____________ Skip
មិនយូរប៉ុន្មានពេលវេលា ដែរជុងហ្គេននឹងថេហីុទទឹងរងចាំ ក៏ឈានចូលមកដល់ ថ្ងៃនេះជាថ្ងៃដែរពិសេសបំផុតក្នុងឆាកជីវិតអ្នកទាំង2 ជាថ្ងៃដែរស្រស់បំព្រង នឹងពោរពេញដោយសុភមង្គលសម្រាប់គូរស្នេហ៍ដែរស្រឡាញ់ស្មាក់ស្មោះ! កម្មវិធីមង្គលការបានរៀបចំឡើងនៅក្នុងវិហារដ៏ធំកណ្តាលក្រុង រួមដោយភ្ញៀវកិត្តិយសជាច្រើនដែរបានមកចូលរួម សុតសឹងតែជាអ្នកមានមុខមាត់ កម្រិតអភិជនជាន់ខ្ពស់!
« កូនថេហ៍ រៀបចំខ្លួនហើយឬនៅកូន ពិធីជិតចាប់ផ្តើមហើយណា! »អ្នកស្រីគីម នាមជាម្តាយកូនកម្លោះតូច ដើរចូលមកមើលកូនប្រុសពីជាទីស្រឡាញ់កំពុងតែរៀបចំខ្លួន។
« បាទ រួចរាល់ហើយម៉ាក់! »ថេហីុ ញញឹមពព្រាយ រីករាយសប្បាយចិត្ត នៅថ្ងៃមង្គលរបស់ខ្លួន។
« បើចឹងតោះ កូនជុង នឹងគ្រប់គ្នានៅរងចាំកូនណា! »អ្នកស្រីគីម និយាយចប់ក៏ដឹកដៃកូនប្រុសចេញទៅកន្លែងពិធី
ក្រាក***សំឡេងបើកទ្វារព្រះវិហារ បន្លឺឡើង នាំឪ្យកូនកម្លោះធំដែរឈរលើវេទកាជាមួយលោកអាចារ្យ នឹងភ្ញៀវកត្តិយសគ្រប់គ្នា នៅគ្នាសម្លឹងទៅមើល ទៅក្លោងទ្វារ...វត្តមានកូនកម្លោះតូចភ្ជាប់ដោយស្នាមញញឹម នឹងលោកឪពុកដែរដឹកដៃកូនកម្លោះតូច ដើរតម្រង់យឺតៗទៅកាន់ឆាកនៃពិធី ។
« ពុទ្ធោរអើយ~ស្អាតខ្លាំងណាស់»
«មែនហើយៗ ស្អាតណាស់ មើលពីជ្រុងណាក៏ស្អាតដែរ លោកអើយ~»
«កូនប្រុសគ្រួសារគីមម្នាក់នេះ ភ្លឺថ្លាដូចគ្រាប់ពេជ្រចឹងណា មើលចុះ»
«សមហើយ ដែរអ្នកប្រុសគីមរូបនេះជាតារាម៉ូឌែលប្រចាំប្រទេសបែបនេះ»
ផ្ទៃមុខសមដ្ឋរលោង ថ្ពាល់ក្រហមស្រាល បបូរមាត់ទន់ភ្លឺ កែវភ្នែកភ្លឺថ្លា ច្រមុះស្រួចសមនឹងទម្រង់មុខធម្មជាតិរបស់កូនកម្លោះតូច ធ្វើឪ្យភ្ញៀវកិត្តិយស មិនសរសើរមិនបានឡើយ!
« ហ្ហឹម~ ជុង ប៉ាផ្ញើប្អូនផងណាកូន! ប៉ាប្រគល់ប្អូនឲ្យកូនហើយ កូនត្រូវមើលថែប្អូនឪ្យល្អ ព្រោះប្អូនប្រៀបបានដូចនឹងដង្ហើមរបស់ប៉ា បើថ្ងៃណាមួយ លែងត្រូវការប្អូនហើយ កូនអាចយកប្អូនមកប្រគល់ឲ្យប៉ាវិញបានគ្រប់ពេល ប៉ាតង់ទទួលជានិច្ច!! »លោកគីម ដឹកដៃកូនប្រុសដល់លើឆាកហើយ គាត់ក៏ដកដង្ហើមធំបន្តិច ព្រោះស្តាយកូនប្រុស តែគាត់ក៏បាននិយាយផ្តែផ្តាំទៅរាងក្រាស់ដែរឈរញញឹម និយាយចប់អស់ លោកគីមក៏ចាប់ដៃរាងក្រាស់ ហើយនឹងប្រគល់ដៃថេហីុទៅឪ្យរាងក្រាស់ទទួល ។
YOU ARE READING
💐គ្រងបេះដូង♡CEOសង្ហា✨
Ficção GeralFB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា )