_________________
+ព្រឹកថ្ងៃថ្មី...ផ្ទះក្បែរឆ្នេរ
ពេលព្រឹកឈានចូលមកដល់ ថេហីុនឹងជុងហ្គេនកំពុងតែញាំុអាហារពេលព្រឹកជាមួយគ្នា យ៉ាងផ្អែមល្ហែម។
« ញាំុឪ្យច្រើនៗណា! »ជុងហ្គេន ដួសអាហារដាក់ក្នុងចានឲ្យរាងតូច។
« បងក៏ដូចគ្នា! »ថេហីុ ក៏ដួសឪ្យនាយវិញ មើលទៅពិតជាមានក្តីសុខ មានតែស្នាមញញឹម។
ភ្លាមនោះសំឡេងរោទ៍ទូរស័ព្ទរបស់រាងក្រាស់ក៏បន្លឺឡើង នាយដកយកទូរស័ព្ទមកហើយងាកមកប្រាប់ថេហីុ÷
« បងលើកទូរស័ព្ទបន្តិច! »ជុងហ្គេន
« អ្អឹម! »
« ហាឡូ៎ ឯងមានការអី?? »មកដល់ខាងក្រៅផ្ទះនាយក៏ទទួលទូរស័ព្ទនោះ ហើយសួរទៅអ្នកម្ខាងទៀតដែរខលមកខ្លួន
"បាទចៅហ្វាយ គឺថាសន្តិសុខ ដែរយាមកាមនៅខាងមុខក្រុមហ៊ុនយើង5នាក់ បានស្លាប់យប់មិញមកហើយទាន៎! " រ៉េនដែរជាជំនិតក៏និយាយទៅកាន់នាយក្រាស់ ឮបែបនេះហើយ នាយពិតជាភ្ញាក់ផ្អើលណាស់ ហើយក៏រាងស្លុតផងដែរ
« ស្អីគេ? ហើយមានរឿងអី ? ពួកគាត់ស្លាប់ដោយសារអី? »ជុងហ្គេន
" មានគេលួចចូលអូសហ្វីសចៅហ្វាយយប់មិញ នេះ ហើយសន្តិសុខតាមទាន់ ពួកវានោះក៏បាញ់សន្តិសុខទាន៎! "រ៉េន
« ចង្រៃយ៎!! ហ្ហឺយ~ឯងឆាប់ទៅសុើបទៅ ថានរណាដែរចូលមកក្រុមហ៊ុនរបស់យើង ចុះមានបាត់អ្វីឬអត់?? »ជុងហ្គេន ស្តាប់ឮហើយក្តៅក្រហាយជាខ្លាំង នរណាអីក៏ប្រហើនម្លេស ហ៊ានសម្លាប់សន្តិសុខរបស់នាយ សំខាន់លួចចូលអូសហ្វីសនាយទៀត តើគេមានបំណងអ្វី?
"មិនមានអ្វីដែរបាត់ទេចៅហ្វាយ! ចុះចៅហ្វាយមកវិញនៅពេលណា?? "រ៉េន
« យើងនឹងទៅវិញថ្ងៃនេះ!! បានហើយធ្វើការងារឯងទៅ ហើយជួយចាត់ចែងរៀបចំពិធីបុណ្យសពរបស់ពួកគាត់ផង »ជុងហ្គេន
"បាទចៅហ្វាយ"រ៉េន ក្រោយបិទទូរស័ព្ទនាយក៏ប្រញាប់ចូលមកក្នុងផ្ទះវិញយ៉ាងលឿន ព្រោះនាយត្រូវឡើងទៅសេអ៊ូលវិញពេលនេះមិនអាចនៅយូរទៀតឡើយ។
YOU ARE READING
💐គ្រងបេះដូង♡CEOសង្ហា✨
General FictionFB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា )