Ep7:

311 49 31
                                    


ដូចតែព្រឹករាល់ដងក្រោយពីជូន riki ដល់សាលាហើយទើប sunghoon ទៅក្រុមហ៊ុនតាមក្រោយតែអ្វីដែលមិនដូចរាល់ដងគឺតាំងពីចេញមករហូតដល់សាលា riki មិនហើបមាត់និយាយជាមួយ sunghoon សូម្បីតែមួយម៉ាត់ចង់អ្នកជាពូសួរនាំយ៉ាងណាក៏មិនខ្ចីតបតដែរ អស់ជម្រើសមានតែបិតមាត់ស្ងៀមស្ងាត់ចាំសួរពេលក្រោយតែប៉ុណ្ណឹង!!!

● in class

" ហួយ៎ riki នឹកណាស់សុំឱបមួយមក " riki មិនទាន់ទាំងដើរចូលថ្នាក់ឲ្យផុតទ្វារស្រួលបួលផង yuru ក៏រត់ទៅឱបវ៉ឹបធ្វើឲ្យគេទប់ខ្លួនមិនចង់ទាន់សឹងតែផ្ងារក្រោយទៅហើយ

" មើស៎!លែងទៅ " និស្ស័យជាក្មេងមិនសូវចូលចិត្តឲ្យគេប៉ះពាល់ខ្លួនប៉ុន្មានទើប riki ទាញដៃមិត្តចេញនឹងដើរទៅអង្គុយនៅតុធ្វើព្រងើយមិនខ្ចីខ្វល់ពី yuru ដែលសម្លឹងមើលដំណើរខ្លួនទាំងទឹកមុខឡេឡឺៗឡើយ

" នៅឈរឆ្កឹងធើអីទៀត ម៉េចមិនឆាប់មក " ដោយឃើញ yuru នៅឈរថ្មឹងមិនព្រមដើរមកតុទើប riki ហៅគេដោយសម្លេងកាចៗតាមចរឹតពីកំណើតរបស់ខ្លួនឯ yuru ឮហើយក៏ប្រញ៉ាប់រត់ទៅអង្គុយក្បែរទាំងទឹកមុខភ័យៗព្រោះ riki ថ្ងៃនេះដូចកាចខ្លាំងណាស់

" មើលមុខយើងធ្វើអី?? " ឃើញ yuru សម្លឹងមុខខ្លួនខ្លាំងពេកគេក៏បែរទៅសួរទាំងមុខស្មើមិនប្ដូរ

" ឯង.ឯងខឹងយើងមែនទេ " yuru និយាយទាំងឱនមុខចុះនិងកេះក្រចកដៃតិចៗទាំងភ័យ

" យើងខឹងឯងរឿងអី? "

" រឿងដែលយើងរត់ទៅឱបឯងមុននេះ "

" យើងមិនបានខឹងឯងទេ "

" ចឹងឯងចាំបាច់ធ្វើមុខដូច... "

" គិតច្រើនណាស់ឯង ឈប់និយាយទៅគ្រូមកហើយ " riki ក៏លើកដៃតូចៗទៅរុញក្បាល yuru តិចៗទាំងហួសចិត្តដែលចូលចិត្តគិតអីផ្ដេសផ្ដាសតែឯងៗ

អង្គុយរៀនរាងយូរគួរសមដែរពេលនេះក៏ដល់ម៉ោងចេញលេងដូចគ្នាមិនថាក្មេងដទៃឬ yuru ទេឲ្យតែដល់ម៉ោងគឺចេញទៅក្រៅអស់លើកលែងតែ riki ម្នាក់គត់នៅក្នុងថ្នាក់ម្នាក់ឯង មួយសន្ទុះក៏ឮសម្រឹបជើងដើរចូលមកវិញតែមិនមែន yuru ទេគឺ...

" ឯងមែនទេដែលជាសិស្សចូលថ្មី? "

Riki ឮហើយក៏ងើបមុខឡើងសម្លឹងទៅកាន់ក្មេងប្រុស3នាក់ដែលមើលមកខ្លួនដោយក្រសែរភ្នែកមើលលើមើលក្រោមធ្វើដូចគេមិនដល់ខ្លួនឯ riki ក៏មិនតបដែរឱនមើលសៀវភៅវិញធ្វើមិនដឹង

លង់ស្នេហ៍ក្មួយក្រៅត្រកូលWhere stories live. Discover now