MY SISTER

181 7 0
                                    

Part16

IKA HINORI_POV

Hynaយកកាំភ្លើងផ្ជុងក្បាលបុរសនោះមុននឹងសួរ"ប្រាប់មកថាគ្នារបស់ឯង ឯទៀតនៅឯណា"

Hinaនាងជាមនុស្សឆេវឆាវណាស់បើហ៊ានតែមិនឆ្លើយឬព្រហើនជាមួយនាងច្បាស់ណាស់បុរសនោះប្រាកដជាត្រូវនាងបាញ់បំបែកក្បាលជាមិនខានទេប៉ុន្តែបុរសនោះនៅតែមិនឆ្លើយHinaក៏ទាត់បុរសនោះមួយជើងកម្លាំងជើងនាងខ្លាំងណាស់មួយជើងបើងទៅខ្ទប់នឹងជញ្ជាំងហើយនាងក៏វាយបុរសនោះបន្លែមទៀតដែលធ្វើឲ្យបុរសនោះចេញឈាមតាមមាត់។

ខ្ញុំដើរទៅទាញhynaដែលកំពុងតែវាយបុរសនោះមិនព្រមដកដៃសោះ បើទុកឲ្យhinaនាងវាយទៀតបុរសនោះនឹងស្លាប់មិនខានទេ។

"ស្ងប់អារម្មណ៍hynaបើឯងនៅតែវាយទៀតគេប្រាកដជាស្លាប់មិនខានទេ"

ពេលhinaនាងរៀងស្ងប់អារម្មណ៍បន្តិចហើយពួកយើងទាំងពីរនាក់ក៏ដើរមើលជុំវិញបន្ទប់នេះខ្ញុំមានអារម្មណ៏ថាមានរឿងខុសប្រក្រតីជាច្រើនដោយសង្កេតឃើញថាមានចំណុចដែលគួរឲ្យសង្ស័យជាច្រើននៅក្នុងបន្ទប់នេះទាំងបុរសម្នាក់នេះទាំងចំណុចជាច្រើនទៀតតើគាត់អាចមកនៅទីនេះតែម្នាក់ឯងបានយ៉ាងម៉េច?ឬមួយវាជាអន្ទាក់?

មុនពេលខ្ញុំដឹងថានេះជាអន្ទាក់hynaនាងស្រាប់តែរត់មករុញខ្ញុំចេញឲ្យឆ្ងាយពីបុរសនោះ ហើយនាងក៏រត់ចេញទៅម្ខាងដែរពេលនោះសំឡេងផ្ទុះក៏បានបន្លឺឡើងបន្ទប់ទាំងមូលត្រូវបានឆេះខ្ញុំបើកភ្នែកឡើងទាំងសម្លឹងរកមើល hyna នាងបានខ្ទៀតទៅម្ខាងខ្ញុំព្យាយាមងើបឡើងហើយដើរទៅរកនាងត្រូវបានរារាំងដោយអណ្ដាតភ្លើង។

ខ្ញុំក្រឡេកមើលនាងដែលដេកសន្លប់ស្ដូកស្ដឹងក្រោមកំណាត់ឈើជាច្រើនហើយគ្មានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយនាងនោះទេក្រៅពីស្រែកហៅនាងឲ្យដឹងខ្លួន។

ខ្ញុំរៀបតែនឹងឆ្លងភ្លើងទៅរកនាងប៉ុន្តែកំណាត់ឈើស្រាប់តែធ្លាក់មកបាំងផ្លូវ ខ្ញុំបានត្រឹមតែសម្លឹងមើលនាងហើយស្រែកហៅឈ្មោះនាងព្រោះជើងរបស់ខ្ញុំពេលនេះត្រូវបានដែកដ៏ស្រួចមុតហើយមានទាំងកំណាត់ឈើសន្កត់ពីលើទៀតផងហើយខ្ញុំចេញពីកន្លែងនេះមិនបានទេភ្លើងឆេះកាន់តែខ្លាំងhynaនាងនៅតែសន្លប់មិនទាន់ដឹងខ្លួន។

You've reached the end of published parts.

⏰ Last updated: Oct 04 ⏰

Add this story to your Library to get notified about new parts!

MY SISTER Where stories live. Discover now