EP 5 : ពួកយើងរាប់អានគ្នាជាមិត្តទៅយ៉ាងម៉េចដែរ?

86 10 3
                                    

[ផ្ទះលោកបាឡាត់នរិន្ទ]

លោកនរិន្ទនិងកូនៗទាំងពីររបស់គាត់កំពុងអង្គុយសន្ទនាគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ

នរ: "វត្តី បងលឺលោកពុកថាឯងទៅរៀនគូរគំនូរជាមួយអ្នកនាងអ៊ីសាបេឡាមែនទេ?"

វត្តី : ចាស មែនហើយបង ខ្ញុំទើបតែចាប់ផ្ដើមរៀនថ្ងៃនេះឯងហើយអ្នកនាងអ៊ីសាបានប្រាប់ខ្ញុំនូវអ្វីថ្មីជាច្រើនពាក់ព័ន្ធនឹងការគូរគំនូរដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមកសោះ"

លោកនរិន្ទ : អ្នកនាងអ៊ីសាបេឡាជាមនុស្សរស់នៅឯប៉ែកអ៊ឺរ៉ុបជាទ្វីបដែលមានការរីកចម្រើនខ្លាំងចឹងហើយការយល់ដឹងរបស់នាងគឺទូលំទូលាយជាងពួកយើង វាជាការល្អណាស់ដែលកូនបានទៅរៀននឹងទទួលបានចំណេះដឹងថ្មីៗពីនាង"

វត្តី : ចាស ពិតណាស់លោកពុក"

លោកនរិន្ទ : និយាយអ៊ីចឹងនរ:ទំនាក់ទំនងកូនជាមួយនឹងនារីយ៉ាងម៉េចដែរ គ្មានបញ្ហាអីទេមែនទេ"

នរ: " បាទលោកពុក ទំនាក់ទំនងពួកកូនគឺល្អណាស់ ឥតមានបញ្ហាអីទេ គ្រាន់តែថាមួយរយ:នេះកូនមិនសូវមានពេលអោយនាងដូចមុន ព្រោះជាប់រវល់ការងារច្រើននៅឯមន្ទីរពេទ្យ"

លោកនរិន្ទ " បើគ្មានបញ្ហាអីទេគឺល្អហើយ ពុកចេះតែសួរនាំទៅខ្លាចថានារីអន់ចិត្តនឹងកូនដែលតែងតែរវល់ការងារមិនសូវមានពេលអោយនាង ពុកដឹងថាការងារគឺសំខាន់ប៉ុន្ដែបើកូនគិតតែពីធ្វើការងារ ហើយមិនឆ្លៀតពេលនៅជាមួយនាងខ្លះក៏មិនកើតដែរ"

វត្តី : មែនហើយលោកពុកនិយាយត្រូវ បងគួរតែចំណាយពេលនៅជាមួយនារីអោយបានច្រើន"

លោកនរិន្ទ : ថ្ងៃមិញពុកបាននិយាយគ្នាជាមួយលោកប្អូនវណ្ណ:រឿងកូននិងនារីហើយក៏បាននិយាយដល់រឿងរៀបការដែរ តែពួកយើងមិនទាន់ហ៊ានអារកាត់អ្វីទេគ្រប់យ៉ាងគឺអាស្រ័យលើកូននិងនារី។ នរ:កូនគិតយ៉ាងម៉េចចង់រៀបការពេលណាដែរ? ពុកមិនចង់អោយកូនពន្យារពេលតទៀតទេណា"

នរ: "បាទពុក កូននឹងមិនពន្យារពេលទៀតទេ កូនធ្លាប់បាននិយាយរឿងនេះជាមួយអូននារីរួចហើយកូនគិតថារៀបការខែក្រោយនេះគឺល្អបំផុតហើយលោកពុក"

ស្នេហាយើងWhere stories live. Discover now