[ហាងកាហ្វេគ្រួសារនរិន្ទ]
បន្ទាប់ពីរៀបចំហាងរួចរាល់ហើយវត្តីក៏បម្រុងនឹងធ្វើដំណើរទៅផ្ទះអ៊ីសាបេឡា តែពេលចេញមកដល់មុខហាង.....
បុត្រ : ប្អូនវត្តី!"
វត្តី : ជំរាបសួរបងបុត្រ"
បុត្រ : នេះប្អូនវត្តីប្រញាប់ទៅណាហ្នឹង"
វត្តី : ចាសខ្ញុំកំពុងរៀបចំទៅរៀនគូរគំនូរនៅផ្ទះអ្នកនាងអ៊ីសាបេឡា"
បុត្រ : ចប់បាត់ហើយចឹង ថ្ងៃនេះបងទំនេរថាចង់មកនិយាយគ្នាលេងជាមួយប្អូនបន្តិច ឥឡូវប្អូនរវល់បាត់"
វត្តី : អោយខ្ញុំសុំទោសផងដែលធ្វើអោយបងមកខកបែបនេះ"
បុត្រ : បាទមិនអីទេ ចាំថ្ងៃក្រោយបងមកម្ដងទៀតក៏បាន ឥឡូវបងមានពេលទំនេរច្រើនណាស់"
បុត្រ : ហើយមិញប្អូនថាចង់ទៅផ្ទះអ្នកនាងអ៊ីសាបេឡាមែនទេ មោះឡើងរថយន្តមកចាំបងជូនទៅ"
វត្តី : ចាសមិនអីទេ ខ្ញុំមិនរំខានបងបុត្រទេ*
បុត្រ : កុំក្រែងចិត្តអី បងស្ម័គ្រចិត្តជូនទៅ*
វត្តីហាក់ប្រកែកមិនបាន ក៏យល់ព្រមអោយបុត្រជូនទៅ
*****
[ផ្ទះអ៊ីសាបេឡា]វត្តី : អរគុណបងបុត្រច្រើនហើយដែលបានជូនមក"
បុត្រ : បានមិនអីទេ ចឹងបងទៅសិនហើយជួបគ្នាពេលក្រោយ ហើយពេលក្រោយហាមនិយាយថារវល់ទៀតណា"
វត្តី : ចាសបង ជំរាបលា"
*ពេលបុត្របើករថយន្តចេញទៅបាត់ហើយវត្តីក៏ដើរចូលទៅក្នុងផ្ទះអ៊ីសាបេឡា*
[ក្នុងផ្ទះ]
វត្តី : អរុណសួស្ដី អ៊ីសា"
អ៊ីសា : ចាស អរុណសួស្ដី"
អ៊ីសា : ថ្ងៃនេះមានអ្នកបើករថយន្តជូនមកទៀតហ្ន៎?"
អ៊ីសា : សង្សារឯងមែនទេ សង្ហាដល់ហើយ"
វត្តីប្រកែកយ៉ាងលឿន : មិនមែនទេ ឯងកុំយល់ច្រឡំ ខ្ញុំនិងគាត់រាប់អានគ្នាដូចបងប្អូនចឹង អត់បានស្រឡាញ់គ្នាទេ"
YOU ARE READING
ស្នេហាយើង
Romanceនៅក្នុងសម័យកាលមួយដែលសង្គមខ្មែរមានផ្នត់គំនិតយ៉ាងមោះមុតថាបុរសជាគូនិងស្ដ្រី ការស្រឡាញ់ភេទដូចគ្នានិងមិនអាចកើតមាននោះទេ គេចាត់ទុកថាស្នេហាបែបនោះគឺខុសធម្មជាតិ និងមានការរើសអើងខ្លាំងផងដែរ តែទន្ទឹមគ្នានឹងបរិបទសង្គមបែបនោះ បែរជាមាននូវចំណងស្នេហាដ៏ឥតព្រៀងទុកនិងជ្រ...