ភាគទី២៨ : នាងមិនឪ្យយើងជឿគេ ចុះនាងសម្អាងស្អីឪ្យយើងជឿនាងដែរ???

514 24 0
                                        

___________________

     +Morning 🌞

     ព្រឹកថ្ងៃថ្មី ជាថ្ងៃដែរគ្រប់យ៉ាងល្អប្រសើរ ដែរសមាជិកក្នុងវិមានគីមទាំងអស់ មកជុំគ្នានៅតុបាយដើម្បីញាំអាហារពេលព្រឹកជុំគ្នា ក្នុងនោះក៏មានវត្តមានរបស់ជុងហ្គេនផងដែរ!

« ញាំុឪ្យច្រើនៗទៅក្មួយ! មិនបាច់ក្រែងចិត្តទេណា »អ្នកស្រីគីម និយាយប្រាប់ទៅកាន់ជុងហ្គេន

« បាទអ្នកមីង! »នាយក្រាស់និយាយទាំងញញឹម

« ក្មួយចង់ត្រឡប់ទៅវិញឬ?» លោកគីម

« បាទលោកពូ! ព្រោះថ្ងៃនេះ ខ្ញុំត្រូវប្រជុំផង! »ជុងហ្គេន

« អ្អឹម! »លោកគីម ងក់ក្បាល

« ជុង~នេះអូនចាប់ឪ្យ! »ថេហីុ ចាប់អាហារដាក់ចានរាងក្រាស់ រួមទាំងនិយាយដោយស្នាមញញឹមដាក់នាយ ដែរធ្វើឪ្យអ្នកផ្សេងទៀតដែរនៅរួមតុបាយ សម្លឹងមើលមុខគ្នាទាំងងឿងឆ្ងល់។

« អរគុណ! »នាយញញឹម នឹងមិនភ្លេចអរគុណចំពោះរាងតូច យប់មិញនាយត្រូវរាងតូចឃាត់ឪ្យនៅក្បែរគេពេញមួយយប់ ហើយក៏រករឿងនាយពេញមួយយប់ដូចគ្នា។

« នេះទំនាក់ទំនងពួកឯងដល់ណាហើយ?? »ថេអីុ ឃើញចឹងហើយក៏សួរនាំរាងតូចនឹងរាងក្រាស់

« គឺ...»ថេហីុរាងគាំងបន្តិច មិនថាប្រាប់យ៉ាងមិច

« ពួកយើងស្រឡាញ់គ្នាហើយ! »ជុងហ្គេន ឃើញរាងតូចដូចជានិយាយមិនចេញ នាយក៏និយាយជំនួសគេដោយមិនស្ទាក់ស្ទើរ

« អរ! បើចឹងគិតថាចង់រៀបការទែ?»ថេអីុ ញញឹមបន្ដិច ហើយក៏សួរបន្ត

« ចង់! »ជុងហ្គេន ងក់ក្បាលឆ្លើយយ៉ាងមុតមាំចំពោះមុខលោកគីមនិងអ្នកស្រីគីម ឯរាងតូចក៏វាយដើមដៃនាយ ព្រោះតែគេអៀនពេក

« នេះអូនមិនចង់រៀបការជាមួយបងទេឬ?? »ជុងហ្គេន សួរទៅរាងតូច ព្រោះឃើញថាគេវាយខ្លួន

« មិន.មិនមែនចឹងទេស! គ្រាន់តែបងនិយាយពេលនេះ វាមិនសម! បងក៏ដូចគ្នា មកសួរអីពេលនេះ? »ថេហីុក៏បកស្រាយប្រាប់នាយក្រាស់ ហើយក៏ងាកមកស្តីឪ្យបងប្រុសរបស់គេ

« ក៏ឃើញពួកឯងដូចជាត្រូវរ៉ូវគ្នាពេក ទើបសួរនាំបន្តិចទៅ!! »ថេអីុ ឆ្លើយហីៗហើយក៏ញាំុអាហារបន្ត

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now