EP 3 : អតីតកាល

92 11 6
                                    

រថយន្តពណ៌ខ្មៅមួយគ្រឿងកំពុងបើកបរតាមដងផ្លូវសំដៅទៅក្នុងផ្សារ បន្តិចក្រោយមកក៏ឈប់នៅពីមុខហាងកាហ្វេមួយកន្លែងនៅកែងផ្លូវ។ បុរសសង្ហារាងខ្ពស់ស្រឡះចុះពីរថយន្តជាមួយនឹងនារីដ៏ស្រស់ស្អាត រួចក៏ដើរសំដៅចូលទៅក្នុងហាងនោះ។

[ហាងកាហ្វេគ្រួសារនរិន្ទ]

នារី : "អរុណសួស្ដីវត្តី!"

"អរុណសួស្ដី នារី , អរុណសួស្ដីបងបុត្រ"វត្តីងាកទៅស្វាមគមន៍បងប្អូនទាំងពីរ

"បាទអរុណសួស្ដីប្អូនវត្តី" នាយកម្លោះតបទៅវិញទាំងញញឹមពព្រាយ

វត្តី : "អញ្ជើញអង្គុយលេងសិនមក"

បុត្រ : "អ៎មិនអីទេ បងគ្រាន់តែជូននារីមកជួបប្អូនប៉ុណ្ណោះ បងត្រូវទៅធ្វើការវិញហើយ"

"អាវ! ចុះក្រែងបងថាថ្ងៃនេះទំនេរនោះអី" នារីងាកទៅសួរភ្លាម ព្រោះម្សិលមិញគាត់ប្រាប់នាងថាទំនេរច្បាស់ណាស់

"គឺបងទំនេរតែពេលព្រឹកបន្តិចហ្នឹងឯង មិនមែនមានពេលទំនេរពេញមួយថ្ងៃមកកំដរឯងដើរផ្សារទេ នេះក៏ដោយសារឃើញឯងដូចជាចង់មករកវត្តីពេក ទើបបងចេះឆ្លៀតពេលជូនមកទៅ"

"បើថាចង់ឆ្លៀតពេលមកជួបមុខវត្តីក៏ថាទៅ" នារីបែរមុខចេញនិយាយតិចៗតែក៏អាចធ្វើអោយអ្នកដែលអង្គុយជិតបានលឺផងដែរ

"ប្អូនវត្តី បងសុំទោសផងណាមិនបាននៅយូរទេ ព្រោះបងជាប់មានការងារនៅអណ្ដូងត្បូង" វិរ:បុត្រងាកទៅនិយាយជាមួយវត្តីដោយមិនខ្វល់ពីការរអ៊ូរបស់នារី

វត្តី : "ចាស មិនអីទេបង"

បុត្រ : "ចឹងបងលាទៅវិញសិនហើយ ចាំមានពេលទំនេរបងមកលេងម្ដងទៀត"

វត្តី : "ចាសបងជំរាបលា"

"នារីចាំរសៀលបន្តិច បងប្រាប់អោយបងសនមកទទួលទៅផ្ទះវិញណា" បុត្រឆ្លៀតបែរមកនិយាយប្រាប់ប្អូន

<នារីមិនតប ហើយក៏ដើរទៅរកតុអង្គុយ>

*នាយកម្លោះក៏ដើរចេញពីហាងសំដៅទៅរករថយន្តហើយជិះចេញបាត់ទៅ*
"ត្រូវការកាហ្វេរឺអត់គ្នាទៅយកមកអោយ" វត្តីទាញកៅអីមកអង្គុយទល់មុខនារី

ស្នេហាយើងWhere stories live. Discover now