12.0

397 74 19
                                    

ទីង! ទីង! ទីង!
កណ្ដឹង​រោទ៍​ភ្លាម​ សិស្ស​ស្រី​សិស្សប្រុស​ភ្ញាក់​ឡេីង​វិះ​ស្លេក​មុខ​ ព្រោះជា​ពេល​វេលា​ដែល​តម្រូវ​អោយ​សិស្សគ្រប់រូប​ប្រគល់​ក្រដាស​ប្រឡង​អោយ​លោកគ្រូ​អ្នកគ្រូ​វិញ​ អ្នកដែល​នៅ​សល់​ព្រម​ទាំង​អ្នកដែល​រួចរាល់​ទម្លាក់​ប៊ិច​ចុះ​ជាមួយ​ទឹកមុខ​ផ្សេងៗគ្នា​។ ខ្លះនៅ​សល់​ ខ្លះ​រួច​តែ​មិន​ប្រាកដ​ មិន​ទុក​ចិត្ត​លេី​ចម្លេីយ​ខ្លួន​ ឯខ្លះ​ទៀត​ក៏បារម្ភ​ពីការ​ប្រឡង​រៀងៗ​ខ្លួន។

"ក្រដាស​វត្តមាន​ហេីយ​ឬនៅ​ អោយលោកគ្រូ​មក"សុងហ៊ុន​ឆ្លៀត​សួរ​កូ​នសិស្ស​បន្តិច​ កំឡុង​រៀប​ចំ​ក្រដាស​អោយមាន​របៀបរៀបរយ​។

"លោកគ្រូ​ ជេយ៉ុន​ មិន​បាន​មក​បែបនេះ​ គេ​មិន​ធ្លាក់​ទេមែនទេ??"​ ហ៉ីស៉ឹង​ លេីក​ដៃ​សួរ​សំណួរ​ដោយក្ដីបារម្ភ។

"..."សុងហ៊ុន​ យក​អណ្ដាត​ទល់​ថ្ពាល់​ រាល់​ដង​ដែល​លឺ​ឈ្មោះ​ជេយ៉ុន​ ចេញពី​ក្រអូមរបស់​ហ៉ីស៉ឹង​ធ្វេី​អោយ​នាយ​ខឹង​មិន​ដឹង​ខ្លួន។
"មិន​ធ្លាក់​ទេ​"​សុងហ៊ុន​ រៀប​ក្រដាស​បង្ហេីយ​មុននឹង​ដេីរ​ចេញ​ពី​ថ្នាក់​ ទៅ​ office របស់​ខ្លួន​ដេីម្បី​ទុក​ក្រដាស​សម្រាប់​ការ​កែ​។

"អត់​មក​ប្រឡង​បែបនេះ​ ជាប់​កេីត​ដែល​ហ្អេ៎"សិស្សស្រី​ ម្នាក់​ចងចិញ្ចេីម​និយាយ​ស៉ីសុះគ្នា​ ទាំង​ចម្ងល់។​ ហ៉ីស៉ឹង​ដែល​ស្ដាប់​លឺ​ដោយ​ចៃ​ដន្យក៏កេីត​ជា​កូនចិត្តឆ្ងល់​ទោះជា​នាយ​ដឹង​ចម្លេីយ​រួចជា​ស្រេច។ នាយ​សង្ហា​ដក​ទូរសព្ទ​ចេញវឹប​ មុននឹង​យក​មក​ផ្អឹប​និង​ត្រចៀក​រង់ចាំ​ខ្សែម្ខាង​ទៀត​ទទួល។

"បង​មាន​ការអីមែន​ទេ​ បងហ៉ី"សម្លេង​ខ្សាវៗ​របស់​ជេយ៉ុន​ ធ្វេី​អោយ​ហ៉ីស៉ឹង​គួច​ចិញ្ចេីម​ គិត​អ្វី​ផ្ដាសភ្លាម។

"ឯងធ្វេីអី..."ហ៉ីស៉ឹង​ បោះសំណួរ​សួរដោយ​សម្លេង​តិចៗមិនចាញ់​ជេយ៉ុន។

"ខ្ញុំ​ទេីប​តែ​ក្រោក​មិញ​នេះ​ បង​មាន​ការ​អី​មែន​ទេ"​

"អា៎...."ហ៉ីស៉ឹង​ បន្ធូរ​ដង្ហេីម​ដែល​ទប់​មិញ​នេះ​ចោល​យ៉ាង​ធូរ​ ងក់ក្បាល​យល់​ស្រប​ជាមួយ​ជេយ៉ុន។
"ហេតុ​អី​អត់​មក​ប្រឡង...គាត់​អត់អោយ​មក​មែន​ទេ"

WHEN I WAS 6TEEN| JAKEHOONWhere stories live. Discover now