_______________
+ល្ងាចឡើង-វិមានផាក⛲
នៅក្នុងបន្ទប់នៃវិមានរបស់រាងតូចជីមីន នាយតូចកំពុងអង្គុយលួងលោមប្អូនស្រីជីដូនមួយ ដែរយំខ្សោះអស់ទឹកភ្នែកខូចចិត្តរឿងសង្សារលួចមានថ្មី។
« បានហើយ ញាំបាយទៅ កុំគិតច្រើនអី បើគេខលមិមិនបាច់លើកទេ »ជីមីន ស្រដីប្រាប់ទៅលីមីន នឹងទុកទូរស័ព្ទរបស់នាងនៅលើតុ
« ចាស៎ ! »នាងតបទៅជីមីនវិញ មុននឹងប្រឹងលេបបាយទាំងពិបាក! ភ្នែកហើម ចុងច្រមុះក្រហមងាំង ដោយសារតែកាយយំយែកមុននេះ។
« ញាំុហើយសម្រាកទៅ បងយល់អារម្មណ៍ឯងពេលនេះ ព្រោះបងក៏ធ្លាប់ជួបពីមុនដែរ វាពិតជាឈឺ ហើយពិបាកទទួលយកណាស់ ក៏ចាត់ទុកជាមេរៀននៃស្នេហា នឹងរៀនរស់នៅដោយខ្លួនឯង រកក្តីសុខឪ្យខ្លួនឯង មិនបាច់ហត់ចិត្តនឹងគិតគូរដល់នរណាទៀត!! » ជីមីន និយាយប្រាប់ទៅលីមីនដែរកំពុងញាំបាយ ទាំងនឹកដល់រឿងរបស់ខ្លួនឯង កាលពីនៅរៀន គេក៏ធ្លាប់ប្រលូកប្រលាក់នឹងស្នេហាដូចគ្នា តែក៏ត្រូវប្រេះឆា ដោយសារតែដៃគូរគេមិនស្មោះត្រង់ នឹកឃើញហើយតឹងថប់ទ្រូងណាស់!
« បង.ខ្ងុំចង់ទៅកន្លែងណាដែរស្ងប់ស្ងាត ហើយមានខ្យល់បរិសុទ្ធ មានភ្លើងពណ៍ពេលរាត្រី បងដឹងថាត្រូវទៅកន្លែងណាទេ?? » លីមីន ញាំុបាយរួចរាល់ ក៏លើកទឹកមកផឹក មុននឹងសួរទៅជីមីន នាងពិបាកចិត្តណាស់ពេលនេះ ចង់លំហែខួរក្បាលខ្លះ នឹងគិតចាប់ផ្តើមជីវីតដ៏ស្រស់បំព្រងនូវថ្ងៃស្អែក ការងាររបស់នាងគឺប្រឹងរៀន ប្រឹងរកលុយ មានពេលទំនេរក៏ដើរលេង ចង់បោះចោលស្នេហាដែរអាប់អួរនោះ មួយរយៈ ហើយនាងនឹងដោះស្រាយជាមួយសង្សារនាងឪ្យដាច់ស្រាច់។
«ទៅទន្លេហានទៅចឹង! »គិតបន្តិច ជីមីនក៏នឹកឃើញដល់ទន្លេហាន ទីនោះមានភ្លើងរាត្រីនៅត្រើយម្ខាងបន្លឺឡើង មានខ្យល់បក់មកប៉ះខ្លួនតិចៗ នឹងមានមេឃស្រឡះសម្បូរដោយហ្វូងផ្កាយថែមទៀតផង។
«....»លីមីន នៅស្ងៀមមិនមាត់កអ្វី តែក៏ញញឹមងក់ក្បាលជាការយល់ព្រមទៅណាក៏បាន ឲ្យតែមានបងមីននាងនៅកំដរ ចង់ប្រាប់ថានាងស្រឡាញ់បងមីនរបស់នាងខ្លាំងណាស់។
YOU ARE READING
💐គ្រងបេះដូង♡CEOសង្ហា✨
Ficción GeneralFB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា )