Ep4:

311 49 14
                                    


1សប្ដាហ៍កន្លងផុតទៅអ្វីៗក៏ធម្មតាដូចតែរាល់ដង
riki វិញក៏មិនទាន់សម្របខ្លួនត្រូវរូវជាមួយអ្នកជាពូប៉ុន្មានដែរតែគ្រាន់បើជាងពេលដំបូងដែលញ៉េញប៉ះមិនបាន(ឡូវប៉ះបានមែន🙁)

នៅតុបាយដ៏ធំល្វឹងល្វើយឃើញក្មេងប្រុសម្នាក់អង្គុយសំកុកសម្លឹងមើលចានបាយមិនព្រមញ៉ាំសោះឯមុខវិញគ្មានរីកទេស៎ក្រម៉ូវជាប់រហូត

" ម៉េចបានចុះមកមុនពូចឹង " បន្តិចក្រោយក៏ឃើញមនុស្សធំដើរមកដាក់ខ្លួនអង្គុយក្បែរនឹងដែរ

" ជើងអត់ជាប់គ្នាផង មិនចឹង? "

ឮហើយមិនបាច់ស៊ីបាយក៏ឆ្អែតដែរទើប Sunghoon លែងតបតផ្ដោតទៅលើការញាំអាហារពេលព្រឹកវិញឲ្យឆាប់រួចនឹងអាលបានទៅធ្វើការនិងជូន riki ទៅកន្លែង1ផង

រថយន្តស៊េរីទំនើបតែមិនដឹងម៉ាកអី(ព្រោះ admin អត់ស្គាល់ប្រភេទឡានទេ🙂)ឈប់នៅមុខសាលាធំជាងគេបង្អស់នៅក្នុងទីក្រុង

" ខំរៀនឮទេ "

Oh!ភ្លេចប្រាប់ ឥឡូវនេះ riki បានចូលរៀនហើយថ្ងៃនេះក៏ជាថ្ងៃចូលរៀនដំបូងរបស់គេដូចគ្នា

" ដឹងហើយ "

" ឆ្លើយជាមួយពូឲ្យល្អជាងនេះមិនបានទេហ៎ "

" បាទ៎ អូនដឹងហើយ😒 "

" អៃយ៉ា!ក្មួយអ្នកណាគេន៎ ម៉េចបានគួរឲ្យស្រឡាញ់ម៉េស សុំថើបតិចមក " ឮចម្លើយដែលខ្លួនពេញចិត្តហើយគេក៏ឱនមុខទៅរកក្មេងដែរសម្លក់សម្លឹងខ្លួនមិនឈប់តាំងពីចេញមកពីផ្ទះម៉្លេះ

" នែ៎ វ៉ៃមិនដឹងពូឡូវហើយ " ឃើញចឹងក្មេងតូចក៏លោតចុះពីលើឡានគេចមិនឲ្យពូប៉ះបាន

" ពូ yubi អូនទៅសិនហើយ " បន្ទាប់ពីសម្លក់មុខឌឺៗរបស់ពូរួចក៏ងាកទៅលា yubi ដែលឈរនៅជិតនោះទាំងមិនភ្លេចលើកដៃ 👋 ដែរ

" បាទ៎🤗 "

Sunghoon នៅសម្លឹងមើលដំណើរក្មួយទាល់តែគេចូលសាលាបាត់ទើបចេញឡានទៅក្រុមហ៊ុនវិញ

...

កាត់មកខាងក្មេងតូចកំពូលខ្មឺត riki ឯណេះវិញកំពុងតែដើរសំដៅទៅថ្នាក់រៀនមិនខ្ចីចាប់អារម្មណ៍នឹងអ្នកដែលងាកមើលខ្លួនព្រោងព្រាតឡើយចង់អ្នកណាមើលអីមើលទៅអត់ខ្វល់! ដើរបានបន្តិចក៏ឃើញអ្នកគ្រូឈរចាំគេរួចជាស្រេចនៅមុខថ្នាក់

លង់ស្នេហ៍ក្មួយក្រៅត្រកូលWhere stories live. Discover now