បន្ទាប់ពីការញាំបាយដ៏សែនតឹងទ្រូងរួចមក វាក៏ជាពេលដែលត្រូវចូលគេងដូចគ្នា ឯ sunghoon ក៏រៀបចំកន្លែងគេងឡើងស្អាតដើម្បីឲ្យក្មួយដេកដែរតែ..." អេ៎ អាល្អិតឯងចង់ទៅណា៎ " កាលបើឃើញ riki ឱបតុក្កតាដើរសំដៅទៅសាឡុងភ្លាមក៏សួរភ្លែត ស្អីក្មេងនេះយប់ហើយចង់នៅអង្គុយលេងទៀតមែន? អត់គិតដេកពួនអីទេ!
" ទៅដេក! " 2ម៉ាត់ដ៏សែនពីរោះរបស់ក្មួយតបទៅពូវិញ
" ហើយថីបានទៅដេកនៅនឹង គ្រែទូលាយដេកបានសឹងម៉ាប្រទេស ម៉េចមិនមកដេក? " ឮហើយអ្នកជាពូហួសចិត្តមិនស្ទើរគិតទៅក្មេងនេះធ្វើអីអត់ចេះច្រឡំគេមែនន៎
" ចង់ដេកនៅនឹង ម៉េចមានបញ្ហាអីមែន " មិនមែនចង់ដេកនៅនឹងទេតែអត់ចង់ឲ្យគេប៉ះខ្លួនច្រើនជាង(គេឯណាពូខ្លួនឯងតើ🙂)
" អត់មានបញ្ហាអីផង តែថា...យប់ៗឡើងពេលឯងដេកបាត់ប្រយ័ត្នតែខ្មោចចេញមកអូសចូលក្រោមសាឡុងបាត់យើងមិនដឹងទេ " ហេតុតែចង់ឲ្យក្មួយមកគេងជាមួយស្អីក៏គេនឹកឃើញកុហកក្មេងដែរ!
Riki មិនតបមិនតបានត្រឹមខាំមាត់សម្លក់មនុស្សធំដែលខំនិយាយបន្លាចខ្លួនឲ្យខ្លាចប៉ុណ្ណោះ តែគិតថាក្មេងកំពូលក្បាលរឹងនេះស្ដាប់មែនទេមានតែឡើងទៅដេកលើសាឡុងយ៉ាងព្រងើយ
" ជាពិសេសវាចូលចិត្តចាប់ក្មេងរឹងដូចឯងជាដើម បើមិនជឿសាកទៅ យប់នឹងដឹងគ្នាហើយ " ឃើញ riki អត់ខ្លាចគេក៏និយាយបន្ថែមទៀត ធ្វើឲ្យក្មេងខ្លះងាកមកសម្លក់ចង់ជ្រុះភ្នែក ទើបតបទៅវិញតិចៗសឹងស្ដាប់មិនឮ
" ម៉េចវាមិនចាប់ពូដែរទៅ "
" យើងធំហើយវាមិនចាប់ទេ តែឮថាឯងអត់ស្លៀកលីអូផងប្រយ័ត្នវា... "
" ហ៊ឹកៗ ហា៎ " sunghoon មិនទាន់បញ្ចប់ប្រយោគចុងក្រោយអស់ផង riki ក៏បើកមាត់ស្រែកយំឡើងមួយអស់សំឡេងឮសឹងបែកបន្ទប់ព្រោះសារធាតុជាទោះក្មេងរឹងរូសយ៉ាងណាក៏គង់តែខ្លាចដែរបើនិយាយបន្លាចដល់ថ្នាក់នឹងហើយបើមិនខ្លាចទៀត...និយាយបន្លាចថែមឲ្យទាល់តែខ្លាច😏
" អូ៎ៗកុំយំ មោះមកនេះមក " បន្ទាប់បន្លាចក្មេងឲ្យយំបានសម្រេចហើយគេក៏ដើរទៅលើក riki មកដាក់ឲ្យដេកលើគ្រែវិញ ពុទ្ធោ!ទម្រាំមកបានគេខំរកនឹកពាក្យកុហកឡើងចង់ឡប់ហើយគិតៗទៅចង់តែសើចខ្លួនឯងតើចេះនឹកឃើញចឹងកើតន៎🙂
