" ចាំថ្ងៃត្រង់ពូមកទទួល ហាមទៅតាមអ្នកណាផ្ដេសផ្ដាសឲ្យសោះដឹងនៅ? "
" ដឹងហើយ " ឆ្លើយរួច riki ក៏ដើរត្រុយចូលក្នុងសាលាបាត់ឯ sunghoon ក៏នៅសម្លឹងមើលទាល់តែក្មួយដើរផុតមើលមិនឃើញទើបនាយទៅក្រុមហ៊ុនវិញ
ដោយសារតែវានៅព្រឹកទើបមិនទាន់មានអ្នកណាមកដល់សាលាសូម្បីតែ yuru ក៏មិនឃើញប្រហែលមិនទាន់មកដល់ហើយ riki ឈរសម្លឹងមើលក្នុងថ្នាក់បន្តិចទើបដើរចូល ដើរមិនទាន់ដល់តុផងក៏ឮសម្លេងក្មេងប្រុសម្នាក់ស្រែកហៅខ្លួនហើយក៏គ្មានអ្នកណាក្រៅពី suyuk និងមិត្តគេដែរ
Riki ពេលងាកទៅដឹងថាអ្នកណាហើយក៏ងាកទៅសម្លក់បន្តិចមុននឹងដើរទៅតុមិនខ្ចីឆ្លើយឆ្លងតបតជាមួយ suyuk ឡើយ
*ផាំង*
" នែ៎ ឯងមិនឮយើងហៅទេហេស៎ " ឃើញ riki ហាក់មិនខ្វល់ពីការហៅទើបគេដើរទៅទះតុ riki មួយទំហឹងដល់ថ្នាក់ឈឺដៃខ្លួនឯងវិញទៀត
" ឮ!គ្រាន់តែមិនចង់សន្ទនាជាមួយមនុស្សសតិមិនល្អ " riki
" ឯង...អា ហេ៎វាឈ្មោះស្អី " ប្រុងនឹងជេទៅហើយតែអត់ស្គាល់ឈ្មោះទើប suyuk ងាកទៅសួរអា2នាក់ដែលឈរនៅខាងក្រោយ
" riki "
" អា riki យើងប្រាប់ឯងទៅចោះ បើមិនចង់ឈឺខ្លួនទេឯងត្រូវតែស្របតាមយើងគ្រប់យ៉ាង " suyuk
" រៀនសូត្រមិនខំទេខំតែអារឿងអត់ប្រយោជន៍ចឹង " riki ឮហើយក៏ក្រវីក្បាលតិចៗបែបហួសចិត្តនឹងចរិតក្អេងក្អាងហួសមាឌរបស់ suyuk
" សម្ដីឡូយដល់ហើយ ឯងមិនដឹងប៉ាយើងជាអ្នកណាទេហ៎ " suyuk
Riki ឮហើយសើចដើម.ក បន្តិចរបៀបចំអកឲ្យ suyuk ព្រោះថាគេសែនជ្រេញដូចជ្រក់ស្ពៃលើសថ្ងៃយ៉ាងចឹងមករករឿងគេម្ដងណាដែលថាមិនលើកឈ្មោះប៉ាខ្លួនមកអាងក្មេងតូចម្នាក់នេះឮហើយចង់តែដាក់បាន2-3ដៃឲ្យបាត់ភ្លើ*តើ
" ឯងសើចស្អី "
" សើចក្មេងគ្មានសមត្ថភាពធ្វើអីដោយខ្លួនឯង អីតិចក៏លើកពាក្យប៉ាមកអាង ថ្វើយ..អាក្មេងអាងឪ "
" នេះឯង...អរឬមួយក៏ច្រណែនដែលឯងគ្មានឪអាងដូចយើង "
riki ឮភ្លាមក៏ខឹងឆេវតែម្ដងតែគេមិនធ្វើអីទេបានត្រឹមក្ដាប់ដៃទប់កំហឹងប៉ុណ្ណោះព្រោះគេមិនចង់បង្ករឿងតែមើលទៅ suyuk មិនព្រមឈប់សោះបែបចង់សាកល្បងការអត់ធ្មត់របស់គេហើយមើលទៅ
YOU ARE READING
លង់ស្នេហ៍ក្មួយក្រៅត្រកូល
Short Story" បើមិនមានការអនុញ្ញាតពីពូឯងគ្មានសិទ្ធស្រឡាញ់អ្នកណាទាំងអស់ " " ផ្ដាច់ការ គួរឲ្យស្អប់ " riki