ព្រះអាទិត្យចាប់រះសន្លឹមៗពីទិសខាងកើត មាន់ក៏រងាវបន្លឺសម្លេងដែលជាសញ្ញាបង្ហាញថាព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ហើយ។
[ផ្សារមួយនៃស្រុកបប៉ៃលិន]
សម្លេងសម្រិបជើងមនុស្សដើរលាយឡំនិងសម្លេងជជែកគ្នារវាងអ្នកលក់និងអ្នកទិញនៅតាមតូបលក់ទំនិញនីមួយៗបានបង្កអោយមានភាពអ៊ូអរយ៉ាងខ្លាំងនៅក្នុងផ្សារនាពេលព្រឹកព្រលឹម [...] ទន្ទឹមនិងសម្លេងដ៏អ៊ូអរនេះ យើងក៏មានលឺនូវសម្លេងតូរតន្ត្រីយ៉ាងអន្លង់អន្លោចអណ្ដែតល្វើយៗមកតាមវាតាចេញពីទីតាំងហាងកាហ្វេដែលទើបនឹងបើកថ្មីមួយកន្លែងនៅកែងផ្លូវ។
"សុរិយាពន្លឺថ្លាបំភ្លឺផែនដី ហាក់ដូចជារូបបងរស្មី មានចិត្តភក្តីមកលើរូបអូន
នឹកស្រណោះកាលដែលប្រុសកៀកកើយខ្លួន រឺមួយក៏ចិត្តប្រុសស្ងួនបំភ្លេចស្នេហ៍អូនប្រុសលែងនឹកនា........"នៅខាងមុខហាងក៏មានបុរសចំណាស់ម្នាក់ស្ថិតក្នុងវ័យ50ប្លាយ មានរាងកាយមាំមួន ទំនងជាមនុស្សម៉ត់ហ្មត់ណាស់ក្នុងការធ្វើការងារ កំពុងនិយាយបង្គាប់បញ្ជាបាវបម្រើអោយរៀបចំហាងអោយបានល្អ[.....]ហើយបើក្រឡេកមើលទៅផ្នែកខាងលើនៃហាងថ្មីនោះ ក៏ឃើញមានប៉ាយឈ្មោះសរសេរជាអក្សរធំៗថា"ហាងកាហ្វេគ្រួសារនរិន្ទ" ដែលវាជាឈ្មោះរបស់បុរសចំណាស់នេះឯង លោកជាបុគ្គលដែលមានអ្នកស្គាល់និងគោរពស្រឡាញ់ច្រើនហើយថែមទាំងជាបាឡាត់ស្រុកបប៉ៃលិននេះផងដែរ។
"ជំរាបសួរលោកបង" បុរសចំណាស់វ័យ40ប្លាយចុះពីរថយន្តមកជាមួយកូនស្រីដ៏ស្រស់សោភារបស់គាត់
"អូ! ជំរាបសួរលោកប្អូនវណ្ណ:" លោកនរិន្ទបែរមកស្វាគមន៍ទាំងពីរ
"ជំរាបសួរ លោកអ៊ំ" នារី កូនស្រីពៅលោកវណ្ណ:លើកដៃជំរាបសួរយ៉ាងរមទម្យ
"លើកដៃថ្វាយព្រះក្មួយ"លោកនរិន្ទតបទាំងញញឹម "ហើយចុះក្មួយវិរ:បុត្រអត់មកជាមួយទេរឺ?"
លោកវណ្ណ:"កូនបុត្រគេមានការងាររវល់មិនបានមកទេលោកបង"
"អញ្ចឹង អញ្ជើញចូលអង្គុយលេងក្នុងហាងសិនមក"លោកនរិន្ទនាំពួកគេទាំងពីរចូលទៅក្នុងហាងហើយបង្គាប់ទៅបាវបម្រើ "សួន យកទឹកមកទទួលភ្ញៀវ"
YOU ARE READING
ស្នេហាយើង
Romantizmនៅក្នុងសម័យកាលមួយដែលសង្គមខ្មែរមានផ្នត់គំនិតយ៉ាងមោះមុតថាបុរសជាគូនិងស្ដ្រី ការស្រឡាញ់ភេទដូចគ្នានិងមិនអាចកើតមាននោះទេ គេចាត់ទុកថាស្នេហាបែបនោះគឺខុសធម្មជាតិ និងមានការរើសអើងខ្លាំងផងដែរ តែទន្ទឹមគ្នានឹងបរិបទសង្គមបែបនោះ បែរជាមាននូវចំណងស្នេហាដ៏ឥតព្រៀងទុកនិងជ្រ...