MY SISTER

673 18 19
                                    

Part 6

ក្រោយបុរសនោះចាកចេញទៅហើយអាយកាចាប់លើកបីនាងតូចមីយូរីដើរទៅដូចគ្នា
ក្រោយដើរមកដល់ឡានហើយនាងលើកលើករាងកាយតូចដាក់លើកឡាននឹងបើកចេញទៅ.
ក្នុងឡាននាងព្យាយាមដាស់រាងតូចឲ្យងើបឡើងព្រោះនាងមិនដឹងថារាងតូចនាងស្នាក់នៅកន្លែងណាឡើយព្រោះនាងបានផ្លាស់ប្តូរទីកន្លែងរស់នៅបន្ទាប់ពីនាងបានទៅនៅសហរដ្ឋអាមេរិក
"មីយូ~មីយូរី"សំលេងដាស់តិចរបស់អាយកាបានបន្លឺឡើងដើម្បីដាស់នាងប៉ុន្តែមិនបានផលឡើយ។
ជម្រើសចុងក្រោយគឺមានតែនាំនាងទៅអាផាកមិនរបស់ខ្លួនហើយទើបបាន
ពេលមកដល់មុខអាផាកមិនហើយនាងបានឈប់ឡានព្រមទាំងបានលើករាងតូចមីយូរីដែលកំពុងតែសន្លប់ដោយសារជាតិស្រាដើរឡើងទៅលើជណ្ដើរទៅកាន់បន្ទប់របស់ខ្លួននឹងបានដាក់នាងថ្មមៗទៅលើពូកដើម្បីឲ្យនាងគេង....

Skip

ព្រឹកបន្ទាប់មីយូរីនាងងើបឡើងទាំងអាការៈវិលមុខដោយសារតែមិនទាន់អស់ជាតិស្រវឹលនាងយកដៃទៅឈ្លីក្បាលរបស់ខ្លួនតិចដើម្បីរកនឹករឿងកាលពីយប់មិញថាមានរឿងអ្វីខ្លះ
"វាមិនមែនបន្ទប់របស់ខ្ញុំទេឬមួយអ្នកណាចាប់ជំរិតឯងមកទេដឹងនាងយូ?" នាងភ្ញាក់បន្តិចនៅពេលនាងព្យាយាមក្រឡេកមើលអ្វីដែលនៅក្នុងបន្ទប់នេះមិនដូចអ្វីៗដែលនៅក្នុងបន្ទប់របស់នាងឡើយ
"រឿងនឹងទុកមួយលែកសិន តែថាពេលនេះគួរតែសម្អាតខ្លួនចេញសិនទើបបានស្អុយខ្លាំងណាស់"និយាយហើយនាងចុះពីលើគ្រែទាំងដើរទ្រេតទ្រូតមិនត្រង់ផ្លូវទៅរកបន្ទប់ទឹកដើម្បីសម្អាតខ្លួនទោះនាងដឹងថានេះមិនមែនជាផ្ទះរបស់នាងក៏ដោយ។
ក្រោយពីការសម្អាតខ្លួននឹងស្លៀកពាក់រួចរាល់ហើយនាងក៏ដើរចុះពីលើជណ្ដើរមកក្រោមហើយមនុស្សដែលនាងឃើញដំបូងគេគឺជាអាយកាដែលកំពុងតែរៀបចំអាហារពេលព្រឹកក្នុងបន្ទប់ទទួលភ្ញៀវ
"អូនភ្ញាក់ហើយមែនទេចុះមកញាំុអាហារពេលព្រឹកសិនមក" អាយកានាងនិយាយឡើងនៅពេលដែលនាងក្រឡេកទៅឃើញមីយូរីនៅលើជណ្ដើរកំពុងមើលមកនាង។
"ហឹុម"នាងងក់ក្បាលតិចៗជាចម្លើយ។ហើយក៏ចុះមកអង្គុយក្នុងតុទាំងមិនសូវយល់ពីរឿងដែលបានកើតឡើងទើបនាងសួរទៅកានអាយកាដែរអង្គុយទល់មុខនាង
"ខ្ញុំមកទីនេះបានយ៉ាងម៉េច?"
"នេះអូនមិនចាំរឿងកាលពីយប់មិញទេមែនទេ?"
"គឺមិនចាំទេ!"
"គឺថាយប់មិញអូនពិតជាស្រវឹងខ្លាំងណាស់បងខំដាស់យ៉ាងណាក៏អូនមិនភ្ញាក់ទើបបងនាំអូនមកទីនេះតែម្ដងទៅ"
"ពិតមែនហេស?"
"ពិតហើយ មែនហើយយប់មិញ.."

MY SISTER Where stories live. Discover now