចិត្ត»
«ហុឹមរួចហើយ»ចំណាយពេលប្រហែល1ម៉ោងគេក៏អាចបញ្ចប់ការងារទាំងនោះអស់ហើយអង្គុយយូរបែបនេះគឺប្រាកដជាឈឺចង្កេះណាស់ទើបបន្ទាប់ពីធ្វើការរួចនាយក៏ពត់ពែនខ្លួនបន្តិច
«ហឹសៗៗ ក្មេងនេះ» បន្ទាប់ពីពត់ពែនខ្លួនអស់ចិត្តអស់ចង់ហើយនាយក្រាស់បានប្រទាក់ភ្នែកនឹងរាងតូចដែរបានគេងលង់លក់តាំងពីពេណាក៏មិនដឹងសំខាន់គឺមិនគេងលើពូកទេតែបែជាគេងក្រាបក្បាលនឹងសាឡុងទៅវិញនៀក អ៊ីបូក្រវីក្បាលហួសចិត្តបន្តិចមុននឹងលើករាងតូចទៅដាក់លើពូកថ្នមៗព្រោះខ្លាចគេភ្ញាក់ហើយនាយក៏បានទម្រេតខ្លួនគេងដូចគ្នាព្រោះគេក៏អស់កម្លាំងនិងល្វើយដែរម្យ៉ាងនេះក៏យប់ណាស់ហើយដែរ។​

អន្លង់​ស្នេហ៍​ម៉ាហ្វៀវ៉ាង​Where stories live. Discover now