[ព្រឹកថ្ងៃថ្មី]
វត្តី : អរុណសួស្ដីអ៊ីសា"
អ៊ីសា : អរុណសួស្ដីវត្តី"
វត្តី : ជំរាបសួរលោកពូ" វត្តីលើដៃសំពះទៅកាន់លោកហ្វ្រេដដែលកំពុងដើរចុះមកពីលើផ្ទះ
លោកហ្វ្រេដ : ក្មួយវត្តីមករៀនគូរគំនូរជាមួយអ៊ីសាមែនទេ?"
វត្តី : ចាសមែនហើយលោកពូ"
លោកហ្វ្រេដ : ចឹងរៀនតាមសម្រួលចុះ ពូមានការចេញទៅក្រៅហើយ"
លោកហ្វ្រេដ : អ៊ីសា ប៉ាទៅសិនហើយ ល្ងាចតិចទើបប៉ាមកវិញ"
អ៊ីសា : ចាសប៉ា!!"
វត្តី : ជំរាបលា លោកពូ"
*លោកហ្វ្រេដក៏ដើរទៅរករថយន្តហើយបើកចេញទៅបាត់*
[ក្នុងបន្ទប់គំនូរ]
វត្តី : អ៊ីសាថ្ងៃនេះពួកយើងរៀនពីអីដែរ?
អ៊ីសា : យើងនឹងរៀនពីពណ៌ ដែលវាបែងចែកជា2ប្រភេទហើយនៅក្នុងភាសាអង់គ្លេសគេហៅវាពណ៌ទាំងពីរនោះថា warm colors និង cool colors" នាងលើកផ្ទាំងដែលបង្ហាញពីពណ៌ទាំងនោះមកអោយវត្តីមើល
វត្តី : warm..colors ..cool colors?"
អ៊ីសា : ដំបូងចឹងអាចនិងពិបាកបន្តិច តែពេលរៀនយូរៗទៅឯងនិងស៊ាំនឹងវាហើយ"
អ៊ីសា : ហើយថ្ងៃនេះដែរយើងនឹងរៀនពីwarm color"
អ៊ីសា : ឯងឃើញពណ៌ផ្លែប៉ោមនេះទេ ពណ៌ក្រហមគឺជាប្រភេទwarm color ចឹងថ្ងៃនេះឯងត្រូវគូរនិងរៀនផាត់ពណ៌ផ្លែប៉ោមនេះ យល់ទេ?"
វត្តី : ចាស យល់ហើយ"
អ៊ីសា : ចឹងចាប់ផ្ដើមទៅ"
*វត្តីព្យាយាមគូរយ៉ាងយកចិត្តទុក តែលើកនេះវារាងពិបាកបន្តិចសំរាប់នាងដោយសារតែនាងមិនធ្លាប់ផាត់ពណ៌ដោយប្រើជក់បែបនេះពីមុនមកទេ*
[បន្ទាប់ម៉ោងក្រោយមក]
វត្តី : អ៊ីសា ខ្ញុំធ្វើវារួចហើយឯងសាកមើលតិចមើល៌ យ៉ាងម៉េចដែរ?
អ៊ីសា : មានអីអាចទទួលយកបាន លើកទីមួយធ្វើបានប៉ុណ្ណឹងចាត់ទុកថាល្អហើយ"
*វត្តីក៏រៀបចំសម្ភារ:ទុកដូចរាល់ដងមុនពេលនាងត្រឡប់ទៅផ្ទះវិញ*
វត្តី : អឹម...អ៊ីសា! ខ្ញុំមានរឿងមួយចង់ពឹងអោយឯងជួយ"នាងបែរមកនិយាយជាមួយអ៊ីសា
អ៊ីសា : មានរឿងអីនិយាយមក បើខ្ញុំជួយបានខ្ញុំនឹងជួយ"
វត្តី : គឺខ្ញុំចង់គូរគំនូរមួយជូនលោកពុក តែឯងដឹងស្រាប់ហើយថាស្នាដៃខ្ញុំនៅមិនទាន់ល្អនៅឡើយទេ ចឹងខ្ញុំសុំពឹងឯងអោយជួយខ្ញុំក្នុងការធ្វើរឿងនេះផងបានអត់?"
