ភាគទី ១៤ : សន្យា!

307 19 0
                                    

_________________

   +The morning 🌅

    ព្រឹកថ្ងៃថ្មី ឈានចូលមកដល់ព្រះអាទិត្យក៏ផ្តើមរះបញ្ចេញរស្មី បំភ្លឺលោកកិយឪ្យមានពន្លឺយ៉ាងត្រចះត្រចង់ ។ នាយសង្ហាគេងលើគ្រែដោយក្នុងដៃអោបក្មេងប្រុសខ្ចីខ្ចូតដែរគេងលង់លក់គ្មានដឹងខ្យល់អ្វីសោះឡើយ។ នាយសង្ហាបើកភ្នែកសន្សឹមៗ ញាតិដឹងថានេះជាពេលព្រឹកហើយ ម្ចាស់ខ្លួននាយគួរតែងើបឡើង។

« ហ្អឹម!!» នាយសង្ហាក្រហឹមដើមកបន្តិច មុននឹងងាករវៃភ្នែកទៅរកក្មេងប្រុសនៅក្នុងរង្វង់ដៃ។

« គេងត្រម៉ក់ពិតមែន!! »ជុងហ្គេន អង្អែលសក់ទន់រលោងរាងតូចថ្នមៗ និយាយទាំងញញឹម ហាក់មានក្តីសុខដ៏ចម្លែកដែរមានក្មេងប្រុសបិុនងិរងក់នេះនៅក្បែរខ្លួន។

« ហ្ហឹម~~»ភ្លាមនោះ រាងតូចក៏ក្រហឹមដើមក នឹងរើចេញពីនាយក្រាស់បន្តិច ព្រោះមានអារម្មណ៍ថាក្តៅ ស្អុះស្អាប់។

« នែ៎! ងើបឡើង ភ្លឺហើយណា! »នាយសង្ហា ច្រត់ដៃទ្រក្បាល អង្អែលស្មារាងតូចថ្នមៗ នឹងថើបថើរៗផងដែរ ព្រោះតែយប់មិញគេងដល់ពាក់កណ្តាលយប់ នាយតូចស្រាប់ទារដោះអាវចេញ រអ៊ូរថាក្តៅគេងមិនលក់។

« ហ្ហឺយ~ខ្ងុំចង់គេងបន្តិចទៀត! »រាងតូចរំកិលខ្លួនខិតឆ្ងាយពីរាងក្រាស់បន្តិច ទាំងភ្នែកនៅបិទ។

« អត់ទេ មិនអាចគេងទៀតទេ!! ថ្ងៃនេះឯងត្រូវទៅកន្លែងមួយជាមួយយើងណា » នាយសង្ហា ចាប់ទាញកាយរាងតូចឪ្យអង្គុយ និយាយនឹងចាប់ស្មាទាំងសងខាងអង្រួនតិចៗ ឪ្យគេបើកភ្នែកដឹងខ្លួន។

« ទៅណា?? »រាងតូចបើកភ្នែក ពេបមាត់សួរទៅនាយសង្ហា ទាំងមិនទាន់អស់ងងុយ។

« រៀបចំខ្លួនទៅ បើចង់ដឹង! » ជុងហ្គេន ញញឹមបន្ដិចមុននឹងប្រាប់ឪ្យរាងតូចរៀបចំខ្លួន។

« មិនដឹងជាស្អីរបស់លោកទេស!» ថេហុី ងើបដើរចូលបន្ទប់ទឹក ក្រោមទឹកមុខស្អុយប៉ែរ ។ តែវាធ្វើឪ្យជុងហ្គេន បែរជាអង្គុយសើចវិញ ពេលណាក៏ដូចពេលណាដែរ តារាវ័យក្មេងលំដាប់ប្រទេសមួយរូបនេះ តែងតែគួរឲ្យស្រឡាញ់ គួរឪ្យគ្រឺត នឹងធ្វើចរឹកកូនក្មេងដាក់នាយរហូត បើប្រាប់ថានាយមិនមានចិត្តលើគេ គឺកហុកហើយ។ នរណាថា នាយមិនស្រលាញ់រាងតូច គ្រាន់តែនាយមិនទាន់ដឹងច្បាស់ពីអារម្មណ៍ពេលនេះ ណាមួយខ្លាចថារាងតូចនឹងមិនច្បាស់លាស់ជាមួយខ្លួន ។

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now