" Park Sunghoon " គ្រាន់តែឮឈ្មោះនិងត្រកូលនេះប្រាកដជាមានអ្នកស្គាល់រូបគេច្បាស់ដូចមេឃបើកថ្ងៃមិនខាន អ្នកណាមិនល្បីវ័យទើបតែ23ឆ្នាំតែជោគជ័យស្ទើគ្រប់មុខមានជំនួញកាន់ក្នុងដៃមួយខែៗរកចំណូលបានមិនតិចលាន$ទេ ហើយលុយដែលរកបានក៏ជួយឧបត្ថម្ភទៅកន្លែងដែលគេត្រូវការរាល់ខែដូច..." អ្នកប្រុសចង់ទៅណាដែរ "
" Children's hope " ( ឈ្មោះមណ្ឌលកុមារកំព្រា )
Yubi បន្ទាប់ពីឮចម្លើយដ៏សែនគ្មានជាតិចេញពីមាត់ចៅហ្វាយហើយក៏ចាប់ផ្ដើមបើកឡានចេញទៅរកគោលដៅភ្លាម
*ង៉ឹត*សម្លេងកកិតកង់ឡានជាមួយនឹងផ្លូវនៃច្រកចូលទៅមណ្ឌលកុមារកំព្រាមួយកន្លែងដែលធំជាងគេនៅក្នុងទីក្រុងបានបន្លឺឡើង បន្តិចក្រោយក៏ឃើញមនុស្សស្រីអាយុរាងជ្រេរម្នាក់ចេញមកទទួលពួកគេទាំងពីរ គាត់ឈ្មោះ Suri ជាអ្នកគ្រប់គ្រងនិងមើលថែក្មេងៗនៅទីនេះ
" អ្នកប្រុសសូមអញ្ជើញចូលមកក្នុងចា៎ " អ្នកស្រី Suri គាត់គោរព sunghoon ណាស់ក៏ព្រោះតែគេនេះហើយជាអ្នកឧបត្ថម្ភលុយកាក់ចូលមណ្ឌលនេះរាល់ខែមិនដែលឲ្យដាច់ទេ
" ក្មេងៗពួកគេយ៉ាងម៉េចហើយ "
" ធម្មតាទេ តែឮរអ៊ូថានឹកលោកគ្រប់គ្នាតែម្ដងហើយ "
ឮគាត់និយាយបែបនេះ sunghoon ក៏ងាកទៅមើលក្មេងៗដែលកំពុងលេងយ៉ាងសប្បាយម្នាក់ៗមានតែភាពរីករាយនិងស្នាមញញឹមគ្រប់ៗគ្នា ធ្វើឲ្យអ្នកមើលញញឹមតិចៗតាមនឹងដែរ សម្លឹងរាងយូរបន្តិចចិញ្ចើមកោងស្អាតក៏ប្រែទៅជាជ្រួញចូលគ្នាដោយការងឿងឆ្ងល់
" ក្មេងនោះម៉េចក៏មិនមកលេងជាមួយគេ "
ឮចឹងហើយ Mr.s suri ក៏ងាកទៅតាមក្រសែរភ្នែកដែលគេសម្លឹង ឃើញមូលហេតុហើយក៏ឆ្លើយភ្លែត
" គេទើបមកនៅទីនេះទើបបាន1សប្ដាហ៍ទេ ប្រហែលមិនទាន់ស្នឹតនឹងអ្នកនៅទីនេះ "
ឃើញ Sunghoon ឈរថ្មឹងដូចតោថ្មគាត់ក៏និយាយបន្តទៀត
" កាលពីប៉ុន្មានថ្ងៃមុន មានស្រ្ដីម្នាក់បានយកគេមកទីនេះហើយផ្ដាំឲ្យមើលថែគេជំនួសនាងផង ព្រោះនាងគ្មានលទ្ធភាពចិញ្ចឹមគេទៀតទេហើយនាងក៏មិនមកយកគេទៅវិញដែរ និយាយតែប៉ុណ្ណឹងនាងក៏ចាកចេញទៅបាត់មិនឲ្យខ្ញុំសួរនាំអ្វីសូម្បីបន្តិច "
YOU ARE READING
លង់ស្នេហ៍ក្មួយក្រៅត្រកូល
Short Story" បើមិនមានការអនុញ្ញាតពីពូឯងគ្មានសិទ្ធស្រឡាញ់អ្នកណាទាំងអស់ " " ផ្ដាច់ការ គួរឲ្យស្អប់ " riki