អ៊ីសា : ចាស បានប្រាកដណាស់ ខ្ញុំពេញចិត្តនឹងជួយឯងស្រាប់ហើយ"
វត្តី : ឯងនិយាយមែនហ៎? ចឹងខ្ញុំអរគុណឯងច្រើនហើយណា៎"
*****
[ហាងកាហ្វេគ្រួសារនរិន្ទ]
វត្តី : ចូលរួមត្រេកអរផង ឯងជិតបានប្ដីហើយ"
នារី : ឯងរៀនហៅយើងថាបងថ្លៃអោយហើយទៅ" នាងតបទាំងសើច
វត្តី : យើងមិនហ៊ានស្រម៉ៃពេលយើងហៅឯងថាថ្លៃទេ ខ្មាសខ្លួនឯងណាស់"
វត្តី : ចឹងឯងសម្រេចថារៀបការខែក្រោយនេះហើយមែនទេ"
នារី : អឹម មែនហើយ តែនៅមិនទាន់ដឹងថាថ្ងៃណាទេ ពុកកំពុងតែរកថ្ងៃល្អ"នាងនិយាយបណ្ដើរញញឹមបណ្ដើរ
វត្តី : មើលទៅឯងសប្បាយចិត្តដល់ហើយ"
នារី : ប្រាកដណាស់ យើងជិតបានរៀបការជាមួយមនុស្សដែលយើងស្រឡាញ់ហើយ មិនអោយសប្បាយចិត្តយ៉ាងម៉េច"
នារី : ចុះឯងវិញមានអ្នកណាម្នាក់នៅក្នុងចិត្តហើយនៅ?"
វត្តី : នៅទេ មិនទាន់មានទេ"
នារី : ច្បាស់អត់ថាអត់មាន?"នារីសួរបញ្ជាក់
វត្តី : ច្បាស់ណាស់!!" វត្តីឆ្លើយទាំងមុខមាំ
នារី : ចឹងយើងសួរឯង បន្ទាប់ពីលឺសំណួរដែលយើងសួរអម្បាញ់មិញនេះហើយឯងមានគិតដល់អ្នកណាម្នាក់អត់? បើមាន គឺមានន័យថាឯងមានចិត្តលើម្នាក់នោះហើយ"
*វត្តីហាក់ស្ងៀមបន្តិចព្រោះមុននេះនាងពិតជាបានគិតដល់មនុស្សម្នាក់មែន ហើយមនុស្សម្នាក់នោះគឺគ្មានអ្នកណាទេក្រៅពីអ៊ីសាបេឡា តែម៉េចក៏នាងស្រាប់គិតដល់នារីម្នាក់នោះទៅវិញ នាងមិនយល់ពីខ្លួនឯងសោះ*
នារី : យ៉ាងម៉េចហើយមានគិតដល់អ្នកណារឺអត់ ប្រាប់មក*
វត្តីភ្ញាក់ចេញពីការគិតរបស់ខ្លួនហើយក៏តប : អត់..អត់មានទេ"
នារី : គ្នាដឹងថាឯងមាន តែបើឯងមិនចង់ប្រាប់ក៏មិនអីដែរគ្នាមិនដេញដោលទេ"
សូមបញ្ចេញមតិយោបល់នៅខាងក្រោម😊
YOU ARE READING
ស្នេហាយើង
Romanceនៅក្នុងសម័យកាលមួយដែលសង្គមខ្មែរមានផ្នត់គំនិតយ៉ាងមោះមុតថាបុរសជាគូនិងស្ដ្រី ការស្រឡាញ់ភេទដូចគ្នានិងមិនអាចកើតមាននោះទេ គេចាត់ទុកថាស្នេហាបែបនោះគឺខុសធម្មជាតិ និងមានការរើសអើងខ្លាំងផងដែរ តែទន្ទឹមគ្នានឹងបរិបទសង្គមបែបនោះ បែរជាមាននូវចំណងស្នេហាដ៏ឥតព្រៀងទុកនិងជ្រ...