"ជេយ៉ុន...បងទិញអោយឯង"ហ៉ីស៉ឹង ទម្លាក់កែវទឹកដោះគោលេីតុនាយតូចដែលកំពុងធ្មេចភ្នែក មាត់នាយម្ហបៗដូចកំពុងរអ៊ូរឿងអ្វីម្យ៉ាង។
"អា៎...បងហ៉ី បងលេីកមកទាំងកែវបែបនេះ មិនខ្លាចខ្ញុំធ្វេីកំពប់ទេហ្អេ៎"ជេយ៉ុន សម្លឹងទៅទឹកដោះគោក្ដៅៗក្នុងកែវ និងឆ្លាស់ទៅមេីលមុខហ៉ីស៉ឹង នៅមុខនាយវិញ។
"ឯងសស្លាក់សស្លេីតដល់ថ្នាក់កំពប់វាដែលហ៎?? " ហ៉ីស៉ឹងផ្អែកខ្នងនឹងតុរបស់លោកគ្រូ និយាយទាំងអស់សំណេីច។ ចំណែកឯជេយ៉ុន សេីចបន្តិចក៏លេីកកែវទឹកដោះគោមកភ្លុំហុតៗ ជាមួយនិងហ៉ីស៉ឹង។
"មែនហេីយ! បងឃេីញឯងរអ៊ូរឿងអីគេអម្បាញ់មិញ ឃេីញមាត់ម្ហបៗជីបអូចៗ"
"អឹម...បងហ៉ី បងគិតថា លោកគ្រូប្លែកទេ?? "ជេយ៉ុន ទម្លាក់កែវចុះ នាយងាកមេីលឆ្វេងស្ដាំមុននឹងនិយាយខ្សឹបៗទៅហ៉ីស៉ឹង។
"ហាស៎?? អត់ទេ គាត់អត់ប្លែកទេ ឬក៏ឯងឃេីញគាត់ប្លែក?? "
"អឹម...អត់ទេ"ជេយ៉ុន គ្រវីក្បាលលាក់រឿងដែលនាយគិតទៅក្នុងចិត្តវិញ យ៉ាងណាក៏មានតែនាយគិតដដែល។
"លោកគ្រូមកហេីយៗៗ"ហាន់ណា ស្រែកពីក្រៅ ម្នាក់ៗរត់ចូលមកយ៉ាងប្រញាប់ត្បិតអីម៉ោងនេះជាម៉ោងលោកគ្រូ ផាកទៀតហើយនោះ។ ជេយ៉ុន លឺសម្រែកភ្លាមលេីកទឹកដោះគោមកផឹកយ៉ាងប្រញាប់ ទោះជាក្ដៅយ៉ាងណាក៏ព្យាយាមលេប។
បឹប! ប្រាវ! កែវក្ដៅអ៊ុនៗនៅក្នុងដៃជេយ៉ុន ធ្លាក់ទៅក្រោមបែកលាន់ពេញថ្នាក់ ជេយ៉ុន ភ្ញាក់ព្រើតឃេីញកម្ទេចកែវរាយប៉ាយពេញបរិវេណថ្នាក់ នាយងឿយមុខមេីលហាន់ណា ដែលដេីរបុកនាយដូចជាគ្មានភ្នែកនៅជាប់មុខ។
"អៅ! សុំទោស"ហាន់ណា ញឹមៗរួចក៏រត់ទៅអង្គុយនៅតុនាងបាត់។ ជេយ៉ុន ខាំមាត់ងេីបដេីរទៅរេីសអំបែងកែវដោយដៃទទេ តែសំណាងល្អរបស់ជេយ៉ុន លោកគ្រូក៏ដេីរចូលមកល្មម ធ្វេីអោយជេយ៉ុន អង្គុយរេីសមិនបានមេីលគ្រប់ជ្រុងជ្រោយក៏បុកលោកគ្រូដួលខ្ពាកទៅលេីអំបែវកែវតែម្ដង។