កាត់មកដល់សប្ដាហ៍ក្រោយ (adminសុំលឿនតិចហើយ🤣)
[ហាងកាហ្វេគ្រួសារនរិន្ទ]
បងសួន : អ្នកនាងតូចថ្ងៃនេះដូចជាអារម្មណ៍ល្អៗដល់ហើយ មានរឿងអីមែន?"
វត្តី : អត់មានអីទេបង ខ្ញុំអារម្មណ៍ល្អរាល់តែថ្ងៃតាស"
បងសួន : អត់ទេថ្ងៃនេះអ្នកនាងញញឹមស្រស់ស្រាយប្លែក រាល់ដងអត់អ៊ីចឹងផង"
វត្តី : ពូកែសង្កេតណាស់ហ្ន៎"
បងសួន : ប្រាកដហើយ អ្នកនាងតូចជាចៅហ្វាយរបស់ខ្ញុំណា" ថាហើយបងសួនក៏ដើរទៅធ្វើការវិញ
"បងសួនឈប់សិន" វត្តីឃាត់
បងសួន: មានការអីមែនអ្នកនាង"
វត្តី : រសៀលនេះបងជួយមើលខុសត្រូវហាងផងណា ខ្ញុំមានការចេញទៅក្រៅប្រហែលជាល្ងាចបន្តិចទើបខ្ញុំត្រឡប់មកវិញ"
បងសួន : ចេញទៅក្រៅ? ទៅធ្វើអី? ទៅជាមួយអ្នកណា?"
*វត្តីងាកមកសម្លក់បងសួនបន្តិច*
បងសួន : អ្នកនាងតូចកុំមើលខ្ញុំចឹងមើស៎ ខ្ញុំគ្រាន់តែសួរចង់ដឹងព្រោះរាល់ដងអ្នកនាងមិនដែលចេញទៅណាផ្ដេសផ្ដាសទេ"
វត្តី : ខ្ញុំទៅរៀនគូរគំនូរជាមួយអ្នកនាងអ៊ីសាបេឡា ម៉េចប្រាប់ប៉ុណ្ណឹង អស់ចិត្តនៅ?"
បងសួន : ចាស អស់ចិត្តហើយយយយ"
បងសួន : ដោយសារតែរឿងហ្នឹងសោះ ទើបថ្ងៃនេះអ្នកនាងខ្ញុំអារម្មណ៍ល្អប្លែក ញញឹមញញែមមិនឈប់"
"បានហើយឈប់ញ៉ោះខ្ញុំ ប្រញាប់ទៅធ្វើការទៅ" វត្តីរុញបងសួនអោយទៅធ្វើការ
*****
[ផ្ទះអ៊ីសាបេឡា]
អ៊ំសម : អ្នកនាងអញ្ជើញមករកអ្នកណាដែរ"
វត្តី : ចាសអ៊ំ ខ្ញុំមករកអ្នកនាងអ៊ីសាបេឡា"
អ៊ំសម : អ្នកនាងអ៊ីសាបេឡានៅខាងក្នុងផ្ទះ អញ្ជើញអ្នកនាងមកតាមខ្ញុំមកខ្ញុំជូនទៅជួបគាត់"
"ចាសអ៊ំ" វត្តីដើរយឺតៗចូលទៅក្នុងផ្ទះតាមអ៊ំសម
[ក្នុងផ្ទះ]
YOU ARE READING
ស្នេហាយើង
Romanceនៅក្នុងសម័យកាលមួយដែលសង្គមខ្មែរមានផ្នត់គំនិតយ៉ាងមោះមុតថាបុរសជាគូនិងស្ដ្រី ការស្រឡាញ់ភេទដូចគ្នានិងមិនអាចកើតមាននោះទេ គេចាត់ទុកថាស្នេហាបែបនោះគឺខុសធម្មជាតិ និងមានការរើសអើងខ្លាំងផងដែរ តែទន្ទឹមគ្នានឹងបរិបទសង្គមបែបនោះ បែរជាមាននូវចំណងស្នេហាដ៏ឥតព្រៀងទុកនិងជ្រ...