MY SISTER

306 19 6
                                    

Part9

ថើបបានមួយសន្ទុះទើបម៉ៃនាងព្រមដកមាត់ចេញប៉ុន្តែនៅតែរក្សាមុខនៅជិតគ្នាដដែល
"យើងស្រឡាញ់ឯង ធ្វើជាមិត្ដស្រីយើងបានទេ?"ម៉ៃនាងនិយាយពាក្យស្រលាញ់ទៅកាន់មិត្ដខ្លួនជាលើកទីបីព្រោះចង់បញ្ជាក់ឲ្យនាងដឹងថាខ្លួនពិតជាស្រលាញ់នាងពិតមែន ឯអេមលីវិញនាងនិយាយអ្វីមិនចេញឡើយបានត្រឹមតែធ្វើមុខភ្លឹសៗមើលទៅកាន់ម៉ៃ។

"តើឯងព្រមធ្វើជាមិត្តស្រីរបស់យើងបានឬអត់អេមលី?"ម៉ៃលើកជញ្ចើមឡើងសួរបញ្ជាក់ទៅកាន់មិត្ដខ្លួនម្ដងទៀតព្រោះនាងមិននិយាយអ្វីសោះគិតតែពីមើលមុខរបស់ខ្លួន។

"យើ..យើងក៏ស្រលាញ់ឯងដូចគ្នា~"ក្រោយភ្លឹកមួយសន្ទុះទើបអេមលីនាងនិយាយតបទៅកាន់ម៉ៃដែរឈរនៅនឹងមុខខ្លួនទាំងធ្វើមុខយ៉ាងអន្ទះសាររងចាំចំលើយ។

"ពិតដែរទេអេមលី? ឯងនិយាយពិតមែនឬ? នេះយើយស្ដាប់មិនច្រឡំទេមែនទេ?"ក្រោយលឺចំលើយភ្លាមម៉ៃនាងក៏លេចស្នាមញញឹមឡើងទាំងសប្បាយចិត្ដនឹងបានសួរបញ្ជាក់ម្ដងហើយម្ដងទៀតព្រោះខ្លាចច្រចៀកខ្លួនស្ដាប់ច្រឡំ ឯអេមលីនាងងក់ក្បាលតិចៗជាការបញ្ជាក់ថាវាជាការពិត ម៉ៃក្រោយដឹងថាខ្លួនមិនបានស្ដាប់ច្រឡំហើយនោះនាងរំភើបស្ទើតែហោះទៅហើយ"បងស្រលាញ់អូនអេមលី"ម៉ៃនិយាយទាំងអោបអេមលី។

#Cut

Pov ហ្យូមីន

ព្រឹកបន្ទាប់ក៏បានឈានចូលមកដល់នៅក្នុងបន្ទប់មួយដែរមានមនុស្សស្រីពីអ្នកកំពុងគេងលក់យ៉ាងស្កប់ស្កល់..

"នូហ្សា?"នាងមកនៅក្នុងបន្ទប់របស់ខ្ញុំបានយ៉ាងម៉េច?ហើយកាលពីយប់មិញមានរឿងអី?ហុីយ៉ាឈឺក្បាលខ្លាំងមែនទែន ខ្ញុំលើកដៃទៅញីក្បាលតិចៗទាំងកំពុងរកនឹកថាតើយប់មិញខ្ញុំបានធ្វើអ្វីខ្លះទើបព្រឹកឡើងខ្ញុំបែរជាឃើញខ្លួនឯងស្ថិតក្នុងសភាពដ៏រញ៉េរញ៉ៃបែបនេះ បើមានអ្នកមកឃើញខ្ញុំក្នុងសភាពបែបនេះមិនដឹងជាយកមុខទៅទុកនៅកន្លែងណាទេគ្រាន់តែគិតក៏មានអារម្មណ៍ថាអាម៉ាសដែរ។

"ភ្ញាក់ហើយ?" ពុទ្ធោលួសព្រលឹងខ្ញុំស្លាប់ហើយចេះមកអង្គុយមើលគ្នាបែបនេះទៅកើត ហើយនាងភ្ញាក់ឡើងតាំងពីពេលណាមក?មានឃើញសភាពខ្ញុំអម្បាញ់មិញឬអត់?

MY SISTER Where stories live. Discover now