ភាគទី ៩ : ខ្ងុំស្រឡាញ់លោក!!🔞

770 26 0
                                    

______________

កាត់មកដល់ពេលល្ងាច គឺជាពេលដែរគ្រួសារគីមនៅជួបជុំគ្នាញាំអាហារពេលល្ងាច តែពិសេសខ្លាំងណាស់ ព្រោះល្ងាចនេះក៏មានភ្ញៀវម្នាក់បានចូលរួមផងដែរ ហើយម្នាក់នោះគឺ Jungken

« ញាំឪ្យច្រើនៗទៅក្មួយ!! មិនបាច់ក្រែងចិត្តអ្វីទេណា »អ្នកស្រី គីម និយាយទៅកាន់ Jungken ដោយទឹកមុខញញឹមញញែម

« បាទ អរគុណអ្នកមីង! »Jungken ញញឹមងក់ក្បាល មុននឹងងាករ៉េភ្នែកទៅមើលរាងតូច Teahee ដែរញាំអាហារឪនមុខចុះមិនមាត់អ្វីមួយម៉ាត់។

« ថេយ៍!! »ភ្លាមនោះលោកគីមក៏ងាកហៅរាងតូចជាកូនពៅរបស់គាត់

« បាទ លោកប៉ា!! »Teaheeប្រញាប់ងើបមុខឡើងបន្តិច មុននឹងឆ្លើយតបទៅគាត់។

« ហ្ហឹម~មួយរយះនេះកូនកើតអ្វី? ប៉ាឃើញកូនមិនសូវមាត់មិននិយាយអ្វីសោះ ថែមទាំងមិនដែរឃើញចេញទៅណាមកណាដូចមុនទៀត?! »លោកគីម ដកដង្ហើមធំមុននឹងសួរទៅកូនប្រុស ព្រោះគាត់ឃើញថាបែបនេះមែន ថ្នាក់ពេលនេះមានភ្ញៀវមកលេងក៏គេមិនខ្ចីនិយាយអ្វីដែរ នៅសុខចិត្តឆ្ងប់មុខញាំបាយ។

« ខ្ញុំ.ខ្ងុំ...»

« លោកបងមិនគួរសួរកូនពេលនេះទេ! » អ្នកស្រីគីមនិយាយកាត់ថេហីុ ក៏ថាឪ្យស្វាមី ដូចជាខ្វះពេលសួរ មកសួរពេលញាំុបាយ ថែមទាំងនៅមុខភ្ញៀវទៀត!! ។

« មែនហើយក្មួយជុង យប់នេះសម្រាកនៅទីនេះមួយយប់ទៅណា! »អ្នកស្រីគីម

« មែនហើយក្មួយ ល្មមនឹងបានទៅវិញយប់ណាស់ហើយ បើកបរពេលយប់មិនល្អទេ សម្រាកនៅទីនេះមួយយប់ទៅ »លោកគីមក៏ជួយនិយាយអ្នកស្រីគីម ណាមួយគាត់ក៏ចង់ឪ្យគេគេងនៅទីនេះដែរយូរហើយ តែគ្មានឪកាស លើកនេះគាត់នឹងឃាត់នាយឪ្យបាន។

« គឺ...ខ្ងុំថាមិនអីទេ លោកពូ អ្នកមីង ខ្ញុំអាចត្រឡប់ទៅវិញបាន ណាមួយខ្ញុំមិនចង់រំខានអ្នកទាំង2ច្រើនទេ!! »Jungken ញញឹម ក៏ព្យាយាមបដិសេធ នាយនៅគេងមិនបានទេ ព្រោះមិនចង់រំខាន ណាមួយមើលទៅ ថេហីុក៏ដូចជា មិនចង់ឪ្យនាយនៅផង ព្រោះគេមិននិយាយអីជាមួយនាយសោះ។

« ពុន្ធោរក្មួយ!! មានរំខានអីឯណា ពូមីងចាត់ទុកក្មួយដូចជាកូនចឹង ក្មួយចង់មកចង់ទៅ ពេលណាក៏បាន សំខាន់ពេលនេះ ក្មួយគេងនៅទីនេះមួយយប់ចុះណា! »អ្នកស្រីគីម សម្តែងទឹកមុខ គួរឱ្យអាណិត

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now