" 🥺 "
" ឈប់យំហើយបិតភ្នែកដេក តែវាឮឯងយំវាច្បាស់ជាចេញមកហើយព្រោះវាអត់ចូលចិត្តសម្លេងក្មេងយំទេ "
ឯ riki ឈប់យំមែនតែនៅដង្ហក់សឺតស៊តនៅឡើយទេហើយប្រឹងបិតភ្នែកសង្ងំដេកឯដៃក្ដាប់ភួយឡើងណែន sunghoon ឃើញចឹងក៏ទាញក្មួយមកឱបនិងយកដៃអង្គែលក្បាលតិចៗលួងកុំឲ្យគេខ្លាចខ្លាំងពេក អ្នកណាទៅដឹងបន្លាចលេងសោះតែក្មេងបែរជាខ្លាចដល់ថ្នាក់នឹងចឹងហើយត្រូវតែលួង វរៗស្អែកទារទៅមណ្ឌលវិញ មិនចប់!
● In the morning⛅️
" អួយថប់ដង្ហើមម៉េស៎ " ក្មេងតូចភ្ញាក់ឡើងតែមានអារម្មណ៍ថាថប់ៗដកដង្ហើមមិនចង់ចេញទើបងាកមើលតែ...ម្នាយហ៊ើយ!ពូដ៏ថ្មីថ្មោងដេកគងជើងលើគេធ្វើមើលតែគេជាខ្នើយឱបទៅហើយនៀក៎
" ពូយកជើងចេញដាច់ខ្យល់ឡូវហើយ " riki ខំហៅផងវ៉ៃផង but ពូដេកដូចសន្លប់មិនខ្ចីកម្រើក
" ហ៊ឹកៗ ហ៊ឺ " ហៅមិនឮវ៉ៃមិនឈឺ មានតែវិធីចុងក្រោយទេ យំ!
" ចង្រៃយ៎ ក្មេងមកពីណាយំរំខានយើងទាំងព្រលឹមនៀក៎ " sunghoon វិញមួរម៉ៅមិនចេះតិចអាពុងតែដេកស្រួលផងមានសម្លេងមករំខានចឹងអ្នកណាមិនខឹង
" អាពូឆ្កួត ម៉េចបានគេងសង្កត់លើគេចឹង ហ៊ឹក! "
" អូ សុំទោសៗក្មួយសំណព្វចិត្តព្រោះពូមិនទម្លាប់ធ្លាប់តែគេងម្នាក់ឯង ហើយពូគ្មានចេតនាសង្កត់អូនទេតែខ្លួនអូនទន់ៗពូស្មានតែជាខ្នើយឱបទើប... " ដឹងថាជាក្មួយទើបស្ទុះងើបអង្គុយយ៉ាងលឿនថែមទាំងនិយាយបកស្រាយឲ្យគេបានយល់តែ..!
* ផូស៎ *
មិនឲ្យពូនិយាយចប់ទាន់ទេក្មេងជើងល្អទាញខ្នើយដែលនៅក្បែរដៃគប់ sunghoon ចំកណ្ដាលមុខពេញៗគ្មានខុស
" Uhm good morning ក្មេងតូចរបស់ពូ " 😊
To be continued
សរសេរយូរៗទៅតា៎ប៉ែទៅម៉េចទេនេះ ឈប់សរសេរវិញទេដឹង🤕
YOU ARE READING
លង់ស្នេហ៍ក្មួយក្រៅត្រកូល
Short Story" បើមិនមានការអនុញ្ញាតពីពូឯងគ្មានសិទ្ធស្រឡាញ់អ្នកណាទាំងអស់ " " ផ្ដាច់ការ គួរឲ្យស្អប់ " riki