ព្រឹកថ្ងៃថ្មី
[ផ្ទះលោកហ្លួងវណ្ណ:]
"បងបុត្រ ថ្ងៃនេះទំនេរអត់ជួយជូនខ្ញុំទៅផ្សារតិចមក" នារីសួរបងប្រុសដែលកំពុងតែអង្គុយធ្វើការងារ
"បងអត់ទំនេរទេ នារី អូនទៅអោយបងសនជូនទៅៗ" នាយកម្លោះរូបសង្ហាតបទាំងមិនដកភ្នែកចេញពីការងារ
"បងសនជូនលោកពុកទៅមើលអណ្ដូងត្បូងទិសខាងកើតបាត់ហើយ ចឹងហើយទើបខ្ញុំមករកបង តែឥឡូវបងក៏រវល់ទៀត"និយាយហើយនាងក៏ងាកមុខចេញធ្វើជារអ៊ូតិចៗ "ចប់ហើយថាចង់ទៅលេងវត្តីនៅហាងផង បែរជាគ្មានអ្នកណាទំនេរម្នាក់សោះ"
"ចាំថ្ងៃស្អែកទៅ ស្អែកនេះពេលព្រឹកបងទំនេរចាំបងជូនទៅ"នាយកម្លោះងាកមុខចេញពីការងារមកនិយាយប្រាប់ប្អូន
"មានពេលទំនេរហើយហ៎? ហឹស! ព្រឹកស្អែកក៏បានដែរ" នារីបែរមកសម្លឹងបងប្រុសខ្លួនទាំងនឹកខ្នាញ់ក្នុងចិត្ត គ្រាន់តែនិយាយឈ្មោះវត្តីភ្លាមក៏ប្រែជាមានពេលទំនេរភ្លែតតែម្ដង
<វិរ:បុត្រមិនតបអ្វីហើយក៏បែរមកផ្ដោតអារម្មណ៍លើការងារវិញ>
*វិរ:បុត្រលួចពេញចិត្តវត្តីតាំងពីនៅក្មេងៗមកម៉្លេះ មនុស្សជុំវិញខ្លួនគេសុទ្ធតែដឹងទាំងអស់គ្នាហ្នឹង មើលតែទង្វើគេមិញនេះទៅដឹងហើយ*
******
(ពេលរសៀល)
[ហាងកាហ្វេគ្រួសារនរិន្ទ]
វត្តីអង្គុយនៅក្នុងកន្លែងទទួលភ្ញៀវ ដៃកាន់ខ្មៅដៃគូរគំនូរយ៉ាងយកចិត្តទុកដាក់
ពេលនោះស្រាប់តែរូបភាពមួយបានអណ្ដែតឡើងនៅក្នុងខួរក្បាលរបស់នាង[នារីជនជាតិបារាំងដ៏ស្រស់ស្អាតដើរចូលមកក្នុងហាងកាហ្វេជាមួយសម្លៀកបំពាក់ពណ៌ស]
"នារីម្នាក់នោះស្រស់ស្អាតដល់ហើយដូចជាទេពអប្សរអ៊ីចឹង" វត្តីនិយាយតិចៗម្នាក់ឯង
<ស្របពេលកំពុងគិតនោះក៏មានមនុស្សម្នាក់ដើរចូលមកក្នុងហាងធ្វើអោយនាងភ្ញាក់ចេញពីការគិតរបស់ខ្លួនហើយងាកសម្លឹងទៅកាន់មាត់ទ្វារ>
"Bonjour" អ៊ីសាបេឡាដើរចូលក្នុងហាងដោយទឹកមុខញញឹម
"Bonjour អ្នកនាងអ៊ីសាបេឡា" វត្តីញញឹមយ៉ាងរាក់ទាក់ "អ្នកនាងអ៊ីសាបេឡាត្រូវការអ្វីដែរ"
![](https://img.wattpad.com/cover/365607799-288-k244660.jpg)
YOU ARE READING
ស្នេហាយើង
Romanceនៅក្នុងសម័យកាលមួយដែលសង្គមខ្មែរមានផ្នត់គំនិតយ៉ាងមោះមុតថាបុរសជាគូនិងស្ដ្រី ការស្រឡាញ់ភេទដូចគ្នានិងមិនអាចកើតមាននោះទេ គេចាត់ទុកថាស្នេហាបែបនោះគឺខុសធម្មជាតិ និងមានការរើសអើងខ្លាំងផងដែរ តែទន្ទឹមគ្នានឹងបរិបទសង្គមបែបនោះ បែរជាមាននូវចំណងស្នេហាដ៏ឥតព្រៀងទុកនិងជ្រ...