2.00

752 88 3
                                    

ក្រាក!...ទ្វារ​បន្ទប់​របេីក​ឡេីង​ បង្ហាញ​រាង​ស្ដួចស្ដេីង​របស់​ជេយ៉ុន​ កំពុង​ដេីរ​ប៉័ងខ្ញេីក​ចូល​ទៅក្នុង​។ ខ្យល់​ក្នុង​បន្ទប់​ដែល​ភាយ​ចេញ​ពីម៉ាស៉ីនត្រជាក់​ ត្រជាក់ស្រេប​ ភ្លេី​ង​ខាងក្នុង​មិន​សូវភ្លឺ​ប៉ុន្មាន​តែក៏អាច​អោយអ្នក​នៅក្នុង​បន្ទប់​ឃេីញ​ពី​រសនិយមរបស់​ម្ចាស់​បន្ទប់​ថា​គេ​ជាមនុស្ស​មាន​រសជាតិ​និយម​ល្អ​បែប​ណា។

"អូហ៍! មកហេីយ?? "សុងហ៊ុន​ ដេីរចេញ​ពី​បន្ទប់ម្ខាង​ទៀត​ជាមួយ​កែវ​កាហ្វេពីរកែវ​ក្នុង​ដៃ​។ នាយ​ដេីរ​មក​ដល់​តុ​មូល​ធំ​មួយ​ទេីប​ទម្លាក់​កែវ​ចុះ​ សុងហ៊ុន​ ឈោងដៃ​ទាញ​កៅអី​ចេញ​បន្តិច​ដេីម្បី​អោយ​ ជេយ៉ុន​ ងាយ​ស្រួល​ក្នុង​ការ​អង្គុយ​។

"..."​ ជាមួយ​ចង្វាក់បេះដូងដែល​លោត​ឌុកដាក់​ ខុស​ចង្វាក់ម្ដងៗ​ ជេយ៉ុន​ ចូល​អង្គុយ​ទាំង​ញ័រ​ជេីង​ ឃេីញ​លោកគ្រូ​ ញញឹម​គួរសម​ នាយ​រឹតតែ​ខ្លាច​ទៅ​ទៀត​ មនុស្សអី​ខុស​គ្នា​ឆ្ងាយ​ដល់​ថ្នាក់​នេះ។

"ភ័យហ្អេ៎?? "

"អ...អត់ទេ​ ខ្ញុំ​គ្រាន់​តែ​ឃ្លាន​បាយ​បន្តិច​ប៉ុណ្ណោះ"ជេយ៉ុន​ គ្រវី​ក្បាលបដិសេដ​ដោយសម្ដី​ទាំង​ដែល​កាយ​វិការ​នាយ​បង្ហាញអោយ​ឃេីញ​យ៉ាង​ច្បាស់​ក្រលែត។

"អររររ...ឯង​ចេះ​ផឹក​កាហ្វេ​ទេ​ ក្រេប​វា​បន្តិច​ទៅ​ ក្រែងលោ​ ងងុយ​ពេល​ខ្ញុំ​បង្រៀន​"សុងហ៊ុន​ រុញ​កែវកាហ្វេទៅ​ជិតដៃ​នាយ​តូច​ តែ​ត្រូវជេយ៉ុន​ រុញ​មក​វិញ​យ៉ាង​រហ័ស។

"អត់អីទេ​ លោកគ្រូ...បងហ៉ីស៉ឹង​ ចាំ​ខ្ញុំ​នៅ​ខាង​ក្រៅ​ ខ្ញុំ​គិតថា​មិន​អីទេ​ ពេលដែល​ចប់ខ្ញុំនឹង​ប្រញាប់​ទៅផ្ទះ"

"លី​ ហ៉ីស៉ឹង?? "សុងហ៊ុន​ លេីក​ចិញ្ចេីម​នាយក្រឡឹបក្រឡាប់​ភ្នែក​ឡេីង​លេី​ មុននឹង​បេីក​ទ្វារ​បន្ទប់​ចេញ​ទៅ​ឃេីញ​ហ៉ីស៉ឹង​ ឈរ​អោប​ដៃ​ផ្អែក​ខ្នង​លេី​ជញ្ជាំង​យ៉ាង​សង្ហា។

"លី​ ចូល​មក​ក្នុង​មក"សុងហ៊ុន​ និយាយ​តែបន្តិចក៏ដេីរ​ចូល​ក្នុង​ទាំង​ចំហទ្វារ​ចោល​ ទោះជា​ហ៉ីស៉ឹង​ ចង់​ប្រកែក​យ៉ាង​ម៉េច​ក៌មិន​កេីត។

WHEN I WAS 6TEEN| JAKEHOONWhere stories live. Discover now