______________
ថ្ងៃថ្មី...វិមានគីម
ក្នុងបន្ទប់ទទួលភ្ញៀវមានជុងហ្គេន ថេហីុ លោកគីម នឹងអ្នកស្រីគីម បាត់កម្លោះថេអីុ ព្រោះនាយទៅធ្វើការតាំងពីប្រលឹមម្លេស។
« លោកពូ អ្នកមីង! លោកទាំង2 យល់ព្រមទេ? ប្រសិនបើខ្ញុំចង់រៀបការនឹងថេហីុ » ជុងហ្គេន សួរទៅលោកគីមនឹងភរិយា
« ថាមិច? ក្មួយចង់រៀបការជាមួយកូនថេហ៍ហេស? »លោកគីម រាងភ្ញាក់បន្តិច សុខៗស្រាប់តែមកនិយាយរឿងរៀបការបែបនេះ ដឹងទេថាគាត់ស្លន់ប៉ុណ្ណា?
« បាទ លោកពូ! »ជុងហ្គេន
« ចុះក្មួយស្រឡាញ់កូនមីងពិតប្រាកដទេ?ច្បាស់លាស់ទេ? »អ្នកស្រីគីម
« បាទអ្នកមីង! ខ្ញុំច្បាស់លាស់នឹងថេហីុ »ជុងហ្គេនឆ្លើយតបទៅអ្នកស្រីគីមម៉ាត់ៗ យ៉ាងប្រាកដប្រជា
« ហ្ហឹម! ហើយពួកឯងទាក់ទងគ្នាយូរប៉ុណ្ណាហើយ ទើបចង់រៀបការ?? »លោកគីម
« វាសមល្មមណាលោកពូ! ណាមួយខ្ញុំគិតថា ខ្ញុំនឹងថេហីុគឺយល់ចិត្តគ្នាហើយ ទើបចង់រៀបការ មុនដំបូង ថេហីុជាអ្នកតាមខ្ងុំ កាលនោះខ្ញុំពិតជាឆ្កួតណាស់ ដែរនៅស្ទាក់ស្ទើ តែពេលនេះ ខ្ងុំមិនស្ទាក់ស្ទើរទៀតទេ ខ្ញុំច្បាស់ហើយ ថាមនុស្សតែម្នាក់ដែរអាចកាន់ដៃខ្ងុំ បន្តដំណើរទៅផ្លូវខាងមុខ គឺជាថេហីុ គ្មាននរណាម្នាក់អាចមកជំនួសកន្លែងរបស់គេបានឡើយ លោកពូ អ្នកមីង សូមកុំជំទាស់អី! »ជុងហ្គេន
« ហៃយ៉ា! ហើយពូមានទៅជំទាស់អី ពូកំពុងចង់ឪ្យក្មួយមើលថែកូនថេហ៍ស្រាប់ផង ឥលូវបានដូចបំណងបែបនេះ ពូសប្បាយចិត្តណាស់!! ហឹស.ហឹស.ហឹស»លោកគីម
« មែនហើយក្មួយ! បានក្មួយទទួលយកកូនថេហ៍ ស្រឡាញ់មើលថែគេ មីងនេះពិតជាអរគុណណាស់ »អ្នកស្រីគីម
« ចឹងអ្នកទាំង2 យល់ព្រមឪ្យពួកខ្ងុំរៀបការហើយមែនទេ? »ថេហីុ ដែរស្ងាត់មាត់ជាយូរក៏និយាយទាំងអឹមអៀន។
« ចាស៎កូន ម៉ាក់ចាំតែយល់ព្រមនឹងឯង »អ្នកស្រីគីម
« ប៉ា ក៏ដូចគ្នា ហើយចុះគិតរៀបការនៅពេលណា? ស្រណុកប៉ារៀបចំ »លោកគីម
YOU ARE READING
💐គ្រងបេះដូង♡CEOសង្ហា✨
General FictionFB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា )
